ប្រសិនបើដៃគូរួមភេទមួយ ធ្វើការរួមភេទ ហើយដកប្រដាប់ភេទចេញមុនពេលចេញទឹកកាម តើពួកគេទាំងពីរអាចឆ្លងមេរោគអេដស៍ឬទេ ?
ពួកគេនៅតែអាចឆ្លងមេរោគអេដស៍ដដែល ព្រោះថាប្រដាប់ភេទរបស់គេបានប្រឡាក់ទៅដោយទឹករំអិល រួចទៅហើយ ។ ជួនកាលអាចមានទឹកកាមចេញមក ១ ឬ ២ដំណក់ដែលគេមិនដឹង ។ ម្យ៉ាងទៀតពួកគេអាចមានដំបៅ ឬការដាច់រលាត់លើប្រដាប់ភេទនៅពេលរួមភេទ ដែលអាចឱ្យមេរោគជ្រាបចូលទៅក្នុងឈាមពួកគេបាន ។









