សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

July 20, 2009

ការរួមភេទរយៈពេលតែប៉ុន្មាននាទី គីជាការល្អបំផុត​


គេមិនចាំបាច់​ប្រើពេលយូរដើម្បី​បំពេញ​ចិត្ត​ស្ត្រី ជា​គូ​ស្នេហ៍​នៅ​លើ​គ្រែ​ទេ​។​ ការសិក្សា​ស្រាវ​​ជ្រាវ ​មួយ​ របស់​គ្រូពេទ្យ​ឯកទេស​ ខាង​​ផ្លូវ​​ភេទ​​បាន​​ឲ្យ​ដឹង​​ថា​ រយៈ ​ពេល​រួមភេទ​ដែលល្អបំផុត​នោះ​ មាន រ​យៈ ពេល​ពី​ ៣​​ ទៅ​ ១០​នាទី​ ។

ការ​រកឃើញនេះបាន​បណ្តាលឲ្យមានការភ្ញាក់​ផ្អើល​នៅ​ពេល​គេ​យល់​ថា​​ការ​រួមភេទ​​បាន​​យូរ​​គឺ​ជា​​កត្តា​ដ៏​សំខាន់​​សម្រាប់​​សេច​ក្តីសុខ​​ដ៏ក្រៃលែង​​នៅក្នុង​ការ​រួម​ភេទ​ ។​ ទោះជាយ៉ាង​ណា​ គ្រូពេទ្យឯកទេសខាង​ផ្លូវភេទក៏បាន​អះអាង​ដែរ​ថា​ការរួមភេទ​បានតែមួយទៅពីរ​នាទីនោះគឺជារយៈពេលខ្លីពេកណាស់។

លោក​ អេរិច​ ខរធី ដែលជាអ្នកស្រាវជ្រាវមួយរូបបាននិយាយ​ថា​ គាត់​សង្ឃឹម​ថា​នឹង​អាច​ជួយ​សម្រួល​ដល់​​ផ្លូវ​ចិត្ត​​មនុស្ស​ដែល​គិត​ថា​​ ​បើសិនជាគេចង់​ធ្វើឲ្យដៃគូរួមភេទ​សប្បាយ​ដល់កំពូលនោះ គេគួរួមភេទ​សប្បាយ​ដល់កំពូលនោះ​​​ គេ​គួរ​តែ​រួម​ភេទ​ឲ្យបាន​​យូរមែនទែន។​ ប៉ុន្តែការសិក្សាស្រាវជ្រាវ​កាល​ពី​មុន​បង្ហាញ​ថា​ ទាំងបុរស និងស្រ្តី​ សុទ្ធតែ​ចង់​ឲ្យ​ការ​បបោស​អង្អែល​ និង​​ ការ​រួម​ភេទ​មាន​រយៈ​ពេល​យូរ។

តាមការសិក្សាស្រាវជ្រាវ​នោះ មនុស្សជា​មធ្យម​រួមភេទរយៈពេល​៧ និង​ ៣​នាទី។ ប៉ុនែ្ត​ ​បុរសចាស់ និង​​វ័យ​ក្មេងមានការលំបាកនៅក្នុងការរួមភេទ​មាន​រយៈពេល​យូរ។ នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​​នោះ​​​គេ​បាន​ពិនិត្យ​មើល​​ការ​រួម​ភេទ​​របស់​មនុស្សចំនួន​៥០នាក់ ​គេបានរកឃើញថា៣៦​ នាក់​​ ឆ្លើយថា​ការ​រួម​ភេទ​ដែល​​​ល្អ​មាន​រយៈ​ពេល​ពី ៣ ​ទៅ ​១០​នាទី ​ទោះបីជាអ្នកខ្លះយល់ថា​ពេលវេលា​នៃ​ការ​រួម​ភេទ​​ដែល​​ល្អ​នោះ​​អាស្រ័យ​​ដោយគូស្នេហ៍ទាំងពីរក្តី។

អ្នកស្រាវជ្រាវគិតថា​ ការរកឃើញនេះអាចធ្វើឲ្យមនុស្សមានអារម្មណ៍ធូរស្រាល ព្រោះរយៈពេល ៣​​ ទៅ​ ៥​នាទី​ គឺ​មិន​ទាន់អ្វីឡើយ៕

(ដកស្រង់ពី អេ​ ប៊ី​ សី ញូវស៍)

November 24, 2007

នៅ​ក្នុង​គ្រួសារ​មួយ​មាន​ប្រពន្ធ ​និង​កូន​ដែល​ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍ ​រីឯ​ប្តី​វិញ​បន្ទាប់​ព​ីការ​ពិនិត្យ​ឈាម​រួច​ឃើញ​ថា ​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ទេ ​ហេតុអ្វី​ ?

