សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

November 12, 2007

ការ​រំលូត​កូន

និយមន័យ

ការ​រំលូត​កូន គឺ​ជា​ការ​យក​ចេញ​នូវ​ទារក​ក្នុង​ផ្ទៃ​មុនពេល​ត្រូវសម្រាល​តាម​ធម្មតា ជា​ទូទៅ​ការ​រំលូត​កូន​នេះ​មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ ប្រសិន​បើ​ធ្វើនៅពេល​ដែល​ផ្ទៃពោះ​មាន​អាយុ​តិច​ជាង ១២ សបា្តហ៍ និង​ធ្វើ​ដោយ​គ្រូពេទ្យ​ដែល​ទទួល​បាន​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ កា​ររំលូត​កូន​នេះ ជួន​កើត​ឡើង​ដោយ​ឯកឯង​ដែល​គេ​ហៅ​ថា រលូត ជួនកាល​ទៀត​កើត​ឡើងដោយ​គេ​ពន្លូត​ចោល ករណី​បែប​នេះគេ​ហៅ​ថា​ការ​រំលូត

​       មាត្រា និង ច្បាប់​រំលូត​កូន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា វេជ្ជបណ្ឌិត​ ឬ​គ្រូពេទ្យ​មធ្យម​ដែល​មាន​ភារកិច្ច​ធ្វើការ​រំលូត​កូន ត្រូវ​ពន្យល់​ណែនាំ​ដល់​ស្ត្រី​ដែល​មាន​គភ៌ ដែល​មក​សុំ​ធ្វើការ​រំលូត​កូន ពីគ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ បណ្តាល​មក​ពី​ការ​រំលូត​កូន​នេះ និង​ពី​ផលប្រយោជន៍​នៃ​កិច្ច​ពន្យារកំណើត​

ប្រសិន​បើ​ស្ត្រី​ដែល​មាន​គភ៌​នោះ​ នៅ​តែ​ទទូច​សុំ​ធ្វើការ​រំលូត​ វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​មធ្យម​ ឬ​ឆ្មម​មធ្យម​អាច​ធ្វើការ​រំលូត​បាន តែ​ត្រូវ​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​ដូច​មាន​ក្នុង​មាត្រា នៃ​ច្បាប់​នេះ

ការ​រំលូតកូន​អាច​ធ្វើទៅ​បាន ចំពោះ​គភ៌​ណា​ដែល​មាន​អាយុ​តិច​ជាង ១២ សបា្តហ៍ លើស​ពី ១២ សបា្តហ៍​នៃ​អាយុ​គភ៌​ ការ​រំលូត​កូន​អាច​ទទួល​ការ​អនុញ្ញាត​បាន លុះ​ត្រា​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា

­-គភ៌​នោះមានភវនីយភាព​មិន​លូតលាស់​ដូច​ប្រក្រតី​ ឬ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ម្តាយ

-កូន​ដែល​កើត​មក​អាច​មាន​ជំងឺ​ធ្ងន់ធ្ងរ​ព្យាបាល​ពុំ​ជា​

-ក្នុង​ករណី​ដែល​ត្រូវ​គេ​រំលោភ​បណ្តាល​ឱ្យ​មាន​គភ៌​ កា​ររំលូត​អាច​ប្រព្រឹត្ត​ទៅ​បាន​ ដោយ​មិន​គិត​ពី​លក្ខខ័ណ្ឌ​ដូច​មាន​ចែង​ខាង​លើ​ តែ​ត្រូវ​មាន​ការ​ស្នើ​សុំ​ពី​សាម៉ី​ខ្លួន បើ​ស្ត្រី​នោះ​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ​ឬ​ការ​ស្នើ​សុំ​ដោយ​ទទូច​ពី​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​ និង​សាម៉ី​ខ្លួន បើ​ស្ត្រី​ដែល​មាន​គភ៌​មាន​អាយុ​តិច​ជាង ១៨ ឆ្នាំ

ការ​សម្រេចនៃ​បញ្ហា​នេះ ត្រូវ​មាន​ការ​ឯកភាព​ពី​ក្រុម​គ្រូពេទ្យ​ រូប​រួម​ទាំង​សាម៉ីខ្លួន​ផង លក្ខខណ្ឌ​បច្ចេកទេស​សម្រាប់​ការ​អនុវត្តន៍​នៃ​មាត្រា​នេះ​ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​"

គ្រោះថ្នាក់​ដែល​ទាក់ទង​នឹង​ការ​រំលូត​កូន មាន​ការ​ករោគ​ផ្សេងៗ​ដូចជា រលាក​ស្បូន ធ្លាយ​ស្បូន កូន​កើត​មិន​គ្រប់ខែ ឬ​អាច​គ្មាន​កូន​មួយ​ជីវិត ឬ​អាច​ធ្លាក់ឈាម​នៅពេល​មាន​ផ្ទៃពោះ​លើកក្រោយ ឬ​គ្រោះថ្នាក់​បណ្តាល​ដល់​ស្លាប់​ក៏​សឹង​មាន ផល​វិបាក​ដែល​ធ្ងន់ធ្ងរ​នោះ​ គឺ​សុខភាពស្ត្រី​ចុះ​ទ្រុឌទ្រោម​ ស្លេកស្លាំង ងាយ​នឹង​ទទួល​ការ​យាយី​នៃ​មេរោគ​ទាំងឡាយ ដែល​បណ្តាល​ឱ្យ​មាន​វិប្បដិសារីអស់​មួយ​ជីវិត​ដោយ​បញ្ហា​នេះ នៅ​ក្នុង​មាត្រា ១២ និង​មាត្រា ១៤ នៃ​ច្បាប់​រំលូត​កូន​បាន​ចែង​ថា ជន​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​ និង​មាត្រា នៃ​ច្បាប់​នេះ​ត្រូវ​ទទួល​ទណ្ឌកម្ម​ និង​ទណ្ឌទោស​ដូច​ខាងក្រោម

