សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

November 23, 2007

ម្ចុល ​ឬ​សារ៉ាង​ដែល​បាន​ប្រើ​នឹង​មនុស្ស​ម្នាក់​រួច​មក​ហើយ ​ប្រសិន​បើលោក​អ្នក​មិន​ឃើញ​មាន​ឈាម​ប្រឡាក់​នៅ​នឹង​ម្ជុល ​ឬ​សារ៉ាង​ទេ តើ​មាន​គ្រោះថ្នាក់​ដែរ​ឬ​ទេ បើ​លោក​អ្នក​យក​ម្ជុល ​ឬ​សារ៉ាង​ដដែល​នោះ​ទៅ​ប្រើ​ជាមួយ​មនុស្ស​ម្នាក់​ទៀត​ដោយ​គ្មាន​ការ​សំអាត ​និង​រំងាប់​មេរោគ​ជា​មុន​សិន​នោះ ?

ផ្នែក: អេដស៍

ការ​ប្រើប្រាស់​របៀប​នេះ​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ណាស់ ​លោក​អ្នក​មិន​អាច​មើលឃើញ​ឈាម ​ដែល​ប្រឡាក់​បន្តិចបន្តួច​នោះ​ឡើយ ។ ​ឈាម​ដែល​នៅ​ជាប់​នឹង​ម្ជុល ​និង​សារ៉ាង​នោះ​អាច​មាន​ផ្ទុក​មេរោគ​អេដស៍ ​ឬ​មេរោគ​ដទៃទៀត​ដែល​អាច​ចម្លង​មក​លោក​អ្នក​បាន ។ ​ដូច្នេះ​លោក​អ្នក​ត្រូវ​តែ​ប្រើ​តែ​ម្ជុល ​និង​សារ៉ាង​ណា​ដែល​បាន​សំអាត ​និង​រំងាប់​មេរោគ​ត្រឹមត្រូវ​ជា​មុន ។

November 22, 2007

តើ​អ្វី​ដែល​ហៅ​ថា​ការ​រួមភេទ​ដែល​មាន​ផល​ប៉ះពាល់​តិច ​?

ការ​រួមភេទ​ដែល​មានចំណង់​តណ្ហា​រវាង​មនុស្ស​ដែល​ចង់​រួមភេទ​ជាមួយ​គ្នា​ច្រើន​តែ​មាន ​ឬ​អាច​មាន​ ‘ផលវិបាក​ខ្ពស់" ​។ ​ផ្ទុយ​ទៅ​វិញ ​អាជីវកម្ម​ផ្លូវភេទ ​ឬ​ការ​រួមភេទ​គួរ​តែធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ផល​ប៉ះពាល់​ ​ឬ​ផលវិបាក​តិចតួច​បើ​អាច​ធ្វើ​បាន ។ ​ការ​រួមភេទ​ដែល​ផ្តល់​ផល​ប៉ះពាល់​តិច ​គឺ​ជាការ​រួមភេទ​ដែល​ការ​ប៉ះពាល់​រាង្គកាយ​ជា​ពិសេសប្រដាប់ភេទ ​និង​ចិត្រសាស្ត្រ​មាន​ព្រំ​ដែន​កំណត់ ។ ជំនាញ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព​ជួយ​អ្នក​រកស៊ី​ផ្លូវភេទ​កាត់បន្ថយ​ផលវិបាក​ក្នុង​ការ​រួមភេទ​ជាមួយ​ដៃគូ​ច្រើន ដែល​អ្នក​រកស៊ី​ផ្លូវភេទ​មិន​ចាប់អារម្មណ៍​ឱ្យ​មាន​កម្រិត​តិច​បំផុត​ដូចជា ​ការ​រលាក​ប្រដាប់​រួមភេទ ​និង​ការ​ប៉ះពាល់​ផ្លូវ​ចិត្ត ។

 

November 21, 2007

ដើម្បី​ឱ្យ​ការ​រួមភេទ​មាន​ផលប៉ះពាល់​តិច ​តើ​អ្នក​រកស៊ី​ផ្លូវភេទ​ត្រូវ​មាន​ជំនាញ​អ្វី​ខ្លះ ​?

ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​អំពី​ជំនាញ​នៃ​ការ​រួមភេទ​ប្រកបដោយ​ ​ដែល​មាន​ផលប៉ះពាល់​តិច ​៖

  • ប្រើ​ជំនាញ​ទំនាញ៖ស្រី​ត្រូវ​ស្ថិត​នៅ​ទីតាំង​ខាង​លើ​ភ្ញៀវ​នៅ​ពេល​រួមភេទ​តាម​មាត់និង​តាម​ទ្វារមាសហើយជា​អ្នក​គ្រប់គ្រង​ទៅ​លើ​ល្បឿននិង​កម្លាំង​នៃ​ចលនា​រួមភេទ។ការ​ធ្វើ​ដូចនេះ​អាច​ប៉ះទង្គិច​ប្រដាប់​រួមភេទនិង​ការ​រហែក​ស្រោមអនាម័យ។
  • ស្រី​បញ្ចេញ​សកម្មភាព​ឱ្យ​បាន​ច្រើន​បើ​អាច​ធ្វើ​បានរួម​មាន​ការធ្វើិ​សរសៃ(ម៉ាសា) តាម​ទីតាំង​មួយ​ដែល​បុរស​ជាដៃគូ​មិនអាច​ប៉ះពាល់​ដល់​ដោះ​និង​ប្រដាប់​ភេទ។
  • ពិនិត្យ​ឱ្យ​បាន​ច្បាស់​ថាលិង្គ​ឡើង​រឹង​ដល់​កម្រិត​មួយហើយ​បុរស​នោះ​មាន​ចំណង់​ដល់​កំពូល​មុន​នឹង​ចាប់ផ្តើម​រួមភេទ​ដោយ​ប្រើ​ប្រដាប់ភេទ។ការ​ធ្វើ​យ៉ាង​នេះ​អាច​ធ្វើ​ឱ្យ​បុរស​ឆាប់​សម្រេច​បំណង​របស់គេ។
  • ប្រើប្រាស់​ប្រេងរំអិល៖ការ​ប្រើប្រាស់​ប្រេង​រំអិល​បន្ថែម​ដើម្បី​សម្រួល​ដល់​ការ​រួមភេទ​ជា​ការ​ប្រសើរ​ដើម្បី​កាត់បន្ថយ​ការ​ប៉ះទង្គិច​ឬ​បង្ករ​រហែក​ស្រោម។ក្នុង​ករណី​មិន​អាច​រក​ប្រេងរំអិល​បានទឹកមាត់​ក៏​អាច​ប្រើប្រាស់​បាន​ដែរ។
  • ចូរ​ប្រើប្រាស់​ជំនាញ​ដោយ​មិន​ដាក់​បញ្ចូល​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ។ ​ជំនាញ​ទាំង​នោះ​មាន ​៖ ​ការ​ត្រដុស​ប្រដាប់ភេទ​របស់​បុរស​នៅ​ចន្លោះ​ដោះ ឬ​ក្លៀក ​ការ​ប្រើប្រាស់ដៃ ​ការ​ប្រើប្រាស់​ប្រដាប់​រួមភេទ​ជំនាញ​ដូចជា​រូបភាព​រួមភេទ​ ​រូបភាព​ស្រាត ​វីដេអូ​ជាដើម ។
  • ព្យាយាម​ប្រើប្រាស់​សេវា​រួមភេទ​ផ្សេងៗ​ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​តិច ​ពោល​គឺ​វិធីទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​ភ្ញៀវ​មាន​តណ្ហា​ខ្ពស់​ដូចជា​ការ​ត្រដុស​ប្រដាប់ភេទ​នៅ​ចន្លោះ​ដោះ ​និយាយ​ពាក្យ ​ឬ​វត្ថុ​ដែល​ទាក់ទង​នឹង​អារម្មណ៍​តណ្ណា ​លិទ្ទី​នៅ​ផ្នែក​រាងកាយ​ដែល​រំភើប​ខ្លាំង​ ​និង​ចេះ​ធ្វើ​ខ្លួន​ជា​អ្នក​មាន​សំរើប ​ដែរ​ជា​ដើម ។
  • រួមភេទ​តាម​មាត់ ។
តើ​អ្នក​រកស៊ី​ផ្លូវភេទ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​មាន​ការ​រួមភេទ​ដែល​មាន​ផល​ប៉ះពាល់​តិច​ជាមួយ​ភ្ញៀវ​ដែល​ស្រវឹងនិង​ភ្ញៀវ​កាច ?