សំណួរ​នេះ​មា​នចម្លើយ​មួយ​ចំនួន​ដូច​ខាង​ក្រោម ​៖

  • ប្តី​ប្រហែល​ជា​មាន​ផ្ទុក​មេរោគ​អេដស៍​ដែរប៉ុន្តែ​ស្ថិត​នៅ​ដំណាក់កាល​សំងំក្នុង​ខណៈ​ដែល​ប្រព័ន្ធ​ការពារ​រាង្គកាយ​របស់​គាត់​មិន​ទាន់​ធ្វើការ​ប្រឆាំង​នឹង​មេរោគ​អេដស៍។ក្រោយ​ពី​ការ​ឆ្លង​រយៈពេល​ពី៣ទៅ៦ខែ​ទើប​ទើប​ប្រព័ន្ធ​ការពារ​រាង្គកាយ​ធ្វើ​ប្រតិកម្ម​ប្រឆាំង​នឹង​មេរោគ​អេដស៍ជួនកាល​អាច​មាន​រយៈពេល​យូរ​ជាង​នេះ​ទៅ​ទៀត។ទាល់​តែ​ប្រព័ន្ធ​ការ​ពារ​រាង្គកាយ​ធ្វើការ​ប្រឆាំង​តបត​នឹង​មេរោគ​អេដស៍​ទើប​គេ​អាច​ដឹង​ថាគាត់​មាន​ផ្ទុក​មេរោគ​អេដស៍។
  • ប្រព័ន្ធ​របស់​គាត់​អាច​ឆ្លង​តាម​ការ​ចាក់ថ្នាំដោយ​ប្រើ​ម្ជុលនិង​សារ៉ាង​ជាមួយ​អ្នក​ផ្សេង​ដែល​មិន​បាន​រំងាប់​មេរោគ​ជា​មុន។
  • ប្រព័ន្ធ​របស់​គាត់​អាច​ឆ្លង​តាម​ការ​បញ្ចូល​ឈាម​ដែល​មាន​មេរោគ​អេដស៍ដែល​មិន​បាន​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​ធ្វើការ​ចាក់​បញ្ចូល
  • ប្រសិនបើប្រព័ន្ធ​អាច​ឆ្លង​មេរោគ​អេដស៍​តាម​របៀប​នេះ​មែនហើយ​ពួកគេ​រួមភេទ​ដោយ​ប្រើ​ស្រោមប្តី​របស់​គាត់អាច​មាន​ឱកាស​តិចតួច​ក្នុង​ការ​ឆ្លង​អេដស៍។

November 22, 2007

តើ​អ្វី​ដែល​ហៅ​ថា​ការ​រួមភេទ​ដែល​មាន​ផល​ប៉ះពាល់​តិច ​?

ការ​រួមភេទ​ដែល​មានចំណង់​តណ្ហា​រវាង​មនុស្ស​ដែល​ចង់​រួមភេទ​ជាមួយ​គ្នា​ច្រើន​តែ​មាន ​ឬ​អាច​មាន​ ‘ផលវិបាក​ខ្ពស់" ​។ ​ផ្ទុយ​ទៅ​វិញ ​អាជីវកម្ម​ផ្លូវភេទ ​ឬ​ការ​រួមភេទ​គួរ​តែធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ផល​ប៉ះពាល់​ ​ឬ​ផលវិបាក​តិចតួច​បើ​អាច​ធ្វើ​បាន ។ ​ការ​រួមភេទ​ដែល​ផ្តល់​ផល​ប៉ះពាល់​តិច ​គឺ​ជាការ​រួមភេទ​ដែល​ការ​ប៉ះពាល់​រាង្គកាយ​ជា​ពិសេសប្រដាប់ភេទ ​និង​ចិត្រសាស្ត្រ​មាន​ព្រំ​ដែន​កំណត់ ។ ជំនាញ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព​ជួយ​អ្នក​រកស៊ី​ផ្លូវភេទ​កាត់បន្ថយ​ផលវិបាក​ក្នុង​ការ​រួមភេទ​ជាមួយ​ដៃគូ​ច្រើន ដែល​អ្នក​រកស៊ី​ផ្លូវភេទ​មិន​ចាប់អារម្មណ៍​ឱ្យ​មាន​កម្រិត​តិច​បំផុត​ដូចជា ​ការ​រលាក​ប្រដាប់​រួមភេទ ​និង​ការ​ប៉ះពាល់​ផ្លូវ​ចិត្ត ។

 

October 18, 2007

តើការរួមភេទ​ដោយ​ឈរ​អាច​ការពារ​ស្ត្រី​ពី​ការ​ឆ្លង​មេរោគ​អេដស៍​បាន​ដែរ​ឬ​ទេ ?

