ស្នេហាខ្យល់ព្យុះលើឡានក្រុង ឡើងផ្ទះសំណាក់រួចប្ដឹងទារ៣០០ដុល្លារ
ខេត្ដកំពង់ធំ ៖ សេចក្ដីស្នេហាគឺជាការស្រឡាញ់ផ្អែមល្ហែមជាអមតៈ តែបើការស្រឡាញ់បែបខ្យល់ព្យុះ ប្រញាប់ប្រញាល់ ស្រុះស្រួលបបួលគ្នាឡើងផ្ទះសំណាក់នោះ ដល់ទីបំផុតភាគីបុរសច្បាស់ជាត្រូវគេចាប់ឱ្យ បង់ប្រាក់ជាមិនខាន ដូចជាករណីស្នេហាខ្យល់ព្យុះមួយនេះជាដើម ភាគីបុរសត្រូវបានខាងស្ដ្រីប្ដឹងសមត្ថកិច្ច ចាប់បង់ប្រាក់ចំនួន៣០០ដុល្លារ ជាការសងតំលៃព្រហ្មចារីដែលស្ដ្រីវ័យក្មេងម្នាក់ ប្រគល់ឱ្យទៅបុរសដែល ទើបតែស្គាល់គ្នាទាំងបង្ខំ និងការចោទប្រកាន់ថា ចាប់រំលោភបានសំរេច ។
បុរសជាអ្នករាយអន្ទាក់ស្នេហ៍ ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយពីនារីវ័យក្មេងប្ដឹងចោទថា ចាប់រំលោភ សេពសន្ថវៈបានសំរេចក្នុងបន្ទប់ផ្ទះសំណាក់វិមានសួគ៌ ស្ថិតក្នុងភូមិទី៦ ឃុំកំពង់ធំ ស្រុកស្ទឹងសែន ខេត្ដកំពង់ធំ កាលពីថ្ងៃទី៨ សីហា ។ បុរសដែលត្រូវបានប៉ូលិសឃាត់ខ្លួនឈ្មោះ សោម សិទ្ធិធារ៉ា អាយុ៣៥ រស់នៅសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបាននារីឈ្មោះនូ ដាណា អាយុ១៨ឆ្នាំ មានទីលំនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ចោទថាបានបង្ខំចាប់រំលោភនាងបានសំរេចក្នុងបន្ទប់ ផ្ទះសំណាក់វិមានសួគ៌ កាលពីវេលាម៉ោង២៣ និង៩នាទី យប់ ថ្ងៃទី៨ សីហា ។ ទាក់ទងនឹងស្នេហាខ្យល់ព្យុះរវាងនារី និងបុរសចំណូលខេត្ដនេះ ត្រូវបានប្រភពព័ត៌មានពីសមត្ថកិច្ចប៉ូលិស ដែលដឹងហេតុការណ៍បាននិយាយឱ្យដឹងថា បុរសម្នាក់នេះ និងនារីវ័យក្មេងខ្ចីល្ហក់រូបនេះ បានចាប់ផ្ដើម ទំនាក់ទំនងនឹងគ្នាក្នុងពេលដែល ពួកគេជិះរថយន្ដក្រុងជាមួយគ្នា គឺម្នាក់មានទិសដៅចេញពីខេត្ដក្រចេះ ទៅកំពង់ធំ ហើយម្នាក់ទៀតក៏ធ្វើដំណើរពីរាជធានីភ្នំពេញទៅលេងផ្ទះបងប្អូននៅកំពង់ធំដែរ ។
