សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

July 20, 2009

ការរួមភេទរយៈពេលតែប៉ុន្មាននាទី គីជាការល្អបំផុត​


គេមិនចាំបាច់​ប្រើពេលយូរដើម្បី​បំពេញ​ចិត្ត​ស្ត្រី ជា​គូ​ស្នេហ៍​នៅ​លើ​គ្រែ​ទេ​។​ ការសិក្សា​ស្រាវ​​ជ្រាវ ​មួយ​ របស់​គ្រូពេទ្យ​ឯកទេស​ ខាង​​ផ្លូវ​​ភេទ​​បាន​​ឲ្យ​ដឹង​​ថា​ រយៈ ​ពេល​រួមភេទ​ដែលល្អបំផុត​នោះ​ មាន រ​យៈ ពេល​ពី​ ៣​​ ទៅ​ ១០​នាទី​ ។

ការ​រកឃើញនេះបាន​បណ្តាលឲ្យមានការភ្ញាក់​ផ្អើល​នៅ​ពេល​គេ​យល់​ថា​​ការ​រួមភេទ​​បាន​​យូរ​​គឺ​ជា​​កត្តា​ដ៏​សំខាន់​​សម្រាប់​​សេច​ក្តីសុខ​​ដ៏ក្រៃលែង​​នៅក្នុង​ការ​រួម​ភេទ​ ។​ ទោះជាយ៉ាង​ណា​ គ្រូពេទ្យឯកទេសខាង​ផ្លូវភេទក៏បាន​អះអាង​ដែរ​ថា​ការរួមភេទ​បានតែមួយទៅពីរ​នាទីនោះគឺជារយៈពេលខ្លីពេកណាស់។

លោក​ អេរិច​ ខរធី ដែលជាអ្នកស្រាវជ្រាវមួយរូបបាននិយាយ​ថា​ គាត់​សង្ឃឹម​ថា​នឹង​អាច​ជួយ​សម្រួល​ដល់​​ផ្លូវ​ចិត្ត​​មនុស្ស​ដែល​គិត​ថា​​ ​បើសិនជាគេចង់​ធ្វើឲ្យដៃគូរួមភេទ​សប្បាយ​ដល់កំពូលនោះ គេគួរួមភេទ​សប្បាយ​ដល់កំពូលនោះ​​​ គេ​គួរ​តែ​រួម​ភេទ​ឲ្យបាន​​យូរមែនទែន។​ ប៉ុន្តែការសិក្សាស្រាវជ្រាវ​កាល​ពី​មុន​បង្ហាញ​ថា​ ទាំងបុរស និងស្រ្តី​ សុទ្ធតែ​ចង់​ឲ្យ​ការ​បបោស​អង្អែល​ និង​​ ការ​រួម​ភេទ​មាន​រយៈ​ពេល​យូរ។

តាមការសិក្សាស្រាវជ្រាវ​នោះ មនុស្សជា​មធ្យម​រួមភេទរយៈពេល​៧ និង​ ៣​នាទី។ ប៉ុនែ្ត​ ​បុរសចាស់ និង​​វ័យ​ក្មេងមានការលំបាកនៅក្នុងការរួមភេទ​មាន​រយៈពេល​យូរ។ នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​​នោះ​​​គេ​បាន​ពិនិត្យ​មើល​​ការ​រួម​ភេទ​​របស់​មនុស្សចំនួន​៥០នាក់ ​គេបានរកឃើញថា៣៦​ នាក់​​ ឆ្លើយថា​ការ​រួម​ភេទ​ដែល​​​ល្អ​មាន​រយៈ​ពេល​ពី ៣ ​ទៅ ​១០​នាទី ​ទោះបីជាអ្នកខ្លះយល់ថា​ពេលវេលា​នៃ​ការ​រួម​ភេទ​​ដែល​​ល្អ​នោះ​​អាស្រ័យ​​ដោយគូស្នេហ៍ទាំងពីរក្តី។

អ្នកស្រាវជ្រាវគិតថា​ ការរកឃើញនេះអាចធ្វើឲ្យមនុស្សមានអារម្មណ៍ធូរស្រាល ព្រោះរយៈពេល ៣​​ ទៅ​ ៥​នាទី​ គឺ​មិន​ទាន់អ្វីឡើយ៕

(ដកស្រង់ពី អេ​ ប៊ី​ សី ញូវស៍)

2 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2009/07/20/273/trackback/

  1. គ្រាន់បើបាត់មុខយូរហើយទើបតែបានឃើញមកបង្ហាញអត្ថបទថ្មី។​ ប្រសិនបើមានអត្ថបទ អប់រំល្អៗទាក់ទងនឹងសុខភាពផ្លូវភេទ សូមជួយចែករំលែកតាម​រយៈវែបសាយរបស់ខ្ញុំ http://cambosastra.org

    សូមអរគុណដែលបានបង្រៀនខ្ញុំបង្កើតប្លក់នៅ​ Open Forum.

    Comment by Chanroeun — July 20, 2009 @ 7:39 pm

  2. សូមអរគុណ​ដែល​លោក​​នៅតែ​ចាប់អារម្មណ៍ តាមដាន​ និង​គំទ្រ​រហូត​មក​ទោះ​រូបខ្ញុំ​បាន​បាត់​ខ្លួន​​ពី​ពិភព​ប្លក់​​មួយ​រយៈ​ក៏​​ដោយ​​។ ខ្ញុំសន្យាថា​និង​​​បន្តប្លក់ ដើម្បី​បំរើ​អារម្មណ៍​មិត្ត​អ្នក​អាន​តទៅទៀត​ ។

    Comment by cam629 — July 22, 2009 @ 11:50 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.