តើជាការពិតទេដែលថា ទឹកភ្នែកដែលផ្ទុកមេរោគអេដស៍ស្រក់លើស្បែកដែលដាច់រហែករបស់នរណាម្នាក់អាចបណ្តាលឱ្យមានការឆ្លងមេរោគអេដស៍បាន ?
មេរោគអេដស៍មិនអាចឆ្លងតាមវិធីនេះបានទេ ។ មេរោគអេដស៍មានតិចតួចណាស់នៅក្នុងទឹកភ្នែក ញើស ទឹកមាត់ ទឹកនោម និងលាមក បើប្រៀបធៀបទៅនឹងទឹករំអិលនៃប្រដាប់ភេទ ។ ហើយមេរោគអេដស៍ងាយនឹងស្លាប់ណាស់ដូចច្នេះវាមិនងាយឆ្លងទៅមនុស្សតាមរយៈទឹកភ្នែក ញើស ទឹកមាត់ ទឹកនោម និងលាមកទេ ។








