សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

October 20, 2007

តើ​លោក​អ្នក​ស្គមស្គាំង​ទើប​មាន​ផ្ទុក​មេរោគ​អេដស៍ ​រី​ឯ​អ្នក​ដែល​ធាត់​មាំមួន​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ទេ ​តើ​ការ​យល់​ឃើញ​ដូច្នេះ​ត្រឹមត្រូវ​ឬ​ទេ ?

ផ្នែក: អេដស៍

ការ​យល់​ឃើញ​ដូច្នេះ​មិន​ត្រឹមត្រូវ​ទេ យើង​មិន​អាច​សន្មត់​ថា ​នរណា​ម្នាក់​មាន ​ឬ​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ដោយ​គ្មាន​ការ​ធ្វើ​តេស្តឈាម​បាន​ឡើយ ។ ​អ្នក​ខ្លះ​មាន​ផ្ទុក​មេរោគ​អេដស៍​ហើយ ​ប៉ុន្តែមិន​មានចេញ​ជា​សញ្ញា​ឱ្យ​ដឹង ​ហើយ​អាច​រស់នៅ​ដោយ​សុខភាព​ធម្មតា​បាន​រយៈពេល​យូរ គឺ​ចាប់​ពី ​២ ​ទៅ ​១០ឆ្នាំ ។ ​នៅ​ក្នុង​អំឡុងពេល​នេះ​ប្រសិន​បើ​គេ​មិន​បាន​ទៅ​ពិនិត្យ​ឈាម​ទេ ​គេ​មិន​អាច​ដឹង​បាន​ឡើយ ។

 

October 19, 2007

តើ​ការ​ជក់​កញ្ឆា​អា​ច​បណ្តាល​ឱ្យ​ឆ្លង​មេរោគ​អេដស៍​បាន​ដែរ​ឬ​ទេ?

ផ្នែក: អេដស៍

ការ​ជក់​កញ្ឆា​ពុំ​បណ្តាល​ឱ្យ​ឆ្លង​មេរោគ​អេដស៍​ទេ ។ ​ការ​ឆ្លង​អាច​មានលើ​ករណី​ដែល​ករណី​ដែល​ស្រវឹង​កញ្ឆា​ហើយ ​មាន​ការ​ចាក់ថ្នាំដោយ​ប្រើ​ម្ជុល​រួម​គ្នា ​ហើយ​មិន​សំអាត ​ឬ​រំងាប់​មេរោគ​ឱ្យ​បាន​ត្រឹមត្រូវ​ក្រោយ​ពេល​ប្រើ​ម្តងៗ ​ឬ​មាន​ការ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម ។

October 18, 2007

តើការរួមភេទ​ដោយ​ឈរ​អាច​ការពារ​ស្ត្រី​ពី​ការ​ឆ្លង​មេរោគ​អេដស៍​បាន​ដែរ​ឬ​ទេ ?

ការ​រួមភេទ​របៀប​នេះ​ក៏​មិន​អាច​ការពារ​ស្ត្រី​ពីការ​ឆ្លង​មេរោគ​អេដស៍​បាន​ដែរ ពីព្រោះ​ទឹកកាម​របស់​បុរស​នៅ​តែ​ចូល​ទៅ​ក្នុង​ទ្វារមាស​បាន ប្រសិន​បើ​ទឹកកាម​បុរស​នោះ​មាន​មេរោគ​អេដស៍ ពេល​វា​ចូល​ដល់​ក្នុង​ទ្វារមាស​ហើយ មេរោគ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ឈាម​បាន

 

ដើម្បី​ឱ្យ​គេច​ផុត​ពី​ការ​ឆ្លង​មេរោគ​អេដស៍ ​តើ​ខ្ញុំ​ត្រូវ​តែ​ប្រើស្រោម ​២ ​ឬ​៣ជាន់​ឬ ?

ផ្នែក: អេដស៍

លោក​អ្នក​មិន​ចាំបាច់​ប្រើ​ស្រោម ឬ​៣ជាន​់​ទេ ប្រសិន​បើ​លោក​អ្នក​ចង់​ប្រើប្រាស់​ឱ្យ​បាន​ត្រឹមត្រូវ​នោះ វា​នឹង​មិន​រហែក​ឡើយ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ស្រោម​រហែក​គឺ ដោយសារ​ស្រោម​នោះ​ចាស់ ឬ​ក៏​ហួស​ថ្ងៃ​កំណត់ អ្នក​ខ្លះ​មិន​បាន​ច្របាច់​ខ្យល់​ចេញ​ពី​ចុង​ស្រោម ដូច្នេះ​នៅ​ចុង​ស្រោម​មាន​ខ្យល់​ពេល​ដែល​ទឹកកាម​ចេញ​មក​វា​ធ្វើ​ឱ្យ​មាន​សម្ពាធ​ខ្លាំង​នៅ​ចុង​ស្រោម​ដែល​អាច​ធ្វើ​ឱ្យ​ស្រោម​រហែក​បាន ប្រសិន​បើ​ស្ត្រី​ត្រូវ​គេ​បង្ខំ​ឱ្យ​រួមភេទ ឬ​ក៏​រួមភេទ​ដោយ​អំពើ​ហិង្សា​មិន​មាន​ភាព​ទន់ភ្លន់​ដោយប្រការ​ណា​មួយ​នោះ​ ធ្វើ​ឱ្យ​ទ្វារមាស​មាន​ទឹក​រំអិល​តិច ក៏​អាច​ឱ្យ​ស្រោម​រហែក​បាន​ដែរ

October 16, 2007

តើវិធី​ពន្យាកំណើត​ដោយ​ប្រ៉ើ​ថ្នាំគ្រាប់​ ​និងដាក់​កង​អាច​ការពារ​លោក​អ្នក​ពី​ការ​ឆ្លង​មេរោគ​អេដស៍​បាន​ដែរឬ​ទេ ?