ការ​រួមភេទ​របៀប​នេះ​ក៏​មិន​អាច​ការពារ​ស្ត្រី​ពីការ​ឆ្លង​មេរោគ​អេដស៍​បាន​ដែរ ពីព្រោះ​ទឹកកាម​របស់​បុរស​នៅ​តែ​ចូល​ទៅ​ក្នុង​ទ្វារមាស​បាន ប្រសិន​បើ​ទឹកកាម​បុរស​នោះ​មាន​មេរោគ​អេដស៍ ពេល​វា​ចូល​ដល់​ក្នុង​ទ្វារមាស​ហើយ មេរោគ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ឈាម​បាន

 

September 13, 2007

សូមជួយពិចារណា!​ ឈុតស្នេហានេះ

​​​​​

តើអ្នកគិតថាវាពិតជាអស្ចារ្យទេបែបនេះ?  

មានដែលនឹងឃើញពីអ្វីដែលអ្នកធ្លាប់មាននោះទេ?​

វាយ៉ាងណាទៅ??? 

June 6, 2007

សិល្បៈនៃការចែចង់​

មិន​​​ថា​​លោក​​អ្នក​​​គិត​​យ៉ាង​​ណា​​ទេ​​​ចង់​​ក្លាយ​​ទៅ​​ជា​អ្នក​ចែ​ចង​់ដ៏​ពូកែ​ម្នាក់​​លោក​អ្នក មិនចាំ បា ច់​ត្រូវ​មាន​រូប​ស្អាត​ខ្លាំង​,​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ឬ ប្រសប់​និយាយ​នោះ​ឡើយ។​​ដើម្បី​អោយ​មានជំនាញ​ខាង​ចែ​ចង់​គឺត្រូវ​សំរេច​ចិត្ត​ថា​លោក​អ្នក​ចង់​ក្លាយ​ទៅ​ជាអ្នក​ចែ​ចង់​។​

ដោយ​តែ​ការ​ចែ​ចង់​ទាម​ទារ​នូវ​បេះដូង​ដែល​មិន​ចេះ​កើត​ទុក្ខ​វា​ជា​ការ​សំខាន់​ណាស់​ដែល​លោក​អ្នក​ត្រូវ​ចាប់​ផ្តើម​ដោយ​សេចក្តី​សង្ឃឹមសម​ហេតុ​សម​ផល​។ ​រឿ​ងនេះ​មាន​សារ​ប្រយោជន៍​ជា​ច្រើន​ដូច​ជា៖ នៅ​គ្រា​ដំបូង​លោក​អ្នក​ទំនង​ជា​នឹង​ទទួល​បាន​ជ័យជំនះ​តូច​ៗ​ដែល​នឹង​ជំរុញ​ទឹកចិត្ត​ឲ្យ​លោក​អ្នក​ធ្វើ​បន្ត។​ លោក​អ្នក​មាន​ការ​ប្តេជ្ញា​ចិត្ត​តិច​តួច​ណាស់​ក្នុង​ការ​ចែចង់​ហេតុ​ដូច្នេះ​ហើយ​វា​នឹង​ធ្វើឱ្យ​លោកអ្នក​រឹត​តែស្ទាក់​ស្ទើរ​អំពី​ថា​តើត្រូវ​ចែ​ចង់នៅ​ពេល​ណា​ហើយ​ជាមួយ​នរណា​។​ ដើម​ដំបូង​លោក​អ្នក​នឹង​មាន​កំហុស​បន្តិច​បន្តួច​ជា​ពិសេស​គឺកំហុស​ដែល​សាមញ្ញ​ជាទី​បំផុត​គឺការ​ធ្វើជ្រុល​ពេក។ ​ចូរ​លោក​អ្នក​គិត​ថា​ការ​ចែចង់​គឺគ្រាន់​តែ​ជា​លំហាត់​ប្រាណ​មួយ​ប៉ុណ្ណោះ​។​ដំបូង​វាតែង​តែ​ពិបាក​នឹង​ធ្វើបន្តិច​ហើយ​។

