ខ្ញុំមានដៃគូរួមភេទច្រើន ហើយខ្ញុំតែងតែបារម្ភអំពីអេដស៍ ។ ប៉ុន្តែថ្មីនេះដៃគូរបស់ខ្ញុំបានទៅធ្វើតេស្តឈាម ហើយមិនឃើញមានមេរោគអេដស៍ទេ ។ តើនេះមានន័យថា ខ្ញុំមិនមានផ្ទុកមេរោគអេដស៍ឬ ?
នេះមិនទាន់អាចបញ្ជាក់បានទេ ។ ប៉ុន្តែវាអាចមាន ៤ករណីដូចខាងក្រោម ៖
-ពេលបច្ចុប្បន្ននេះលោកអ្នក និងដៃគូមិនទាន់មានផ្ទុកមេរោគអេដស៍នៅឡើយទេ
-លោកអ្នកមានផ្ទុកមេរោគអេដស៍ហើយ ប៉ុន្តែមិនទាន់ចម្លងទៅដៃគូ
-លោកអ្នក និងដៃគូមានផ្ទុកមេរោគអេដស៍ ប៉ុន្តែស្ថិតនៅក្នុងរយៈពេលសម្លំ (ពី ៣ ទៅ ៦ខែ) ដែលប្រព័ន្ធការពាររាង្គកាយរបស់លោកអ្នកមិនទាន់មានប្រតិកម្មប្រឆាំងនឹងមេរោគអេស៍
-ដៃគូរបស់លោកអ្នកមានផ្ទុកមេរោគអេដស៍ ប៉ុន្តែនៅក្នុងរយៈពេលសម្ងំ (៣ ទៅ ៦ ខែ) ចំណែកឯលោកអ្នកមិនទាន់ផ្ទុកមេរោគអេដស៍នៅឡើយទេ ។







