សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

November 30, 2006

ចាត់ការជាមួយបញ្ហារដូវ

ផ្នែក: សម្រស់

គ្រាន់​តែ​មាន​​ឈាម​​ធ្លាក់​​ក្នុង​ពេល​មាន​រដូវ​នោះ​ វាសែន​ធ្ងន់​ណាស់​ទៅហើយ តែវា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ព្រោះ​ឈាម​រដូវ​បាន​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ទៀត​។​ ត​ទៅ​នេះ​គឺជា​វិធី​ចាត់​ការ​ជា​មួយ​អំឡុង​ពេល​មាន​រដូវ​ដ៏សែន​លំបាក​។ ​

-បញ្ហា ​៖ ឈឺ​ពោះ​ខ្លាំង​ក្នុង​ថ្ងៃ​ដំបូង​នៃ​រដូវ

-មូល​ហេតុ ​៖​ អ័រម៉ូន​ប្រូស្តាក្លែនឌីន ​ធ្វើ​ឱ្យ​ស្បូន​កន្ត្រាក់​ដើម្បី​កម្ចាត់​កោសិកា​តាម​ផ្ទៃ​ស្បូន។ -វិធី​ដោះ​ស្រាយ ៖ ទទួល​ទាន​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​អាច​រក​ទិញ​បាន​នៅ​តាម​ហាង​លក់​ថ្នាំ​ទូទៅ​ភ្លាម​នៅ​ពេល​ចាប់​ផ្តើម​មាន​អាការ​ឈឺ​ពោះ ​ឬបើ​មិន​ដូច្នេះ​ទេ​គួរ​ប្រញាប់​​ទទួល​ទាន​មុន​ពេល​មក​រដូវ​មួយ​ ឬពីរ​ថ្ងៃ។​ បើ​ឈឺ​ពោះ​ខ្លាំង​គួរ​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​​គ្រូ​ពេទ្យ​ផ្នែក​រោគ​ស្ត្រី​។

-បញ្ហា ​៖ ​រាក​រូស​ ឬ​ទល់​ក្តៀន​លាមក​

-មូល​ហេតុ​ ៖ ​អ័រម៉ូន​ប្រូស្តា​ក្លែន​ឌីន​ ប្រហែល​ជា​ទៅ​រំញោច​ប្រព័ន្ឋ​រំលាយ​អាហារ​ឱ្យធ្វើ​ការ​កាន់​តែ​ខ្លាំង​ធ្វើឱ្យ​ពោះវៀន​កាន់​តែ​កន្ត្រាក់​ខ្លាំង​ដែល​ជា​មូល​ហេតុ​នាំ​ឱ្យ​រាក​រូស​។​ បើមិន​ដូច្នេះ​ទេ ​ប្រសិន​បើស្ត្រី​ទទួល​ទាន​អាហារ​សម្បូរ​ខ្លាញ់ ​ឬផ្អែម​ខ្លាំង​ក្នុង​ពេល​មាន​រដូវ​វា​អាច​ឱ្យ​ពោះ​វៀន​មិន​សូវ​ធ្វើ​ចលនា ហើយ​នាំ​ឱ្យ​ទល់​លាមក​។​ -វិធី​ដោះ​ស្រាយ​ ៖ ថ្នាំ​អ៊ីម​ម៉ូដ្យូម​ដែល​លក់​តាម​ហាង​លក់ថ្នាំ​ទូទៅ​អាច​ជួយ​បញ្ឈប់​អាការ​រាក​រូស​បាន​។​ អ្នក​គួរ​ពិសា​ទឹក​ អាហារ​រាវ​ឱ្យ​បាន​ច្រើន​។​ ការ​ទទួល​ទា​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូចជា​ចេក​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​ និង​ធាតុខនិជ​ដែល​រាងកាយ​បាត់បង់​។ ​បើ​អ្នក​មាន​បញ្ហា​ទល់​លាមក​ គួរ​ទទួល​ទាន​ទឹក​ និង​បរិភោគ​អាហារ​ដែល​មាន​កាក​សរសៃ​ច្រើន​ផង​។​

