អាថ៌កំបាំងដើម្បីអោយជើងរលោងស្អាត និងសិចស៊ី
ដោយៈ រាជសីហ៍
ប្រភពៈ Hot Page
សម័យ នេះជាសម័យស្លៀកខ្លី សំពត់ខ្លី ខោខ្លី (គូឡុត) ឬសំពត់ឆែកជាដើម។ គ្មានបុរសណាទ្រាំមិនក្រឡេកភ្នែកមើលនារីស្លៀកខ្លីនោះទេ។ តែសុភាពនារីខ្លះមិនហ៊ានបញ្ចេញជើងរបស់ខ្លួនឡើយ ដោយសារអ្នកខ្លះថា ពណ៌សម្បុរជើងមិនស ហើយខ្មាស់គេតែតាមពិតពណ៌សម្បុរមិនមែនជាចំណុចសំខាន់ទេ។ ជឿទេ? ចំណុចសំខាន់គឺភាពរលោងស្អាត និងរាងសិចស៊ីរបស់ជើងឯណោះវិញទេ។ សូមអានអត្ថបទខាងក្រោមដែលជួយណែនាំអ្នកនាងកញ្ញាឲ្យមានជើងស្អាត និងសិចស៊ី។
ពេលកោរ កុំប្រញាប់ប្រញាល់
នារី ខ្មែរភាគច្រើនមិនមានទំលាប់កោររោមជើង និងដៃទេ។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងថា បុរសចូលចិត្តមើលដៃជើងស្រឡូនដោយគ្មានរោមជាជាង។ ប្រសិនបើអ្នកកោររោមជើង សូមកុំធ្វើដោយប្រញាប់ប្រញាល់ ព្រោះវាអាចបង្កឲ្យមានស្នាមដាច់ ជាពិសេសនៅត្រង់ក្បាលជង្គង់ ភ្នែកគោ និងស្មងជើង។ ប្រសិនបើមានដាច់ស្បែកចូរលាងជំរះឈាមឲ្យស្អាត ហើយយកក្រដាស់ជូតដៃ (ក្រដាសបង្គន់ក៏បានឲ្យតែស្អាត) ផ្តិតពីលើរបួស រួចយកមួយបន្ទះទៀតមកគ្របរហូតទាល់តែឈាមកក ហើយពិនិត្យមើលថា ចាំបាច់ប្រើបង់រុំរបួសឬអត់?
បន្សើមស្បែក
ភាពភ្លឺរលោងនៃជើងរបស់អ្នក គឺបន្ថែមសម្រស់ជើងរបស់អ្នកនាង។ ឡូសិន (Lotion) ក្រអូបអាចធ្វើឲ្យស្បែកជើងអ្នកនាងទន់ និងផ្តល់ពន្លឺចាំងយ៉ាងស្អាតដែលនាំឲ្យទាក់ភ្នែកអ្នកដទៃឲ្យក្រឡេកមើល។
ដុស និងខាត់ស្បែក
ប្រើ ប៉ុងដុសខ្លួន ដើម្បីមកដុសខាត់ស្បែករបស់ជើង។ ភាពស្រអាប់ពេលខ្លះ គឺដោយសាររោមទើបដុះចេញពីក្នុង ឬដោយសារស្បែកមានបញ្ហាបន្តិចបន្តួចដែលធ្វើឲ្យស្បែករបស់ជើងមិន រលោង។ ចូរដុសខាត់ដោយថ្នមៗ ម្តងឬពីរដងមួយសប្តាហ៌ស្បែករបស់ជើងអ្នកនឹងមានសុខភាពល្អទន់ និងគ្មានភាពស្រអាប់។
លាបក្រែមសំបូរវីតាមីន
លាប ក្រែមសំបូរដោយវីតាមីននឹងជួយបណ្តុះស្បែក និងបង្កើតកោសិកាថ្មីមកជំនួសកោសិកាចាស់ដែលត្រូវខាត់ដោយប៉ុងដុស ខ្លួន។
ហាត់ប្រាណ
ការ អនុវត្តរៀបរាប់ខាងលើ គឺជួយឲ្យស្បែករបស់ជើងមានសោភ័ណភាពតែមិនទាក់ទងនឹងការធ្វើឲ្យ ទំហំសាច់ដុំប្រែប្រួលឡើយ។ ដើម្បីធ្វើឲ្យជើងរបស់អ្នកស្រឡូន គឺត្រូវហាត់ប្រាណឲ្យបានញឹកញាប់ក្នុងមួយសប្តាហ៍ ដូចជារត់លេងៗ ដើរ ជិះកង់ ឬឡើងជណ្តើរ។ សូម្បីតែការលើកជើងបែបសាមញ្ញ ក៏ជួយដែរ ហើយសូមបង្កើតការហាត់ប្រាណជាទម្លាប់តែម្តងទៅ។
ពេល ខ្លះ ជើងរបស់អ្នកមិនមែនធាត់ទេ តែមើលទៅដូចជាធ្ងន់ ពីព្រោះឈាមធ្វើចលនាមិនល្អ។ ចូរជៀសវាងការឈរក្នុងរយៈពេលយូរដែលធ្វើឲ្យជើងចេញសរសៃ។ សូមមានជើងសិចស៊ី ដើម្បីបង្ហាញអ្នកដទៃ៕