  • បំបែក​ភ្ញៀដែល​ស្រវឹង​ចេញ​ពី​ក្រុមរបស់​គេ​ភ្លាម ​បើ​ពួកគេ​មក​ជាក្រុម ។
  • ពន្យាពេល​រួមភេទ-ស្ថានភាព​ស្រវឹង​ ​និង​ភាព​កោងកាច​នឹង​ថយចុះ បើ​អាច​ពន្យាពេល​រួមភេទ​បាន​វែង​ ​។
  • ព្យាយាម​កុំ​រួមភេទ​ដោយ​ប្រើប្រាស់​ប្រដាប់ភេទ​នៅ​ពេល​ដែល​លិង្គ​នៅ​ទន់ ពី​ព្រោះ​ការ​បង្ខំ​រួមភេទ​នៅ​ពេល​ដែល​ភ្ញៀវ​មិន​ទាន់​អាច​ធ្វើ​ឱ្យភ្ញៀវ​ខឹង​កំរោល ។
  • បបោស​អង្អែល ​៖​មុជទឹក ​ការ​បម្រើ​កាហ្វេ ​ទឹក ​និង​ធ្វើ​សរសៃ ។ ​ព្យាយាម​ធ្វើ​ឱ្យ​ភ្ញៀវ​ដេកលក់​ បើកន្លែង​ ​និង​ច្បាប់​ផ្ទះបន​អនុញ្ញាត​ឱ្យ ។
  • កុំ​ព្យាយាម​និយាយ​ពី​ស្រោមអនាម័យ ​និង​និយាយ​ពី​ហេតុផល​នៃការ​ពាក់ស្រោម ។ ​លួង​ ​ឬបញ្ចុះ​បញ្ចូល​ឱ្យ​ប្រើប្រាស់​ស្រោមអនាម័យ ។ ​បើភ្ញៀវ​នៅ​តែ​មិន​ព្រម​ ​នារី​រកស៊ី​ផ្លូវភេទ​គួរ​បង្ហាញ​ពី​ការ​អាកប្បកិរិយា​មិន​យល់​ស្រប​ ហើយ​និយាយ​ថា ​’ខ្ញុំ​សូមទោស ​! ​ខ្ញុំ​ដឹង​ថា ​លោក​ដឹង ​ហើយ…ភ្ញៀវ​ទាំងអស់​ដែល​មក​ទីនេះ​ដឹង​ថា ​ការ​ប្រើប្រាស់​ស្រោម​គឺ​ជា​ច្បាប់​នៅ​ក្នុង​ផ្ទះបន​នេះ ។ ​គ្មាន​បញ្ហា​បើ​លោក​មិន​ចង់​ប្រើ​ស្រោម​ទេ ​ចូរ​យើង​ប្រើ​វិធី​ផ្សេង​ទៀត" ។
  • ចូល​ប្រើប្រាស់​ស្រោមអនាម័យ​នៅ​ពេល​រួមភេទ​តាម​មាត់ ​(ប្រហែល​មិន​អាច​ប្រើប្រាស់​ស្រោមអនាម័យ​  No 1 ទេ ពីព្រោះ​ស្រោមនោះ​តូច​ក្រាស់ ​និង​លំបាក​ព្រលាត់ ។ ​ចង់​ដឹង​ព័ត៌មាន​លម្អិត​ចូរ​ទាក់ទង​អង្គការ​ ​PSI)

November 20, 2007

តើ​ការ​រួមភេទ​ប្រភេទ​ណា​ដែល​មាន​សុវត្ថិភាព ?