-បញ្ហា​ ៖ ឈឺក្បាល​មួយ​ចំហៀង​ ឬ​ប្រកាំង​

-មូល​ហេតុ​ ៖ កម្រិត ​អ័រម៉ូន ​អេស្ត្រូចេន​ ដែល​ស្រក​ចុះយ៉ាង​កំហ៊ុក​ក្នុង​ពេល​មាន​រដូវ​ គឺជា​មូល​ហេតុ​ធ្វើ​ឱ្យ​អ្នក​ឈឺក្បាល​យ៉ាង​ខ្លាំង​ហើយ​អាច​មាន​អាការ​រមូ​រក្អួត​រួម​ជា​មួយ​ផង​ហើយ​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​​ថា​ដូច​ជា​ចាញ់​ពន្លឺថ្ងៃ​។​

-វិធី​ដោះ​ស្រាយ​ ៖ ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ទទួល​ទាន​ថ្នាំ​ព្យាបាល​ប្រកាំង​ ដូច​ជា​ថ្នាំ ហ្វ្រូវ៉ាអ៊ីមមីត្រិច​ និង​សូមិច​ជា​ដើម​ ។

November 17, 2006

វិធីកម្ចាត់ក្លិនមាត់ស្អុយអាក្រក់

ផ្នែក: សម្រស់

ក្លិន​មាត់​ជា​បញ្ហា​មួយ​ដែល​គេ​តែង​តែ​ជួប​ជា​ញឹក​ញាប់ទៅលើមនុស្សស្ទើរគ្រប់វ័យ។ ក្លិនដ៏ជាទីមិន​​គួរ​ប៉ង​ប្រាថ្នានេះ​ កើត​ច្រើន​ឬ​តិច​ទៅ​តាម​សុខភាពរាង​កាយ​ និង​ការ​ចេះ​ថែ​ទាំ​របស់​មនុស្ស​​ម្នាក់​ៗ​។​

តាម​ពិត​ក្លិន​មាត់​មក​ពីមូល​ហេតុ​ច្រើន​យ៉ាង​ ដូច​ជា​កើត​ពី​អាហារ​ដែល​យើង​ទទួល​ទាន​ចូល​ទៅ ​កម្ទេច​កម្ទីអាហារ​ដែល​ជាប់​ទើរ​សល់​នៅ​តាម​ចន្លោះ​ធ្មេញ ​បាក់​តេរី​នៅ​ក្នុង​ស្ករ​កៅស៊ូ​ ការ​ទទួល​​ទាន​​អាហារ​មិន​ត្រូវ​តាម​រោគ​ជំងឺ​ ការ​ឆ្លង​មេរោគ​តាម​ប្រព័ន្ធ​​ដក​​ដង្ហើម​ ​ប្រព័ន្ធ​រំលាយ​​អាហារ​​កើត​អាការៈ​ខុស​ពីប្រក្រតី ការ​ចុះអន់​ថយ​និង​ពុក​ខូច​របស់​ធ្មេញ​។​ ក្រៅ​ពី​នេះ​ការ​ជក់​បារី​​ និង​មេរោគ​មួយ​ប្រភេទ ​នៅ​ជាប់​អណ្តាត​ក៏​ជា​អ្នក​នាំ​ឱ្យ​មាត់​មាន​ក្លិន​អាក្រក់​ចេញ​មក​ខាង​ក្រៅ​ដែរ​។ ​

សម្រាប់​វិធី​កម្ចាត់​ក្លិន​មាត់​អាក្រក់​ចេញ​ពី​មាត់​អ្នក​អាច​អនុវត្ត​បាន​ដូច​ជាៈ ​

១-កុំបណ្តែតបណ្តោយទុកឱ្យមាត់ស្ងួត ព្រោះនៅពេលមាត់ស្ងួតហើយ ចំនួន​នៃ​បាក់​តេរី​ក្នុង​មាត់នឹង​កើនខ្ពស់​ឡើង​ទ្វេដង​ នាំ​ឱ្យ​កើត​​ក្លិន​មាត់ជះ​មក​ផ្នែក​ខាង​ក្រៅ​ងាយ​ណាស់ ។

