ម្ចុល ឬសារ៉ាងដែលបានប្រើនឹងមនុស្សម្នាក់រួចមកហើយ ប្រសិនបើលោកអ្នកមិនឃើញមានឈាមប្រឡាក់នៅនឹងម្ជុល ឬសារ៉ាងទេ តើមានគ្រោះថ្នាក់ដែរឬទេ បើលោកអ្នកយកម្ជុល ឬសារ៉ាងដដែលនោះទៅប្រើជាមួយមនុស្សម្នាក់ទៀតដោយគ្មានការសំអាត និងរំងាប់មេរោគជាមុនសិននោះ ?
ការប្រើប្រាស់របៀបនេះបណ្តាលឱ្យគ្រោះថ្នាក់ណាស់ លោកអ្នកមិនអាចមើលឃើញឈាម ដែលប្រឡាក់បន្តិចបន្តួចនោះឡើយ ។ ឈាមដែលនៅជាប់នឹងម្ជុល និងសារ៉ាងនោះអាចមានផ្ទុកមេរោគអេដស៍ ឬមេរោគដទៃទៀតដែលអាចចម្លងមកលោកអ្នកបាន ។ ដូច្នេះលោកអ្នកត្រូវតែប្រើតែម្ជុល និងសារ៉ាងណាដែលបានសំអាត និងរំងាប់មេរោគត្រឹមត្រូវជាមុន ។