បើ​ជា​វេជ្ជបណ្ឌិត​ ឬ​គ្រូពេទ្យ​មធ្យម​ ឬ​ជា​ឆ្មប​មធ្យម​ត្រូវ​ព្រមាន ក្នុងក​រណី​មិន​រាងចាល​ត្រូវ​បពា្ឈប់​ពី​មុខងារ ឬ​បិទ​គ្លីនិក​ ឬ​មន្ទីរសម្ភព​នោ​ះ ដោយ​មិន​ទាន់​គិត​ដល់​បទល្មើស​ព្រហ្មទណ្ឌ​ដូច​ចែង​ខាង​ក្រោម​នេះ

បើមិនមែន​ជា​វេជ្ជបណ្ឌិត​ ឬ​គ្រូពេទ្យមធ្យម ឬ​ជា​ឆ្មប​មធ្យម​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនារគារពី​ ខែ ទៅ ឆ្នាំ

-បើ​ការ​រំលូត​កូន​នោះ​បណ្តាល​ឱ្យ​ស្ត្រី​មាន​គភ៌​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​ពិការ​ត្រូវ​ផ្តន្ទាទោស​ពី ឆ្នាំ​ទៅ​ ឆ្នាំ
-បើ​ការ​រំលូត​កូន​នោះ​បណ្តាល​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​មាន​គ្រោះថ្នាក់​ដល់​ស្លាប់ ត្រូវ​ផ្តន្ទាទោស​ដាក​់​ពន្ធនាគារ​ពី ឆ្នាំ​ទៅ​ ១០ ឆ្នាំ​"

ជន​ទាំងឡាយ​ណា​ដែល​បង្ខិតបង្ខំ​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​ធ្វើការ​រំលូត​កូន ឬ​ធ្វើឱ្យ​រំលូតកូន​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ឆ្នាំ​ទៅ ឆ្នាំ​ បើ​ការ​បង្ខិតបង្ខំ​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​ធ្វើការ​រំលូត​កូន ឬ​ធ្វើ​ឱ្យ​រំលូតកូន​ដោយ​ចេតនា​នោះ បណ្តាល​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​មាន​ជំងឺ​រ៉ាំរ៉ៃ​ ពិការ ឬ​បណ្តាល​ឱ្យ​ស្លាប់ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី ឆ្នាំ​ទៅ​ ១០ ឆ្នាំ​"

គោលនយោបាយ​របស់​ក្រសួង​សុខាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្តោត​បញ្ហា​ជា​ចម្បង​ទៅ​លើ​សុខភាព​របស់​ស្ត្រី គោលនយោបាយ​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា បាន​បំពេញ​ភារកិច្ច​ដ៏​ល្អ​ក្នុង​ការ​បង្ក​លក្ខណៈ​ត្រឹមត្រូវ​ និង​សមស្រប​សម្រាប់​សុខភាពមាតា និង​កុមារ ជាពិសេស​សម្រាប់​មាតុភាព​គ្មាន​គ្រោះថ្នាក់ ការ​បង្កើត​គោលនយោបាយនៃ​ការ​រំលូត​កូន​ ការ​ស្រាវជ្រាវ​មូលហេតុ​មរណៈ​នៃ​មាតា​ និង​ទារក​ការ​បង្កើត​គោលនយោបាយ​នៃ​មធ្យោបាយ​ពន្យារកំណើត​ជា​អចិន្ត្រៃយ៍​នៃ​សេវា​ឯកជន​ និង​ហិរញ្ញកិច្ច​សុខាភិបាល បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​ និង​ប្រើប្រាស់​ធនធាន​ព្រម​ទាំង​ផ្តល់​គ្រឹះ​យ៉ាង​មាំ​សម្រាប់​ការ​បង្កើត​យុទ្ធវិធី​ និង​សកម្មភាព​ដែល​ធ្វើ​ឱ្យ​មាតុភាព​គ្មាន​គ្រោះថ្នាក់​នៅ​កម្ពុជា បាន​ប្រកប​ដោយ​ប្រសិទ្ធភាព

( ដកស្រង់​ចេញ​ពី​ ទស្សនាវដ្តី​វេទិកា​ស្ត្រី ចេញ​ផ្សាយ ឆ្នាំ​ទី​២ លេខ​ ខែ ឧសភា ឆ្នាំ ១៩៩៩​ ​“​ការ​រំលូត​កូន​ទំព័រ​ - )