នៅក្នុងគ្រួសារមួយមានប្រពន្ធ និងកូនដែលជាអ្នកផ្ទុកមេរោគអេដស៍ រីឯប្តីវិញបន្ទាប់ពីការពិនិត្យឈាមរួចឃើញថា គ្មានផ្ទុកមេរោគអេដស៍ទេ ហេតុអ្វី ?
សំណួរនេះមានចម្លើយមួយចំនួនដូចខាងក្រោម ៖
- ប្តីប្រហែលជាមានផ្ទុកមេរោគអេដស៍ដែរប៉ុន្តែស្ថិតនៅដំណាក់កាលសំងំក្នុងខណៈដែលប្រព័ន្ធការពាររាង្គកាយរបស់គាត់មិនទាន់ធ្វើការប្រឆាំងនឹងមេរោគអេដស៍។ក្រោយពីការឆ្លងរយៈពេលពី៣ទៅ៦ខែទើបទើបប្រព័ន្ធការពាររាង្គកាយធ្វើប្រតិកម្មប្រឆាំងនឹងមេរោគអេដស៍ជួនកាលអាចមានរយៈពេលយូរជាងនេះទៅទៀត។ទាល់តែប្រព័ន្ធការពាររាង្គកាយធ្វើការប្រឆាំងតបតនឹងមេរោគអេដស៍ទើបគេអាចដឹងថាគាត់មានផ្ទុកមេរោគអេដស៍។
- ប្រព័ន្ធរបស់គាត់អាចឆ្លងតាមការចាក់ថ្នាំដោយប្រើម្ជុលនិងសារ៉ាងជាមួយអ្នកផ្សេងដែលមិនបានរំងាប់មេរោគជាមុន។
- ប្រព័ន្ធរបស់គាត់អាចឆ្លងតាមការបញ្ចូលឈាមដែលមានមេរោគអេដស៍ដែលមិនបានពិនិត្យឱ្យបានត្រឹមត្រូវមុនពេលធ្វើការចាក់បញ្ចូល
- ប្រសិនបើប្រព័ន្ធអាចឆ្លងមេរោគអេដស៍តាមរបៀបនេះមែនហើយពួកគេរួមភេទដោយប្រើស្រោមប្តីរបស់គាត់អាចមានឱកាសតិចតួចក្នុងការឆ្លងអេដស៍។








