តើការរួមភេទប្រភេទណាដែលមានសុវត្ថិភាព ?
ការរួមភេទដែលមានសុវត្ថិភាព គឺការរួមភេទទាំងឡាយណា ដែលអាចការពារឈាម ទឹកកាម និងទឹករំអិលនៃប្រដាប់ភេទរបស់ដៃគូមិនឱ្យចូលទៅក្នុងប្រព័ន្ធឈាមនៃអ្នកទាំងពីរបាន ។ ការរួមភេទដោយដៃខ្លួនឯង ការគក់ច្របាច់ ដោយការឱបរិត និងការស្ទាបអង្អែលប្រដាប់ភេទមិនអាចធ្វើឱ្យឆ្លងអេដស៍បានទេ ។ ប្រសិនបើលោកអ្នកប្រើប្រាស់ស្រោមឱ្យបានត្រឹមត្រូវនៅពេលរួមភេទ គឺអាចសន្មត់បានថា ជាការរួមភេទដែលមានគ្រោះថ្នាក់តិច ។ ការរួមភេទដែលមានគ្រោះថ្នាក់ ប៉ុន្តែមិនមានច្រើន ដូចជាមាត់ និងទ្វារមាស និងមាត់លិង្គ ដែលមិនមានទឹកកាម ឬឈាមចូលទៅក្នុងមាត់ ឬប្រដាប់ភេទ ។ ការរួមភេទដែលមានគ្រោះថ្នាក់ គឺការរួមភេទដោយប្រើលិង្គ និងរន្ធគូថ និងលិង្គ និងទ្វារមាស ដោយមិនប្រើស្រោម ហើយនិងការរួមភេទណាដែលធ្វើឱ្យដៃគូចេញឈាម ឬទឹកកាម ឬទឹកកាមចូលទៅក្នុងមាត់ និងប្រឡាក់ប្រដាប់ភេទ ។









អ្វីដែលលោកមានប្រសាសន៍ពិតជាត្រឹមត្រូវណាស់។ប៉ុន្តែដែលមាន
របាយការណ៍ណាមួយដែលបង្ហាញថាមានការឆ្លងមេរោគអេដស៍តាមរយៈ
ការបឺតមាត់និងមាត់ រឺជញ្ជក់មាត់គ្នានៅក្នុងពិភពលោកនេះទេ?
អរគុណ!
Comment by ម៉ា ស្តា — April 3, 2008 @ 10:32 am