សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 23, 2009

ខ្ញុំឆាប់​ដល់កំពូល​តើ​មកពីអ្វី?

សួស្ដី លោក តាខេម,
​ខ្ញុំបាទ ​មាន​ចំងល់មួយដែលមិនដឹងជាសាកសួរព័ត៌មាននេះទៅអ្នកណា​ ដូច្នេះខ្ញុំសូមឲ្យលោកតា ជួយ​ប្រឹក្សា​យោបល់​ឲ្យ​ខ្ញុំ​ផង​ ។ ​

ខ្ញុំមានអាយុ ២៨ឆ្នាំ នៅក្នុងឆ្នាំនេះ ខ្ញុំមានបញ្ហាខាងផ្លូវភេទ ខ្ញុំមាន​បញ្ហា​នេះ​យូរ​ហើយតែខ្ញុំដឹង​ដោះ​​ស្រាយ​តាម​វិធីណា​ទេ​ គឺ​ខ្ញុំឆាប់​ដល់កំពូល​ណាស់​រាល់​លើក​ដែល​ខ្ញុំរួម​ភេទ ​រហូត​ដល់​ដៃគូរ​របស់​ខ្ញុំ​និយាយ​ថា​ ប្រហែល​​ជា​ខ្ញុំ​ខ្សោយ​ប្រដាប់​ភេទ​ទេ​ដឹង ​។ ​ខ្ញុំធ្លាប់រួមស៊ិចជាច្រើនដង ច្រើនលើកតែនៅតែឆាប់ដល់កំពូល ។

ឧទាហរណ៍​ថា ​ពេល​ខ្ញុំដាក់​ប្រដាប់​ភេទ​របស់​ខ្ញុំ​ចូល​ គឺខ្ញុំដកដាក់បានតែ ២ ឬ៣ដង គឺចេញទឹកកាមតែម្ដង តើ​នេះ​ជា​អាការៈ​​ខុស​​ប្លែក​​ពីធម្មតា​ដែរឬ​ទេ?

​តើ​នេះ​ជាអាការៈ​នៃ​ការខ្សោយ​ខាង​ផ្លូវភេទ​ដែរ​ឬ​ទេ​?​ បើខ្ញុំ​ទុក​បញ្ហា​នេះ​យូរ​ត​ទៅ​ទៀត​តើ​បញ្ហា​នេះ​ នឹង​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែរ​ឬ​ទេ​? ​ខ្ញុំ​ធ្លាប់​ធ្វើ​តាម​ការ​ណែនាំ​អំពីតិច​និចនៃ​ការព្យារ​ការចេញ​ទឹកកាម​របស់​ទស្សនាវដ្តី​មួយ​ចំនួន​ តែ​មិន​មាន​ប្រសិទ្ធភាព​សោះ​ ។

​បញ្ហានេះ ធ្វើឲ្យខ្ញុំខ្លាចខ្លាំងណាស់ ខ្ញុំមិនទាន់រៀបការទេ តើ​បញ្ហា​នេះ​អាច​ប្រឈម​នឹងការ​អត់​មាន​កូន​ដែរ​ឬទេ?​ ខ្ញុំចង់​ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញណាស់តែមិនដឹងជាទៅពេទ្យណាទេ សូម​លោក​តា​ជួយណែនាំខ្ញុំផង ។

សូមអគុណលោកតា ខេម ទុកជាមុន ។ ខ្ញុំរង់ចាំនូវការផ្ដល់យោបល់របស់លោកតា ។

ដោយសេចក្ដីរាប់អានពីខ្ញុំ
ពិសាល

1 Comment »

The URI to TrackBack this entry is: http://cam629.blogsome.com/2009/09/23/p276/trackback/

  1. ជាតំបួងខ្ញុំសូមអរគុណដល់ប្អូនប្រុស វិសាល ដែលក្លាហាន និង​ បានចោទជាសំនួរមកកាន់កម្មវិធីលោកតា ខេម ចំពោះសុបល់ខ្ញុំគិតថា អ្វីដែលប្អូនបានរៀបរាប់ខាងលើ គឺពិតជាមិនមានបញ្ហាអ្វីធំដុំទេ គឺបណ្តាលមកពីប្អូន មានអារម្មណ៏នឿយណាយ និង​ស្មុគស្មាញលើបញ្ហាជុំវិញខ្ឡួនប្អួន ដូច្នេះប្អួនគួរតែសំរាកអោយបានគ្រប់គ្រាន់ និង​ ហាត់កីឡា អោយបានទៀងទាត់ នោះបញ្ហារបស់ប្អួននិងបានជាសះស្បើយជាក់ជាមិនខាន ។ សូមជួនពរប្អួនអោយមានសុខភាពល្អ !​ ៕

    Comment by អ៊ុក ចន្ថា — December 6, 2009 @ 7:06 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.