កំពង់ធំជំរំចិត្ដ ពិតជាបានចងរឹតស្នេហារវាងពួកគេត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ប៉ុន្ដែភាគីប្រុស ក៏បានវិលត្រឡប់ទៅភ្នំពេញវិញក្រោយពីបានស្នាក់នៅកំពង់ធំអស់មួយយប់ ហើយគេមិនដឹងថា បុរសម្នាក់ នេះប្រើល្បិចលួងលោមយ៉ាងណាខ្លះទេ ទើបនារីរូបនេះជឿស្លុងបង់ចិត្ដភក្ដីប្រគល់អ្វីៗគ្មានសល់ សូម្បី តែព្រហ្មចារីជូនបុរសម្ចាស់ស្នេហ៍ខ្យល់ព្យុះ។ ក្រោយពីស្នាក់នៅភ្នំពេញបានប៉ុន្មានថ្ងៃ បុរសរូបនេះក៏វិល ត្រឡប់ទៅកំពង់ធំវិញ គឺនៅល្ងាចថ្ងៃទី៨ សីហា ព្រោះពួកគេបានយល់ចិត្ដគ្នាតាមទូរស័ព្ទរួចទៅហើយ និងបានណែនាំឱ្យស្គាល់ពីសាច់ញាតិទៅវិញទៅមក រហូតដល់ពួកគេណាត់ជួបជុំគ្នានៅកន្លែងលក់ស៊ុប ឆ្នាំងដី១កន្លែងក្នុងភូមិព្រៃពន្លិច ឃុំអាចារ្យលាក់ ស្រុកស្ទឹងសែន ។
ក្រោយពេលស្រស់ស្រូបរួចហើយ ពួកគេទាំងពីររួមជាមួយបងប្អូនខាងស្រីក៏បានវិលត្រឡប់មកផ្ទះវិញ ប៉ុន្ដែមកដល់ចំណុចមុខភោជនីយដ្ឋាន អរុណរះ ពួកគេក៏ឌុបគ្នាបែកផ្លូវពីបងប្អូន ដោយឱ្យបងប្អូនខាងនារីរូបនោះនៅរង់ចាំមួយភ្លែត រួចហើយ ពួកគេទាំងពីរក៏ឌុបគ្នាចូលជួលបន្ទប់ផ្ទះសំណាក់វិមានសួគ៌លេខ០១៥ សំរាប់ក្រេបរសជាតិស្នេហ៍ ។ មិនដឹង ថាមានអ្វីកើតឡើងខ្លះទេ ទើបបានជាបាត់ពួកគេយ៉ាងយូរ ស្រាប់តែមួយសន្ទុះធំគេឃើញនារីរូបនេះរត់ ចេញទៅប្រាប់បងប្អូនថា បុរសខាងលើនេះបានចាប់រំលោភនាងបានសំរេច អង្ករបានក្លាយជាបាយទៅហើយ ទើបមានការប្ដឹងប៉ូលិសឱ្យជួយដោះស្រាយ ។ មន្ដ្រីប៉ូលិសនិយាយថា ក្រោយពីធ្វើកំណត់ហេតុសាកសួររួចអ្នកទាំងពីរបានត្រឹមតែស្រុះស្រួលគ្នាប៉ុណ្ណោះ រួចហើយឱ្យភាគីបុរសបង់លុយចំនួន៣០០ដុល្លារជាការជួសជុលនូវអ្វីដែលបាត់បង់ទៅ។
ដកស្រង់ពី កោះសន្តិភាព ចេញផ្សាយ ១៤ សីហា ២០០៧

ករណីរំលោភ សេពសន្ថវៈ ជាករណីមួយដែលនៅតែមានអត្រាកើនឡើង បើប្រៀបធៀបទៅនឹង ឆ្នាំមុនៗ។ ករណីនេះកើតឡើងដោយ សារតែជនរងគ្រោះ នៅផ្ទះម្នាក់ឯងព្រោះ សមាជិក នៅ ក្នុង គ្រួសារ ជាប់រវល់ការងារដោយចាកចេញឆ្ងាយពីផ្ទះ ឬ ក៏ជនរងគ្រោះបានទៅទីណាឆ្ងាយតែម្នាក់ឯង។
ករណី រំលោភសេពសន្ថវៈមួយបានកើតមានឡើងនៅក្នុង ឃុំអូរដា ស្រុកកំរៀងខេត្ដបាត់ដំបង ដែលបង្កឡើងដោយឪពុកដែលមានអាយុ ៤២ឆ្នាំ ទៅលើកូនបង្កើតខ្លួនឯងដែលមានអាយុ១៦ឆ្នាំ។