ដូច្នេះ​ដើម្បីជា​ជំនួយ​ដើម្បី​ឱ្យ​លោក​អ្នក​ក្លាយ​ខ្លួនជា​អ្នក​ដែលពូកែ​ខាង​ចែចង់​នោះ​សូម​អានគន្លឹះសំខាន់ៗ​ទាំង​២០​ចំណុច​ដូច​ខាង​ក្រោម​៖

១.​ប្រើពាក្យ​បញ្ជោរ​៖
ពាក្យ​បញ្ជោរ​គឺប្រៀ​បដូច​ជាឈើគូស​សំរាប់​ដុតឱ្យ​គ្រាប់រំសេវ​ផ្ទុះ​អញ្ចឹង។​ដូច្នេះហើយ​ដើម្បីធ្វើឱ្យ​ឥទ្ធិពល​នៃពាក្យ​បញ្ជោរ​រឹត​តែ​ប្រសើរឡើង​លោក​អ្នក​ត្រូវតែ​ស្មោះ​ត្រង់។​ ពាក្យ​បញ្ជោរ​ដែល​ផ្តល់​ប្រយោជន៍​ទាំង​សង​ខាង​គឺមិនងាយ​នឹងសំរេច​បាន​ដូច​ការ​គិត​របស់​មនុស្សមួយ​ភាគ​ធំឡើយ​។​ខាង​ក្រោមនេះ​គឺជាសេចក្តីណែ​នាំមួយ​ចំនួន​ដែល​លោក​អ្នកគួរពិចារណា​៖

ចូរ​គិត​ឱ្យ​ឃើញ​អ្វីខ្លះ​ដែល​ធ្វើឱ្យ​លោក​អ្នក​ចាប់​អារម្មណ៍​អំពី​មនុស្ស​នោះ​។​តើពាក្យ​ពេចន៍​បញ្ជោរ​​អ្វីខ្លះ​ដែល​គេ​ចង់​ឮ​ចេញ​ពី​មាត់​អ្នក​ម្នាក់​ទៀត?​​នៅ​ពេល​លោក​អ្នក​កំណត់​រឿង​នេះ​បាន​ហើយ​ត្រូវ​យក​វា​ទៅ​ប្រើ​ប្រាស់។​​ ពាក្យ​បញ្ជោរ​គឺ​មាន​ប្រសិទ្ធភាព​បំផុត​នៅពេលដែល​វា​មាន​លាយ​ឡំ​នឹង​ការ​ធ្វើឱ្យ​ភ្ញាក់​ផ្អើល​ពោល​គឺនៅ​ពេល​ដែល​មនុស្ស​ម្នាក់​គេ​មិន​បាន​គិត​រំពឹង​ទុក​ជា​មុន​ថា​នឹងមាន​ការ​សរសើរ។​

ការ​ពោល​សរសេរី​នាយក​ក្រុមហ៊ុន​ថា​​«លោក​នាយក​កំពុង​ធ្វើ​កិច្ចការ​ដ៏អស្ចារ្យ​សំរាប់​ក្រុមហ៊ុន​»​គឺជា​ការ​ល្អ​ខ្លាំង​ណាស់​។ ​ប៉ុន្តែ​បើ​លោក​អ្នក​ពោល​ថា«ខ្ញុំចូលចិត្តការ​និយាយ​កំប្លុក​កំប្លែង​​និង​ស្នាម​ញញឹម​របស់​លោក​នាយក​ខ្លាំង​ណាស់» ប្រយោគ​នេះ​នឹង​ធ្វើ​ឱ្យ​គាត់​សប្បាយ​ចិត្ត​។​​ប្រយោគ​សរសើរ​ទីមួយ​​គឺ​ខ្លួន​គាត់​ដឹង​ច្បាស់​ណាស់​ចំណែក​ឯប្រយោគ​សរសើរ​ទី២​គាត់​អាច​នឹង​សង្ស័យ​ប៉ុន្តែ​ការ​ពិត​ដែល​លោក​អ្នក​បាន​លើក​ឡើង​គឺ​គួរឱ្យ​សប្បាយ​រីករាយ​និង​គួរ​ឱ្យភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​។​

(នៅមានត)