​២-ទទួលទានទឹកឱ្យបានច្រើនដើម្បីជួយលាងបាក់តេរីចេញពីទឹកមាត់។

៣-ដុស​ធ្មេញ​រាល់លើក​ក្រោយ​ពីទទួលទានអាហារ​និងកុំភ្លេចដុស​ផ្នែកខាងលើ​នៃបរិវេណផ្ទៃអណ្តាត​ខ្លះផង​ដើម្បីកំចាត់​បាក់តេរី​មួយ​ចំនួន​​ចេញ​ពី​អណ្តាត​។​

៤-ប្រើក្រណាត់សូទ្រ​ខាត់ធ្មេញ​មួយ​ថ្ងៃឱ្យបាន​២-៣​លើក។

៥-បើសិនជាមានការលំបាកក្នុងការដុសសំអាតធ្មេញ ​ឱ្យប្រើ​វិធីខ្ពុលមាត់ដោយ​ទឹក​ទទេឬ​ទឹកថ្នាំ​ខ្ពុលមាត់វិញ​។

៦-ទំពាស្ករកៅស៊ូប្រភេទដែលគ្មានស្ករ ។

៧-ទំពាស្លឹកជីរណា ឬធាងម្លូក្រោយពីទទួលទានអាហារ។

៨-ផ្អាកទទួលទានអាហារដែលមានក្លិនខ្លាំងដូចជាខ្ទឹមស ខ្ទឹមក្រហម ម្រេច ៘

៩-ចៀសវាងទទួលទានកាហ្វេឬគ្រឿងភេសជ្ជៈដែលធ្វើឱ្យកើតក្លិនមាត់ ។

១០-ទទួលទានអាហារឱ្យបានគ្រប់មុខទោះបីថា អ្នកកំពុងបញ្ចុះទម្ងន់ក៏ដោយ ។

១១-ផ្អាកជក់បារី។

១២-ត្រួតពិនិត្យធ្មេញឱ្យបានជាប្រចាំ។

ការថែរក្សាសុខភាព​មាត់ជា​សារសំខាន​់បំផុតដែល​ទាំងនេះ​បញ្ជាក់ពីបុគ្គលភាព​របស់អ្នកមិនគួរធ្វេស​ប្រហែសឬមើលរំលង​វា​ឡើយ​។​

(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)

September 14, 2006

រូបមន្ត​បន្តឹង​ស្បែក​​មុខ​​ឲ្យស្អាត!

ផ្នែក: សម្រស់

គ្រឿង​ផ្សំ៖

ស៊ុតមាន់ ១គ្រាប់​ (ប្រើ​តែ​ស៊ុតស)

វិធីធ្វើ​​៖

1- យក​ស៊ុត​ស មក​វាយ​ក្នុង​ចាន​ចង្កឺះ​ឲ្យ​ឡើង​ពពុះ​ ដូច​ពពុះ​ស្រាបៀរ​។

2- យក​មក​លាប​ពេញ​ផ្ទៃ​មុខ​ និង​ក ទុក​រហូត​ទាល់​តែ​ស្ងួត (មាន​មិន​ឲ្យកម្រើក​រញ្ជួយ​​ផ្ទៃ​មុខ​​ជាដាច់​ខាត)

3- លាង​ចេញ​ជាមួយ​ទឹក​ស្អាត យក​កន្សែង​ផ្តិត​ឲ្យ​ស្ងួត។

ណែ​នាំ៖ គួរ​អនុវត្តន៍​​មួយ​សប្តាហ៍​ ពីរ​ ឬ​បី​ដង​មុន​ពេល​​ប្រើ​ម្សៅ​​ជំនួយ​ស្បែក​មុន​ពេល​ចូល​គេង​។