វា មិនមែនជារឿងពិបាកទាល់តែសោះ ដែលធ្វើឲ្យបណ្តាបុរសៗទាក់ចិត្តមកលើនោះ ដោយគ្រាន់តែសាកល្បងធ្វើតាមដំណាក់ងាយៗដែលយើងលើកយកមកណែនាំនៅ ខាងក្រោមនេះ ហើយហ៊ានធានាថា បណ្តាបុរសអស់ទាំងនេះពិតជាភ្ញាក់ផ្អើលក្នុងការប្រែប្រួលរបស់ អ្នកជាមិនខាន។
៤-ថែទាំស្ថានភាពស្បែកបបូរមាត់ឲ្យមានសំណើម
យើង បានដឹងទាំងអស់គ្នារួចមកហើយថា ការខ្វះធាតុដែកដ៏ចាំបាច់ចំពោះរាងកាយនោះ រមែងមានផលប៉ះពាល់ធ្វើឲ្យរាងកាយរបស់អ្នកកើតនូវភាពខុសប្រក្រតី បាន ជាពិសេសសុភាពស្ត្រីតែម្ដង។ ធាតុដែក គឺជារ៉ែធាតុដ៏សំខាន់បំផុតប្រសិនបើអ្នកខ្វះធាតុដែក នឹងមានអាការៈលេចចេញប្រាប់ឲ្យដឹងដូចខាងក្រោមនេះ។
ស្បែក ដណ្តប់រូបកាយរបស់មនុស្សយើងមានច្រើនប្រភេទណាស់។ ប៉ុន្តែម្ចាស់ខ្លួនមិនបានចាប់អារម្មណ៍នោះទេថា តើគេមានស្បែកប្រភេទណាទៅ? ចំពោះមុខវិញ ប្រសិនបើគេបានដឹងអំពីស្បែកដណ្តប់រូបកាយខ្លួនឯងជាស្បែកប្រភេទ ណាហើយនោះ ទើបគេអាចជ្រើសរើសរកផលិតផលថែរក្សាស្បែកបែបណាដើម្បីតំរូវជា មួយនឹងស្បែករបស់ខ្លួនឯងនោះ។
ស្បែក ជើងកែងចោត ជាម៉ូដនិយមមួយដែលនារីសម័យនេះចូលចិត្ត អ្នកខ្លះមានស្បែកជើងរាប់ឡូដាក់តាំងក្នុងផ្ទះ។ ប៉ុន្តែប្រសិនបើជ្រើសរើសស្បែកជើងកែងចោតមកពាក់មិនបានសមស្របអាច បង្កបញ្ហាដល់ជើង និងសុខភាពរាងកាយបាន…។
ជា ធម្មតា មនុស្សធ្វើលំហាត់ប្រាណដើម្បីឲ្យរាងកាយមានសុខភាពល្អ និងរូបរាងកាន់តែស្រស់សង្ហាជាងមុន តែលំហាត់ភ្នែកហាក់ដូចជាមើលរំលង។ ភ្នែកគឺជាផ្នែកសំខាន់មួយសម្រាប់មនុស្សទូទៅ ទាំងសុខភាព ចក្ខុវិញ្ញាណ និងសម្ផស្ស។ នៅពេលនេះ Hot Page សូមលើកយកអត្ថបទមួយស្តីអំពីការធ្វើលំហាត់ភ្នែក ដែលអាចផ្តល់ជាជំនួយខ្លះៗ សម្រាប់ប្រិយមិត្តអ្នកអានទាំងឡាយ ដែលមានបញ្ហាភ្នែកដូចជាការមើលពុំសូវច្បាស់ជាដើម។
ក្នុង ការជ្រើសរើសអាវទ្រនាប់ គឺមានចំណុចសំខាន់ពីរយ៉ាង គឺក្រណាត់ដែលប្រើកាត់ធ្វើអាវទ្រនាប់និងទម្រង់របស់អាវទ្រនាប់ ពោលគឺត្រូវជ្រើសរើសអាវទ្រនាប់ដែលផលិតពីក្រណាត់ដែលមិនធ្វើឲ្យ ស្បែកមានប្រតិកម្ម ក្ដៅក្រហាយ ស្អុះស្អាប់ ខ្យល់ចេញចូលមិនល្អជាដើម ។ ជាពិសេស ក្រណាត់នីឡុងសម្រាប់អ្នកដែលមានស្បែកប្រតិកម្ុមអាចបណ្ដាលឲ្យរលាក រមាស់ ឡើងកន្ទួល ។ អ្វីដែលធ្ងន់ធ្ងរជាងនេះគឺអាចបន្សល់ស្លាកស្នាមខ្មៅនៅលើសាច់អស់ មួយជីវិតទៀតផង ។
*បែបណាតើបសមស្រប ? បញ្ហាទាក់ទងនឹងទ្រង់ទ្រាយសុដនរបស់ស្ត្រីចៀសមិនផុតពីបញ្ហាអ្នក មានសុដនតូចចង់បានធំនោះឡើយ ។ ទោះជាបញ្ហាបែបណាក៏ដោយអាវទ្រនាប់ពិតជាអាចជួយបានទាំងអស់ ដោយត្រូវជ្រើសរើសប្រភេទសមស្រប ដូចជាអ្នកមានសុដនតូច តែចង់ឲ្យឃើញធំទ្រលុកទ្រលន់ គឺត្រូវជ្រើសរើសអាវទ្រនាប់អេប៉ុងដែលមានគ្រោងឆ្អឹងទ្រពីក្នុង មិនឲ្យទ្រុឌរាបចូលក្នុង ។ 