ការ​រួមភេទ​ដែល​មាន​សុវត្ថិភាព ​គឺ​ការ​រួមភេទ​ទាំង​ឡា​យណា ​ដែល​អាច​ការពារ​ឈាម ​ទឹកកាម ​និង​ទឹក​រំអិល​នៃ​ប្រដាប់ភេទ​របស់​ដៃគូ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ឈាមនៃ​អ្នក​ទាំង​ពីរ​បាន ។ ​ការ​រួមភេទ​ដោយ​ដៃ​ខ្លួនឯង ​ការ​គក់ច្របាច់ ដោយ​ការ​ឱបរិត ​និង​ការ​ស្ទាប​អង្អែល​ប្រដាប់ភេទ​មិន​អាច​ធ្វើ​ឱ្យ​ឆ្លង​អេដស៍​បាន​ទេ ។ ​ប្រសិន​បើ​លោក​អ្នក​ប្រើប្រាស់​ស្រោម​ឱ្យ​បាន​ត្រឹមត្រូវ​នៅពេល​រួមភេទ ​គឺ​អាច​សន្មត់​បាន​ថា ​ជា​ការ​រួមភេទ​ដែល​មាន​គ្រោះថ្នាក់​តិច ។ ​ការ​រួមភេទ​ដែល​មាន​គ្រោះថ្នាក់ ​ប៉ុន្តែ​មិន​មាន​ច្រើន ​ដូចជា​មាត់ ​និង​ទ្វារមាស ​និង​មាត់លិង្គ ​ដែល​មិន​មាន​ទឹកកាម ​ឬ​ឈាម​ចូល​ទៅ​ក្នុង​មាត់ ​ឬ​ប្រដាប់ភេទ ​។ ​ការ​រួមភេទ​ដែល​មាន​គ្រោះថ្នាក់ ​គឺ​ការ​រួមភេទ​ដោយ​ប្រើ​លិង្គ ​និង​រន្ធគូថ ​និង​លិង្គ ​និង​ទ្វារមាស ​ដោយ​មិន​ប្រើ​ស្រោម ​ហើយ​និង​ការ​រួមភេទ​ណា​ដែល​ធ្វើ​ឱ្យ​ដៃគូ​ចេញ​ឈាម ​ឬ​ទឹកកាម​ ​ឬ​ទឹកកាម​ចូល​ទៅ​ក្នុង​មាត់ ​និង​ប្រឡាក់​ប្រដាប់​ភេទ ។

 

November 19, 2007

ប្រសិន​បើ​លោក​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ហើយ ​តើអាច​មាន​បញ្ហា​ឬ​ទេ ​បើ​លោក​អ្នក​ទទួល​ឆ្លង​ពី​នរណា​ម្នាក់​មក​បន្ថែម​ទៀត ?

ផ្នែក: អេដស៍

ដោយ​ហេតុ​ថា ​មេរោគ​អេដស៍​អាច​ផ្លាស់ប្តូរ​រូបរាង​របស់​វា​នៅ​ក្នុង​ខ្លួន​មនុស្ស​បាន​យ៉ាង​រហ័ស លោក​អ្នក​មិន​ត្រូវ​ឱ្យ​មាន​ការ​ឆ្លង​បន្ថែម​ទៀត​ទេ ។ ​ប្រសិន​បើ​លោក​អ្នក​បណ្តោញ​ឱ្យ​មាន​ការ​ឆ្លង​បន្ថែម​ទៀត​នោះ​សុខភាព​របស់​លោក​អ្ន​កមាន​សភាព​កាន់​តែ​អន់ថយ​ជាង​មុន ហើយ​ប្រព័ន្ធ​ការពារ​រាង្គកាយ​របស់​លោក​អ្នក​នឹង​កាន់​តែ​ចុះ​ខ្សោយ ​ហើយ​ពិបាក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ជាង​មុន​ទៅ​ទៀត ហើយ​នឹង​ធ្វើ​ឱ្យ​លោក​អ្នក​កាន់​តែ​ឈឺ​ដុនដាប ​និង​ស្លាប់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​យ៉ាង​ខ្លី ។

November 18, 2007

ប្រសិនបើ​មាន​រមាស់ ​ឬពងបែក​នៅ​លើ​ពងស្វាស តើ​ស្រោមអាច​ការ​ពារ​លោក​អ្នក​ពី​ការ​ឆ្លង​មេរោគ​អេដស៍​បាន​ឬ​ទេ ?