April 19, 2007

៥ និស្ស័យចួលចិត្តប្រែជែង ចូលចិត្តប្រចណ្ឌ

ក្នុង​ករណី​ដែល​អ្នក​កំពុង​ទទួល​ទាន​អាហារ​នៅ​ក្នុង​ភោជនីដ្ឋាន​ណាមួយ​
បើ​ក្នុង​ករណី​ចៃដន្យ​មាន​ស្រ្តី​មិន​ស្គាល់​គ្នា​ម្នាក់​ដើរ​ចូល​មក​សាកសួរ​រក​
ហើយ​ថែម​ទាំង​សម្តែង​កាយ​វិការ​ដូច​ជា​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ឲ្យ​ឃើញ​ផង​
បើ​សិន​អ្នក​កើត​ការ​ខឹង​សម្បា​ និង​ សម្លក់ សម្លឹង​ចង់​ស៊ី​សាច់​គេ
​ពេល​នោះ​ច្បាប់​ជា​បុរស​ពុំ​ពេញ​ចិត្ត​ឡើយ​។
ប៉ុនែ្ត​បើ​អ្នក​ធ្វើ​ពុំដឹង​ពុំ​លឺ ហើយ​រក្សា​ទឹក​មុខ​នៅ​តែ​ញញឹម​ញញែម​នោះ​
និង​បង្កើត​ឲ្យ​មាន​អារម្មណ៍​ពេញ​ចិត្ត​និង
មិន​ភេ្លច​កាយ​វិការ​ដ៏​ពិសេស​របស់​អ្នក​នេះ​ទេ។
 

1 ខ្សែភែ្នក​សម្លឹង​រក​ចាប់​កំហុស​

នៅ​ពេល​អ្នក​ត្រូវ​បាន​គេ​ណែ​នាំ​ឲ្យ​ស្គាល់​បុរស​ណា​ម្នាក់​
ជា​ដំបូង​ហាម​ប្រើ​ខ្សែ​ភ្នែក​​ដើម្បី​សម្លឹង​រក​ចំណុច​ខ្សោយ​របស់​គេ​​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង​
ព្រោះ​ក្រុម​បុរស គេ​ពុំ​ចូល​ចិត្ត​ឬក​ពា​បែប​នេះ​ឡើយ​
ហើយ​អាច​គិត​ថា​ប្រមាថគេ​ទៀត​ផង​។
 

2 មិត្តភាព

បុរសភាគ​ច្រើន​តែង​សម្លឹង​រក​ភាព​ជាមិត្ត​ជា​ដំបូង​ទី​ជាមួយ​ស្ត្រី​។
គេ​អាច​មើល​តាំង​ពី​ភាព​រាប​សា ភាព​រាក់​ទាក់​
គំនិត​មារយាទល្អរូច​​ហើយ​ទើប​ឈាន​ដល់​សេក្តី​ស្នេហា…។

 

3 រូប​រាង​

រូប​លក្ខណៈ​សម្បត្តិ​ផ្នែក​ខាង​ក្រៅ​ជា​ផ្នែក​មួយ​សំខាន់​ណាស់​
​ទោះ​​បី​ជា​អ្ន​ក​ពុំមានរូបរាង​ស្អាត​បាត​ ឬសិចស៊ីក៏​ដោយ​
ប៉ុន្តែ​បើ​អ្នក​ជឿ​ជាក់​​ខ្លួន​ឯង​ មិន​គិត​បញ្ហា​នេះ​
មិនតូច​ចិត្ត​តូច​ថ្លើម​ទៀត​នោះ​

អ្នក​នឹង​មាន​ស្នេហ៍ក្នុង​ខ្លូន​សម្រាប់​អូស​ទាញ​បុរស​។

 

4 រអ៊ូរទាំ​ រញ៉ាំរញ៉ូវ​

បុរស​តែង​សង្កេត​មើល​ស្រ្តី​ថា​ជា​មនុស្សរអ៊ូ​ទាំ​
ឬ ជ្រក់​ជ្រេញ​មិន​ដឹង​រឿង​រ៉ាវ​ដែរ​ឬទេ?
បើ​គេ​ដឹង​ថា​អ្នក​ជាមនុស្ស​ប្រភេទ​នេះ​គេនឹង​ដកខ្លួន​ភ្លាម​ហើយ​។

 

