តើយើងធ្វើយ៉ាងម៉េចបានដឹងថានរណាមានជំងឺកាមរោគ ?
វាជាការពិបាកក្នុងការមើលឱ្យដឹងថា នរណាម្នាក់មានជំងឺកាមរោគ ។ ជាធម្មតាអ្នកជំងឺមានអាការៈ និងរោគសញ្ញាដូចជា នោមឈឺ ធ្លាក់សតាមទ្វារមាស ឬតាមរន្ធលិង្គ ពងកន្ទួល និងដំបៅនៅជុំវិញប្រដាប់បន្តពូជជាដើម ។ ប្រសិនបើលោកអ្នកសង្ស័យថា ដៃគូរបស់លោកអ្នកមានជំងឺកាមរោគ ចូរប្រញាប់នាំគ្នាទៅឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលជាបន្ទាន់ ហើយប្រើស្រោមនៅពេលរួមភេទ ព្រោះមានជំងឺកាមរោគអាចធ្វើឱ្យលោកអ្នកឆ្លងមេរោគអេដស៍បានយ៉ាងងាយ ។