September 9, 2006

ការ៉ុត​ជួយ​ឲ្យ​ស្បែក​ស្អាត​​

ផ្នែក: សម្រស់

គ្រឿង​ផ្សំ៖
1- ការ៉ុត​​​បុក​ឲ្យ​ម៉ត់
2- ​ទឹក​ឃ្មុំ​សុទ្ធ​

វិធី​ធ្វើ៖
1- យក​ការ៉ុត​ហាត់​ជា​ចំនិត​តូច​ៗ រួច​យក​ទៅ​បុក​ឲ្យ​ម៉ត់
2- ចាក់​ទឹក​ឃ្មុំ​ចូល​លាយ​ជា​មួ​យការ៉ុត​ដែល​បុក​ម៉ត់​
3- កូ​រ​គ្រឿង​ផ្សំ​ទាំង​២​ឲ្យ​ចូល​គ្នា
4- យក​ទៅ​បំពោក​​ផ្ទៃមុខ
5- ទុក​ចោល​ ១០​នាទី រួច​លាង​ទឹក​ចេញឲ្យ​ស្អាត​

 

 

* ​ដើម្បី​បាន​លទ្ធ​ផល​ល្អ​គួរ​អនុវត្ត​ ២​ដង​ ក្នុង​មួយ​សប្តាហ៍​ 

September 7, 2006

ទឹកពិត​​អាច​បញ្ចុះជាតិ​​ខ្លាញ់​ក្នុង​រាង​កាយ​បាន​ឬ?

ផ្នែក: សម្រស់

ប្រភព៖ Post Today

វា​អាចជា​​រឿង​​​ពិបាក​នឹង​ជឿ​ ដែល​ទឹក​​នឹង​ក្លាយ​ជា​វត្ថុ​សំខាន់​ដែល​មាន​ចំណែក​ក្នុង​ការ​ជួយ​ថែរក្សា​រាង​កាយ ទោះ​បី​ជា​មនុស្ស​ភាគ​ច្រើន​ត្រូវ​ផឹក​ទឹក​​ព្រោះ​ការ​ចាំ​បាច់​ក៏​ដោយ តែ​តាម​ការ​ពិត​ ទឹក​ជា​ "អាហារ​ពិសេស​" ក្នុង​មើល​ថែ​រាង​កាយ​មនុស្ស​គ្រប់​ពេល​វេលា​​។

បើ​យើង​ផឹក​ទឹក​មិន​គ្រប់​គ្រាន់​ នឹង​ធ្វើ​ឲ្យ​យើង​មិន​អាច​ប្រកប​កិច្ច​ការ​ងារ​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ល្អ​នោះ​ទេ។​ ការ​ផឹក​ទឹក​មិន​គ្រប់​គ្រាន់​​​ធ្វើ​ឲ្យ​ថ្លើម​ធ្វើ​ការ​ធ្ងន់​ជាង​មុន​ ព្រោះ​តួនាទី​សំខាន់​របស់​ថ្លើម​គឺ​ដុត​បំផ្លាញ​ខ្លាញ់​ដែល​ប្រមូល​ផ្តុំ​ក្នុង​រាង​កាយ​ឲ្យ​ក្លាយ​ជា​ថាមពល ដោយ​ខ្វះ​ជាតិទឹក​ថ្លើម​ត្រូវ​មាន​នាទី​បន្ថែម​ គឺ​ធ្វើ​ការ​ជំនួស​ប្រមាត់​ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្លើម​មិន​បាន​បំពេញ​ការ​ងារ​សំខាន់​របស់​ខ្លួន​បាន​ល្អ ទើប​ធ្វើ​ឲ្យ​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ត្រូវ​ថយ​ចុះ និង​បណ្តោយ​ឲ្យ​ខ្លាញ់​ប្រមូល​ផ្តុំ​កាន់​តែ​ច្រើន​​ក្នុងខ្លួន​យើង។​