5 កំពុង​ត្រូវ​ការ​មនុស្ស​ម្នាក់​

ពេល​ដែល​អ្នក​ជួប​បុរស​ក្នុង​ក្តី​ស្រមៃ​ដែល​មាន​រូប​រាង​សង្ហា​
និង​ មានចំណេះ​ដឹង​ ឬ​អ្នក​មាន​ទ្រព្យ​
បើ​សិន​អ្នក​សម្តែង​កាយ​វិការ​ចេញ​មក​ទាំង​ក្តី​អំណររំភើប​ឲ្យ​គេ​​ដឹង​​
អាច​ធ្វើ​ឲ្យ​គេយល់​ថា​ អ្នក​ជា​មនុស្ស​លោភ​លន់​
ឬ​ត្រូវ​ការ​តែ​អ្វី​ខ្ពល់​ៗ​ ចុង​ក្រោយ​និង​ត្រូវ​​បរាជ័យ​
ហេតុដូចដូច្នេះត្រូវ​ចៀសវាង​។

 

ដោយ​ដេប៉ូ​

April 1, 2007

សម្រាប់​ស្វាមី​ដែល​មាន​តម្រូវការ​ផ្លូវ​ភេទ​ខ្ពស់​នោះ​គួរ​ធ្វើ​បែប​ណា​

សម្រាប់​បញ្ហា​នេះ​វា​តែង​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​គ្រួសារ​ដែល​មាន​គូស្នេហ៍​បើ​មិន​តិច​ក៏ច្រើន។ ក៏​ប៉ុន្ដែ​សូម​កុំទាន់​អស់​សង្ឃឹម​ហើយ​រាថយ ព្រោះ​វា​ជា​បញ្ហា​ធម្មតា​របស់​ស្វាមី​ភរិយា​ស្ទើរ​តែគ្រប់​រូប។

រឿង​តម្រូវការ​នៃ​រាងកាយ​មិន​ចាំបាច់​ពេលវេលា​របស់​បុរស​នោះ​ទេ ដែល​គេ​ជឿជាក់​ភរិយា​អ្នក​ដទៃ​ក៏​អាច​នឹង​ជួប​នូវ​បញ្ហា​នេះ​ដូចគ្នា។ អ្នក​នឹង​អាច​មាន​តម្រូវការ​នេះ​កាន់​តែ​ថយ​ចុះ​នៅ​ពេលវេលា​ដែល​កន្លង​ទៅ​មុខ​ទៀត ជួន​កាល​អាច​បណ្ដាល​មក​ពី​ភាព​តប់ប្រមល់​ទៅ​ក្នុង​រឿង​ប្រចាំថ្ងៃ ឬ​ភាព​សោកសៅ​ដទៃៗទៀត។

ក៏​ប៉ុន្ដែ​យើង​ពុំមែន​មាន​ន័យ​ថា​សេចក្ដី​ស្នេហា​របស់​អ្នក​កាន់​តែ​ថយ​ចុះ​នោះ​ទេ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​សូម​ណែនាំ​ឲ្យ​អ្នក​ជជែក​គ្នា​ដោយ​ទាញ​យក​ហេតុផល​សម្រាប់​កាត់សេចក្ដី ព្រោះ​សិច​ជា​រឿង​របស់​មនុស្ស២នាក់ដែល​អាច​សម្រួល​ចូល​រក​គ្នា​បាន ហាម​បណ្ដោយ​ទុក​រយៈពេល​យូរ​ឲ្យ​ក្លាយ​ទៅ​ជា​បញ្ហា​ក្នុងជីវិត​ឲ្យ​សោះ។

អ្នក​អាច​នឹង​ពិគ្រោះ​ជាមួយ​និង​គ្រូពេទ្យ​ដើម្បី​ទទួល​យក​ថ្នាំ​មក​ទទួល​ទាន និងគួរ​បើក​បេះដូង​ជជែក​គ្នា​ជាមួយ​ស្វាមី​មិន​ថា​ក្រៅ​សាច់​រឿង​សិច​នោះ​ឡើយ អ្នក​នៅ​តែ​មាន​បញ្ហា​អ្វី​រវាង​គ្នា​ដក់​នៅ​ក្នុង​ចិត្ដ​នោះ គួរ​លើក​យក​មក​និយាយ​ឲ្យ​អស់។ លក្ខណៈ​បែបនេះ​វា​នឹង​ជួយ​រឹត​ចំណង​ភាព​ស្និទ្ធស្នាល​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​ភាព​ស្អិត​រមួត​ឡើង​ដូច​កាល​ពី​នៅថ្មី​ថ្មោង​បាន៕​

ដោយៈ សុធារិទ្ធិ​(​កម្ពុជា​ថ្មី)​

«« អត្ថបទចាស់ •