ខ្ញុំឆាប់ដល់កំពូលតើមកពីអ្វី?
សួស្ដី លោក តាខេម,
ខ្ញុំបាទ មានចំងល់មួយដែលមិនដឹងជាសាកសួរព័ត៌មាននេះទៅអ្នកណា ដូច្នេះខ្ញុំសូមឲ្យលោកតា ជួយប្រឹក្សាយោបល់ឲ្យខ្ញុំផង ។
ខ្ញុំមានអាយុ ២៨ឆ្នាំ នៅក្នុងឆ្នាំនេះ ខ្ញុំមានបញ្ហាខាងផ្លូវភេទ ខ្ញុំមានបញ្ហានេះយូរហើយតែខ្ញុំដឹងដោះស្រាយតាមវិធីណាទេ គឺខ្ញុំឆាប់ដល់កំពូលណាស់រាល់លើកដែលខ្ញុំរួមភេទ រហូតដល់ដៃគូររបស់ខ្ញុំនិយាយថា ប្រហែលជាខ្ញុំខ្សោយប្រដាប់ភេទទេដឹង ។ ខ្ញុំធ្លាប់រួមស៊ិចជាច្រើនដង ច្រើនលើកតែនៅតែឆាប់ដល់កំពូល ។
ឧទាហរណ៍ថា ពេលខ្ញុំដាក់ប្រដាប់ភេទរបស់ខ្ញុំចូល គឺខ្ញុំដកដាក់បានតែ ២ ឬ៣ដង គឺចេញទឹកកាមតែម្ដង តើនេះជាអាការៈខុសប្លែកពីធម្មតាដែរឬទេ?
តើនេះជាអាការៈនៃការខ្សោយខាងផ្លូវភេទដែរឬទេ? បើខ្ញុំទុកបញ្ហានេះយូរតទៅទៀតតើបញ្ហានេះ នឹងក្លាយជាបញ្ហាធ្ងន់ធ្ងរដែរឬទេ? ខ្ញុំធ្លាប់ធ្វើតាមការណែនាំអំពីតិចនិចនៃការព្យារការចេញទឹកកាមរបស់ទស្សនាវដ្តីមួយចំនួន តែមិនមានប្រសិទ្ធភាពសោះ ។
បញ្ហានេះ ធ្វើឲ្យខ្ញុំខ្លាចខ្លាំងណាស់ ខ្ញុំមិនទាន់រៀបការទេ តើបញ្ហានេះអាចប្រឈមនឹងការអត់មានកូនដែរឬទេ? ខ្ញុំចង់ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញណាស់តែមិនដឹងជាទៅពេទ្យណាទេ សូមលោកតាជួយណែនាំខ្ញុំផង ។
សូមអគុណលោកតា ខេម ទុកជាមុន ។ ខ្ញុំរង់ចាំនូវការផ្ដល់យោបល់របស់លោកតា ។
ដោយសេចក្ដីរាប់អានពីខ្ញុំ
ពិសាល








