ផ្លែទៀបទុំបង្កើនទឹកកាម
ផ្លែឈើ ដែលដាំដុសក្នុងព្រះរាជាណាចក្រកម្ពុជា មានច្រើន ប្រភេទដែលពពេញទៅដោយ ឱជារស់ ផ្អែមឆ្ងាញ់ពិសារ ហើយក៏អាចធ្វើជាថ្នាំសង្កូវដើម្បីជួយទ្រង់សុខភាពបានយ៉ាងមានប្រសិទ្ធិភាព។ ទៀប ឈ្មោះជាឡាតាំងៈ Annona Squamosa Linn ក្នុងអំបូរៈ ANNONACEAE ឈ្មោះជាភាសាបារាំងៈ Pomme canelle ឈ្មោះជាភាសាអង់គ្លេសៈ Custard apple ជារុក្ខជាតិហូបផ្លែមួយប្រភេទដែលងាយស្រួលដាំ រុក្ខជាតិប្រភេទនេះមានដុះពាសពេញប្រទេសកម្ពុជា។
តាមកាស្រាវជ្រាវ របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ របស់ក្រសួងសុខាភិបាលនៃព្រះជាណាចក្រកម្ពុជា បានបង្ហាញឲ្យឃើញថា ទៀប អាចប្រើជាឱសថ សំរាប់ព្យាបាល ជំងឺបាន ដែលអាចប្រើបានទាំងផ្លែ និង ស្លឹក។ ស្លឹកទៀបស្រស់ បុកសំរាប់បិតលើដំបៅ ឬ រលាកសន្លាក់ និងកក់សក់បំបាត់អង្កែរ ។ ផ្លែខ្ចីស្ងួតដុសលាយទឹកឲ្យទៅជាភក់ៗបំពោកលើកន្លែងហើម ។ លក្ខណៈពិសេសមួយទៀតដែល តាខេមចង់ឲ្យលោក អ្នកបានដឹងតាមរយៈការស្រាវជ្រាវនេះដែរគឺ ផ្លែទៀបទុំ គឺជាថ្នាំប៉ូវ ក្នុងការបង្កើនទឹកកាម ។
ប្រសិនជាប្រិយមិត្ត មានជួបបញ្ហាក្នុងការខ្វះទឹកកាម គួរតែប្រិយមិត្តសាកល្បងមើលតើវាមានប្រសិទ្ធិភាពកំរិតណាដែរ ព្រោះវាមិនចំណាយថវិការច្រើន នោះទេ ណាមួយវាជារដូវទៀបផង ។ មិនចាំបាច់ចំណាយថវិការក្នុងការទិញឱសថថ្លៃៗនោះទេ។
ដោយៈ តាខេម