វិធី​ចៀស​វាង​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ គឺ​មនុស្ស​យើង​ត្រូវ​ផឹក​ទឹក​ក្នុង​បរិមាណ​ច្រើន​ ដើម្បី​ឲ្យ​រាង​កាយ​មាន​ទឹក​ទុក​ប្រើ​។ ពេល​ខ្វះ​ជាតិ​ទឹក​ មនុស្ស​ដែល​មាន​ទម្ងន់​ធ្ងន់ និង​មាន​រាង​កាយ​ធំ នឹង​ត្រូវ​ការ​ទឹក​ច្រើន​ជាង​មនុស្ស​ដែល​ស្គម​ ឬ​តូច​ជាង ព្រោះ​ពួក​គេ​ត្រូវ​ការ​​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ច្រើន​ជាង។ ដូច្នេះ​ទឹក​មាន​សារៈ​សំខាន់​ណាស់​សំរាប់​មនុស្ស​ដែល​មាន​ទម្ងន់​​ច្រើន​ ព្រោះ​វា​ជា​ជំនួយ​ការ​ពិសេស​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ក្រៅ​ពី​នេះ ទឹក​ជួយ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​សំណើម ស្រស់​ថ្លា និង​មិន​ធ្វើ​ឲ្យ​ស្បែកយារ​​ជ្រីវ​ជ្រួញក្រោយ​ពេល​ចុះ​ទម្ងន់​ផង​ដែរ។​

ចង់​មាន​រូប​រាង​ស្អាត​សង្ហា ស្បែក​ស្រស់​ថ្លា ត្រូវ​ផឹក​ទឹក​មួយ​ថ្ងៃ ៨​កែវ ហើយ​មនុស្ស​ដែល​លើស​ទម្ងន់​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ជាង​នេះ ​រិត​តែ​ត្រូវ​បន្ថែម​ឲ្យ​កាន់​តែ​ច្រើន​សំរាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​កីឡា ឬ​ធ្វើ​ការ​កន្លែង​ដែល​មាន​កម្តៅ​ខ្ពស់ ស្ងួត និង​សំខាន់​គឹ​ចាំ​ទុក​ថា ផឹក​ទឹក​ច្រើន​យ៉ាង​ណា​ក៏​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ ព្រោះ​ទឹក​ផ្តល់​​ថាមពល សូន្យ កាឡូរី។​

September 5, 2006

វិធី​ធ្វើ​ឲ្យ​មុខ​​​ស្អាត​គ្មាន​មុន..!

ផ្នែក: សម្រស់

ប្រភព៖ Lady Meg.

មុន​រំខាន​អារម្មណ៍​អ្នក​មែន​ទេ? វា​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​មែន​ទេ? មិន​អី​ទេ​យើង​សូម​ណែ​នាំ​វិធី​កំចាត់​មុន​បែប​ធម្មជាតិ​ ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​ ចំណាយ​ថវិកា​តិច និង​សន្សំ​សំចៃ​ពេល​វេលា អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ហើយ​អ្វី​ដែល​រិត​តែ​ពិសេស​ជាង​គេ​នោះ​គឺ​ មិន​មាន​​សារធាតុ​គីមី​ដែល​ប៉ះ​ពាល់​ដល់​ផ្ទៃ​មុខ​អ្នក​ឡើយ។  

គ្រឿង​ផ្សំ៖

    1- អំពិល​ទុំ
    2- ទឹក​ឃ្មុំ

វិធីធ្វើ​៖

   ​​ 1- យក​អំពិល​ទុំ​មក​កូរ​ឲ្យ​បែក​សាច់​ជា​មួយ​ទឹក​ឃ្មុំ ទាល់​ចូល​គ្នា​ជា​សាច់​មួយ​ ឬ​មើល​ទៅ​​​ខាប់​ល្អ​

វី​ធី​ប្រើ​៖

    1- លាង​មុខ​ឲ្យ​ស្អាត រួច​យក​មក​លាប​​លើ​​ផ្ទៃ​មុខ​ឲ្យ​សព្វ​ទុក​តែ ប្រលោះ​រង្វង់​ភ្នែក និង​បបូរ​មាត់ ទុក​១៥​នាទី។

    2- ១៥​​នាទីក្រោយ​ ​លាង​សំអាត​មុខ​​​ឲ្យ​ស្អាត នោះ​អ្នក​នឹង​ទទួល​បាន​ភាព​ស្រស់​ថ្លា​លើ​ផ្ទៃ​មុខ​ ហើយ​អាច​ជួយ​ការ​ពារ​អ្នក​ការ​កើត​មុនថែម​ទៀត។

* ដើម្បី​បាន​លទ្ធ​ផល​ល្អ​គួ​រ​អនុវត្ត​ ២-៣​ ដង​ក្នុង​មួយ​សប្តាហ៍។​

September 3, 2006

ស្បែក​ស មុខស្រស់​ថ្លាដោយ​សារ​ផ្លែប៉ម​!