ក្នុង​ករណី​ណា​ក៏​ដោយ​ឱ្យ​តែ​ទឹករំអិល ឬ​ទឹកកាម​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​បាន​ដូចជា​តាម​ភ្នាស​ទន់ តាម​ការ​ដាច់ តាម​ការ​បក គឺ​មេរោគ​អេដស៍​អាចមាន​ឱកាស​ឆ្លង​បាន​ទាំងអស់ ដូច្នេះ​លោក​អ្នក​ត្រូវ​តែ​ព្យាបាល​ជំងឺ​រមាស់​លើ​ស្បែក ឬ​ជំងឺ​កាមរោគ​ដែល​កើត​នៅ​ជុំវិញ​ប្រដាប់ភេទ ឱ្យ​ជា​សះស្បើយ​ជា​បន្ទាន់ ដើម្បី​ការ​ពារ​ដៃគូ និង​ខ្លួន​លោក​អ្នក​ពី​ការ​ឆ្លង​មេរោគ​អេដស៍

 

November 17, 2007

ប្រសិន​បើ​ដៃគូ​រួមភេទ​មួយ ​ធ្វើការ​រួមភេទ ហើយ​ដក​ប្រដាប់ភេទ​ចេញ​មុន​ពេល​ចេញ​ទឹកកាម​ តើ​ពួកគេ​ទាំង​ពីរ​អាច​ឆ្លង​មេរោគ​អេដស៍​ឬ​ទេ ?

ផ្នែក: អេដស៍

ពួកគេ​នៅ​តែ​អាច​ឆ្លង​មេរោគ​អេដស៍​ដដែល ​ព្រោះ​ថា​ប្រដាប់ភេទ​របស់​គេ​បាន​ប្រឡាក​់​ទៅ​ដោយ​ទឹក​រំអិល ​រួច​ទៅ​ហើយ ។ ​ជួនកាល​អាច​មាន​ទឹកកាម​ចេញ​មក ​១ ​ឬ ​២ដំណក់​ដែល​គេ​មិន​ដឹង ។ ​ម្យ៉ាងទៀត​ពួកគេ​អាច​មាន​ដំបៅ ​ឬ​ការ​ដាច់រលាត់​លើ​ប្រដាប់ភេទ​នៅ​ពេល​រួមភេទ ​ដែល​អាច​ឱ្យ​មេរោគ​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​ពួកគេ​បាន ។

 

November 16, 2007

ប្រសិន​បើ​ស្ត្រី​ម្នាក់​ត្រូវ​គេ​រំលោភ តើ​នាង​អាច​ឆ្លង​មេរោគ​អេដស៍​ដែរ​ឬ​ទេ ?

ផ្នែក: អេដស៍

ការ​ឆ្លង​មេរោគ​អេដស៍​ច្រើន​តែ​កើត​ឡើង​តាម​រយៈ​ការ​រួមភេទ ​ព្រោះ​ប្រដាប់ភេទ​មាន​ប្រឡាក់​ទៅ​ដោយ​ទឹកកាម ​និង​ទឹក​រំអិល ។ ​ដោយ​ហេតុ​ថា ​ការ​រំលោភ​មិន​សូវ​ប្រើស្រោម ​និង​ពោរពេញ​ទៅ​ដោយ​ការ​បង្ខំ ​ដែល​អាច​ធ្វើ​ឱ្យ​ដាច់រហែក​ប្រដាប់ភេទ ហើយ​ប្រសិន​បើ​បុរស​ដែល​រំលោភ​នោះ​មាន​ផ្ទុក​មេរោគ​អេដស៍ ​ស្ត្រី​ដែល​ត្រូវ​រំលោភ ​គឺ​ត្រូវ​ទទួល​រង​នូវ​ការ​ឆ្លង​នូវ​មេរោគ​អេដស៍ ។

«« អត្ថបទចាស់ •  អត្ថបទថ្មី »»