ដើម្បីឱ្យការរួមភេទមានផលប៉ះពាល់តិច តើអ្នករកស៊ីផ្លូវភេទត្រូវមានជំនាញអ្វីខ្លះ ?
ខាងក្រោមនេះគឺជាឧទាហរណ៍អំពីជំនាញនៃការរួមភេទប្រកបដោយ ដែលមានផលប៉ះពាល់តិច ៖
តើអ្នករកស៊ីផ្លូវភេទត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានការរួមភេទដែលមានផលប៉ះពាល់តិចជាមួយភ្ញៀវដែលស្រវឹងនិងភ្ញៀវកាច ?
- ប្រើជំនាញទំនាញ៖ស្រីត្រូវស្ថិតនៅទីតាំងខាងលើភ្ញៀវនៅពេលរួមភេទតាមមាត់និងតាមទ្វារមាសហើយជាអ្នកគ្រប់គ្រងទៅលើល្បឿននិងកម្លាំងនៃចលនារួមភេទ។ការធ្វើដូចនេះអាចប៉ះទង្គិចប្រដាប់រួមភេទនិងការរហែកស្រោមអនាម័យ។
- ស្រីបញ្ចេញសកម្មភាពឱ្យបានច្រើនបើអាចធ្វើបានរួមមានការធ្វើិសរសៃ(ម៉ាសា) តាមទីតាំងមួយដែលបុរសជាដៃគូមិនអាចប៉ះពាល់ដល់ដោះនិងប្រដាប់ភេទ។
- ពិនិត្យឱ្យបានច្បាស់ថាលិង្គឡើងរឹងដល់កម្រិតមួយហើយបុរសនោះមានចំណង់ដល់កំពូលមុននឹងចាប់ផ្តើមរួមភេទដោយប្រើប្រដាប់ភេទ។ការធ្វើយ៉ាងនេះអាចធ្វើឱ្យបុរសឆាប់សម្រេចបំណងរបស់គេ។
- ប្រើប្រាស់ប្រេងរំអិល៖ការប្រើប្រាស់ប្រេងរំអិលបន្ថែមដើម្បីសម្រួលដល់ការរួមភេទជាការប្រសើរដើម្បីកាត់បន្ថយការប៉ះទង្គិចឬបង្កររហែកស្រោម។ក្នុងករណីមិនអាចរកប្រេងរំអិលបានទឹកមាត់ក៏អាចប្រើប្រាស់បានដែរ។
- ចូរប្រើប្រាស់ជំនាញដោយមិនដាក់បញ្ចូលឱ្យបានច្រើនតាមដែលអាចធ្វើបាន ។ ជំនាញទាំងនោះមាន ៖ ការត្រដុសប្រដាប់ភេទរបស់បុរសនៅចន្លោះដោះ ឬក្លៀក ការប្រើប្រាស់ដៃ ការប្រើប្រាស់ប្រដាប់រួមភេទជំនាញដូចជារូបភាពរួមភេទ រូបភាពស្រាត វីដេអូជាដើម ។
- ព្យាយាមប្រើប្រាស់សេវារួមភេទផ្សេងៗដែលបង្កឱ្យមានផលប៉ះពាល់តិច ពោលគឺវិធីទាំងឡាយណាដែលនាំឱ្យភ្ញៀវមានតណ្ហាខ្ពស់ដូចជាការត្រដុសប្រដាប់ភេទនៅចន្លោះដោះ និយាយពាក្យ ឬវត្ថុដែលទាក់ទងនឹងអារម្មណ៍តណ្ណា លិទ្ទីនៅផ្នែករាងកាយដែលរំភើបខ្លាំង និងចេះធ្វើខ្លួនជាអ្នកមានសំរើប ដែរជាដើម ។
- រួមភេទតាមមាត់ ។
- បំបែកភ្ញៀដែលស្រវឹងចេញពីក្រុមរបស់គេភ្លាម បើពួកគេមកជាក្រុម ។
- ពន្យាពេលរួមភេទ-ស្ថានភាពស្រវឹង និងភាពកោងកាចនឹងថយចុះ បើអាចពន្យាពេលរួមភេទបានវែង ។
- ព្យាយាមកុំរួមភេទដោយប្រើប្រាស់ប្រដាប់ភេទនៅពេលដែលលិង្គនៅទន់ ពីព្រោះការបង្ខំរួមភេទនៅពេលដែលភ្ញៀវមិនទាន់អាចធ្វើឱ្យភ្ញៀវខឹងកំរោល ។
- បបោសអង្អែល ៖មុជទឹក ការបម្រើកាហ្វេ ទឹក និងធ្វើសរសៃ ។ ព្យាយាមធ្វើឱ្យភ្ញៀវដេកលក់ បើកន្លែង និងច្បាប់ផ្ទះបនអនុញ្ញាតឱ្យ ។
- កុំព្យាយាមនិយាយពីស្រោមអនាម័យ និងនិយាយពីហេតុផលនៃការពាក់ស្រោម ។ លួង ឬបញ្ចុះបញ្ចូលឱ្យប្រើប្រាស់ស្រោមអនាម័យ ។ បើភ្ញៀវនៅតែមិនព្រម នារីរកស៊ីផ្លូវភេទគួរបង្ហាញពីការអាកប្បកិរិយាមិនយល់ស្រប ហើយនិយាយថា ’ខ្ញុំសូមទោស ! ខ្ញុំដឹងថា លោកដឹង ហើយ…ភ្ញៀវទាំងអស់ដែលមកទីនេះដឹងថា ការប្រើប្រាស់ស្រោមគឺជាច្បាប់នៅក្នុងផ្ទះបននេះ ។ គ្មានបញ្ហាបើលោកមិនចង់ប្រើស្រោមទេ ចូរយើងប្រើវិធីផ្សេងទៀត" ។
- ចូលប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទតាមមាត់ (ប្រហែលមិនអាចប្រើប្រាស់ស្រោមអនាម័យ No 1 ទេ ពីព្រោះស្រោមនោះតូចក្រាស់ និងលំបាកព្រលាត់ ។ ចង់ដឹងព័ត៌មានលម្អិតចូរទាក់ទងអង្គការ PSI)