ផ្នែក: សម្រស់

ប្រភព៖ Lady Meg.

ស្បែក​ស មុខស្រស់​ថ្លាដោយ​សារ​ផ្លែប៉ម​! ជា​វិធី​ងាយៗ​តែ​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​ សំរាប់​​អ្នក​ដែល​ចង់​បាន​ស្បែក​សស្អាត​ម៉តខៃ ហើយ​មាន​ផ្ទៃ​មុខ​រលោង​ស្រស់​ថ្លា​គួរ​ជាទី​ចាប់​ចិត្ត​សូម​សាក​ល្បង​យក​ទៅ​អនុវត្ត​…​

គ្រឿង​ផ្សំ៖

    1- ផ្លែ​ប៉ម
    2- ទឹក​ដោះ​គោ​ឆៅ​

វិធីធ្វើ​៖

   ​​ 1- យក​ផ្លែ​ប៉ម​ចិត​ទាំង​សំបក និង​ទឹក​ដោះ​គោ​ឆៅ​មក​កិន​ចូល​គ្នា​ក្នុង​ម៉ាស៊ីន​ទឹក​ក្រឡុក (បរិមាណ​​ឲ្យ​ស្មើ​ទឹក​ស្មើ​កាក)​

វី​ធី​ប្រើ​៖

    1- យក​ផ្លែប៉ម​ និង​ទឹក​ដោះ​គោ​ឆៅ​ដែល​កិន​រួប​មក​លាប​បំពោក​លើ​ផ្ទៃ​មុខ និង​ស្បែក​ដង​ខ្លួន​​រយៈ​ពេល​ ២០​នាទី

    2- ក្រោយ​ ២០​នាទី ​ងូត​ទឹក​លាង​សំអាត​មុខ​ និង​ដង​ខ្លួន​ឲ្យ​ស្អាត នោះ​អ្នក​នឹង​ទទួល​បាន​ភាព​ស្រស់​ថ្លា លើ​ផ្ទៃ​មុខ​ និង​ស្បែក​ដង​ខ្លួន​ជាក់​ជា​មិន​ខាន។
 

August 17, 2006

គុណ​​តម្លៃ​​ផ្លែ​ឈើ​សំរាប់​សុខភាព

ផ្នែក: សម្រស់

ប្រភព៖ ឯក​សារ​បរទេស​

យើង ​បាន​ដឹង​ហើយ​ថា​ផ្លែ​ឈើ​ជា​អាហារ​ពិសេស​ ស្ថាប័ន​អាហារ​​របស់​សហរដ្ឋ​អាមេរិច​ បាន​ណែ​នាំ​ឲ្យ​ទទួល​ទាន​បន្លែ​​ផ្លែ​ឈើ​ រួម​គ្នា​ក្នុង​មួយ​ថ្ងៃ​ប្រហែល​មួយ​គីឡូក្រាម​ ព្រោះ​បន្លែ​ និង​ផ្លែ​ឈើជា​ប្រភព​ថាមពល ធ្វើ​ឲ្យ​សុខភាព​រឹងមាំ និង​ប្រាស​ចាក​រោគ​ភ័យ​ទាំង​ឡាយ។ មនុស្ស​យើង​ភាគ​ច្រើន​មិន​សូវ​បាន​ដឹង​ពី​ផល​ប្រយោជន៍​ដ៏​ពិត​ប្រាកដ​របស់​​ ផ្លែ​ឈើ​ទេ ដូច្នេះ​យើង​សូម​លើក​យក​គុណតម្លៃ​ដ៏​ពិត​ប្រាកដ​របស់​ផ្លែ​ឈើ​មក​បង្ហាញ​ជួន ​ដូចខាង​ក្រោម៖