ផ្នែក: អេដស៍

វិធី​ទាំងនេះ​មិនអាច​ការពារ​លោក​អ្នក​ពី​ការ​ឆ្លង​មេរោគ​អេដស៍​បាន​ទេ ពី​ព្រោះ​ទឹក​រំអិល​នៃ​ការ​រួមភេទ​នៅ​តែ​មាន​ប្រឡាក់​តាម​ភ្នាស​ទន់​ដូចជា ទ្វារមាស ទ្វារលាមក និង​ចុងលិង្គ ដែល​ជា​កន្លែង​អាច​ឱ្យ​មេរោគ​ជ្រៀតចូល​នៅ​ក្នុង​ប្រព័ន្ធឈាម​បាន​ដោយ​ងាយ វិធី​ពន្យាកំណើត​ដែល​អាច​ការពារ​លោក​អ្នក​ពីការ​ឆ្លង​មេរោគ​បាន​ គឺមាន​តែ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​ប៉ុណ្ណោះ

 

October 15, 2007

តើ​លោក​អ្នក​អាច​ចម្លង​មេរោគ​អេដស៍​ពី​ការ​ហែល​ទឹក​ក្នុង​ស្រះ​ទឹក ​ឬ​ស្ទឹង​រួម​គ្នា​ដែរ​ឬ​ទេ?

ផ្នែក: អេដស៍

លោក​អ្នក​មិន​អាច​ឆ្លង​មេរោគ​អេដស៍​ពី​ការ​ហែលទឹក​ក្នុង​ស្រះ​ទឹក ​ឬ​ស្ទឹ​រួម​គ្នា​ទេ ។ ​មេរោគ​នេះ​អាច​ស្លាប់​យ៉ាង​រហ័ស​ក្រោយ​ពេល​ចេញ​មក​ក្រៅ​ខ្លួន​មនុស្ស ​ហើយ​មេរោគ​ដែល​ចេញ​មក​ត្រូវ​លាយ​រសាត់ ហើយ​បាត់បង់​ទៅ​តាម​ទឹក ​និងអាច​ស្លាប់​អស់​ដោយ​សារ​ទឹក​ស្រះ ​ឬ​ស្ទឹង​ដែល​មិន​អំណោយផល​ឱ្យ​មេរោគ​នេះ​រស់​បាន ។

 

October 14, 2007

តើលោកអ្នកអាចទទួលរងនូវការឆ្លងនៃមេរោគអេដស៍ពីការបរិច្ចាកឈាមដែរឬទេ ?

ផ្នែក: អេដស៍

ការបរិច្ចាកឈាមពុំបណ្តាលឱ្យឆ្លងមេរោគអេដស៍ទេ ។ ប៉ុន្តែប្រសិនបើគេប្រើម្ជុលបូមឈាមរួមគ្នា ហើយមិនសំអាត ឬ​មិន​រំងាប់​មេ​រោគជាមុនទេនោះ វាអាចបណ្តាលឱ្យឆ្លងរោគអេដស៍បានដែរ ពី ព្រោះ​ម្ជុលបូមឈាម​នោះអាច​មាន ប្រឡាក់​ជាប់ៗ​ឈាម​អ្នក​ដែលផ្តុកមេរោគអេដស៍ ដែលអាចចម្លងទៅអ្នកដទៃទៀតបាន ។

 

 

October 13, 2007

តើ​លោក​អ្នក​អាច​ឆ្លង​អេដស៍​ពី​សត្វ ​និង​បន្លែ​ដែរ​ឬ​ទេ?

ផ្នែក: អេដស៍

លោក​អ្នក​មិន​អាច​ទទួល​រង​នូវ​ការ​ឆ្លង​នៃ​មេរោគ​អេដស៍​ពី​សត្វ ​និង​ពី​បន្លែ​ទេ ។ ​មេរោគ​អេដស៍​អាច​រស់នៅ​បាន​តែ​ក្នុង​ឈាម ​និង​ទឹក​រំអិល​ប្រដាប់ភេទ​មនុស្ស​តែ​ប៉ុណ្ណោះ ។ ​សត្វ​ខ្លះ​មាន​ផ្ទុក​មេរោគ​អេដស៍ ​ដែល​មាន​ឥទ្ធិពល​ប្រហាក់ប្រហែល​គ្នា ​ប៉ុន្តែ​មេរោគ​នេះ​មិន​អាច​ចម្លង​មក​មនុស្ស​បាន​ទេ ។ ​ដោយ​សារ​មេរោគ​អេដស៍​អាច​រស់នៅ​បាន​តែ​ក្នុង​កោសិការ​ឈាម​របស់​មនុស្ស​ប៉ុណ្ណោះ ។

មូស បន្លែ និង​ ផ្លែឈើ

«« អត្ថបទចាស់ •  អត្ថបទថ្មី »»