គុណ​តម្លៃ​ពិតពី​ផ្លែ​ឈើ
ផ្លែ​ឈើ​ជា​ប្រភព ​នៃ​ កាបូហាយ​ដ្រេត ដែល​ប្រកប​ទៅ​ដោយ​សារជាតិ​អាហារ​ ដែល​រាង​កាយ​ត្រូវ​ការ​ជាច្រើន​យ៉ាង​ មាន​ដូចជា៖ ម្សៅ​ និង​ស្ករ ដែល​ផ្តល់​ថាមពល, វីតាមីន, និង​រ៉ែ ដែល​ជួយ​សំរួល​ក្នុង​ដំណើរ​ការ​រំលាយ​អាហាររបស់​​រាង​កាយ(Metabolism)។​ សសៃ​អាហារ​ (សសៃ​ផ្លែ​ឈើ)​ ជួយ​សំរួល​ក្នុងការ​បន្ទោបង់ បញ្ចុះ​កូឡេស្តេរ៉ូល និង​សារធាតុ​ការ​ពារ​ជំងឺ​មហា​រីក។ ផ្លែ​ឈើ​ភាគ​ច្រើន​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្នាន​តែ​ម្តង​ ប្រភេទ​ខ្លះ​ផ្តល់​ប្រូតេអ៊ីន​តិច​តួច​ប៉ុណ្ណោះ ដូច្នេះ​ការ​ទទួល​ទាន​ផ្លែ​ឈើ​ទើប​ទទួល​បាន​នួវ​គុណតម្លៃ​​ដូច​ជា៖

ស្វាយ ​ខ្ចី​ 200ក្រាម ផ្តល់​ថាមពល 62​ គីឡូកាល់ឡូរី, សសៃ​អាហារ ៦ក្រាម​, ប៉ូ​តាស្យូម, ផូស្វរ, កាល់ស្យូម, វីតាមីន​ C, ប្រូតេអ៊ីន និង​ជាខ្លាញ់​បន្តិច​បន្តួច បូក​រួម​និង​ធាតុ​រ៉ែ​មួយ​ចំនួន​ផ្សេងៗ​ទៀត។​

វីតាមីន​ក្នុង​ផ្លែ​ឈើ
ជា ​ជំនួយ​ការ​ក្នុង​ដំណើរ​ការ​ប្តូរ​ពី​ស្ក​រទៅ​ជា​ថាមពល បើ​ខ្វះ​វីតាមីន​រាង​កាយ​និង​ខ្វះ​ថាមពល ទោះ​បី​ជា​មាន​ស្ករ​នៅ​ក្នុង​កោសិកា​ជាច្រើន​ដ៏​ដោយ អ្នក​និង​កើត​មាន​អាការៈ​ដូច​ជា​ ខ្វះជាតិ​ស្ក​រក្នុង​ឈាម ហើយ​រាង​កាយ​តម្រូវ​ឲ្យ​ទទួល​ទាន​អាហារ​បន្ថែម​ ទាំង​ដែល​សារជាតិ​អាហារ​ក្នុង​កោសិកា​ប្រើ​មិន​ទាន់​អស់ក៏ដោយ។

ស្ករ​​ក្នុង​ផ្លែ​ឈើ
គឺ ​ជា​ស្ករ​គ្លូ​កូស, ហ្វ្រុត​តូស, សូកូស ដែល​ផ្តល់​បរិមាណ​ថាមពល​ស្មើ​និង​ស្ករ​ស ឬ​ស្ករ​ប្រភេទ​ផ្សេងៗ​ទៀត (Simple Carbohydrate) គឺ​ 1​ក្រាម​ផ្តល់​ថាមពល 4​គីឡូកាល់ឡូរី។ ទោះ​បី​ជា​ផ្លែ​ឈើ​អាច​មិន​រស​ជាតិ​ផ្អែម​ តែ​ក្នុង​ផ្លែ​ឈើ​មាន​ជាតិ​ទឹក​ពី 60 ដល់​ 96% ធ្វើ​ឲ្យ​ជាតិ​ស្ករ​ដែល​មាន​ក្នុង​នោះ​ត្រូវ​ថយ​ចុះ​ទៅ​វិញ។ ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើ​ជា​កាបូហាយ​ដ្រេត​លាយ​ជាមួយ​ជាគ្នា​ នៅ​ពេល​ត្រូវ​បាន​កិន​រំលាយ​ដើម្បី​បំបែក​ជាតិ​ស្ករ​ចេញ​ក្នុង​ក្រពះ​ត្រូវ​ ចំណាយ​ពេល​យូរ តែ​ជាតិ​សសៃ​ក្នុង​ផ្លែ​ឈើ​ក៏​បឺត​យក​ជាតិ​ស្ករ​មួយ​ចំណែក​ថែម​ទៀត ដូច្នេះ​ការ​ទទួល​ទាន​ផ្លែ​ឈើ​ធ្វើ​ឲ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​មាន​លំនឹង និង​បង្កើត​ថាមពល​បាន​ជានិច្ច​។

ជ្រើស​រើស​ផ្លែ​ឈើ​យ៉ាង​ណា​សំរាប់​ទទួល​ទាន?
ការ ​ទទួល​ទាន​ផ្លែ​ឈើ​ដែល​ផ្អែម​ខ្លាំង​អាច​ឲ្យ​អ្នក​ធាត់​បាន គួរ​ញាំ​ផ្លែ​ឈើ​ណា​ដែល​មិន​ផ្អែម​ខ្លាំងដូច​ជា៖ ចេក,​ ទំពាំង​បាយ​ជូរ, ប៉ោម, ក្រូច, សាវម៉ាវ, សារី, ត្របែក,​ ស្វាយ​ខ្ចី,​ ឪឡឹក, និង​ម្នាស់​ជាដើម។ ក្រៅ​ពី​នេះ​អ្នក​គួរ​ជ្រើស​យក​ផ្លែ​ឈើ​ស្រស់​ៗ ស្អាត ដើម្បី​ភាព​ស្រស់​ថ្លា​ និង​កម្លាំង​រឹងមាំ ឃ្លាត​ឆ្ងាយ​ពី​រោគ​ភ័យ​ទាំង​ឡាយ ហើយ​អ្វី​ដែល​សំខាន់​វា​អាច​ជួយ​ការពារ​អ្នក​ពីជំងឺ​មហារីក​បាន​ទៀត​ផង។

សម្រាប់ ​ស្ត្រី​ដែល​ត្រូវ​ការ​ ស្បែក​ស្អាត ភ្លឺ​រលោង​ ម៉ត់ខៃ និង​មាន​សំណើម​គួរ​ព្យាយាម​ទទួលទាន​​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។ ការ​ញាំ​ម្ជូរ​ (ស្វាយ​ខ្ចី, ត្របែក, កំពីងរាជ, ម្កាក់…) ជា​ទំលាប់​មួយ​ដ៏​ល្អ​​សម្រាប់​ស្ត្រី តែ​គួរ​ទំលាប់​ញាំ​ផ្លែ​ឈើ​ស្រស់ៗ មិន​មែន​ជារបស់​​ជ្រក់​ ឬ​ត្រាំ​នោះ​ទេ​។ ការ​ញាំ​របស់​ជ្រក់​ ឬ​ត្រាំ​ច្រើន​អាច​ធ្វើ​ឲ្យ​ស្ត្រី​បាន​ទទួល​នូវ​អ្វី​ដែល​ផ្ទុយ​ពីការ​ ផ្តល់​ឲ្យ​របស់​ផ្លែ​ឈើ​ស្រស់ៗ ដូច​ជាមានបញ្ហា​រាករូស,​ រាង​កាយ​ខ្វះ​ជាតិ​ទឹក ស្បែក​ស្ងួត​គ្នាន​សំណើម និង​បង្ក​ឲ្យ​ទៅជា​ជាំ​មុខ​ជា​ដើម​។ 

«« អត្ថបទចាស់ •