សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

March 30, 2007

ការថើបមានន័យ​បែប​ណា?​

ជាការពិត​ណាស់​ថា​ ថើប​គឺ​ជា​វត្ថុ​ដែល​មនុស្ស​យើង​និយាយ​បង្ហាញ​​ចេញ​​ដើម្បី​ជា​សញ្ញា​ប្រាប់​ទៅ​ដល់​អារម្មណ៍​​ចំពោះ​គូរសេ្នហ៍​ទូ​ទៅ​​។​ សកម្មភាព​ថើប​វា​មាន​ភាព​ខុស​ប្លែក​ពីគ្នា​ ទៅ​តាម​ចំណូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ​ ផង​ដែរ​។ ដូច្នោះ​យើង​គួរ​តែមក​ក្រឡេក​មើល​នូវ​ចំណុច​ខាង​ក្រោម​ដូច​តទៅៈ

Lip Kiss ថើប​ដោយ​ផ្តុំ​បបូរ​មាត់​ចូល​គ្នា​ឬ​ក៏​ថើប​ទៅ​លើ​ចំណែក​ដទៃ​នៃ​រាង​កាយ​ក៏​អាច​ហៅ​បែប​នេះ​បាន​ដូច​គ្នា​ ដោយ​សុំ​ឱ្យ​ប្រើ​ត្រឹម​តែ​បបូរ​មាត់​ដ៏​ស្តើង​តែ​ប៉ុណ្ណោះ។ វិធី​នេះ​ក៏​អាច​ជួយ​បំពេញ​បន្ថែម​នូវ​ភាព​ស្រៀវ​ស្រើប​បាន​យ៉ាង​ល្អ​ដូចគ្នា។

​French Kiss ថើប​ដោយ​ក្រឡាប់​អណ្តាត​ ប្រភេទ​ដែល​ចូល​ចិត្ត​ប្រើ​គ្រប់​អវយវៈឱ្យ​កើតទៅ​ជាប្រយោជន៍​ដ៏​ខ្ពស់​បំផុត​នោះ​ ការ​ថើប​របៀប​នេះ​វា​ជួយ​ឱ្យ​ឆាប់​ចាប់​បាន​នូវ​ការ​ភ្ញោច​ក្រពេញ​ស្រៀវ​បាន​យ៉ាង​ច្រើន​បំផុត​។

 សុខភាព​ស្រ្តី​ទាំង​ឡាយ​ធ្លាប់​ដឹង​ឬទេ​ថា​ ភាគ​ច្រើន​ចូល​ចិត្ត​ French  Kiss ជាមួយ​នឹង​គូស្នេហ៍​ច្រើន​ជាង​ ព្រោះ​ថា​វា​នឹង​ធ្វើ​ឱ្យ​ភាគី​ស្រ្តី​បើក​មាត់​ទទួល​យក​ចុង​អណ្តាត​ដ៏​ទន់​របស់​ភាគី​បុរស​​យ៉ាង​ជ្រាល​ជ្រៅ​នោះ​ឯង​៕

ដោយៈ សុធារិទិ្ធ​(​កម្ពុជា​ថ្មី)​

អត្តបទ​ទាក់​ទង​

-តិចនិច​ការ​ថើប !

March 29, 2007

១០យ៉ាងដែល​បុរស​​ ស្រ្តី​តែង​តែ​សម្លឹង​មើល​ក្នុង​ពេល​ចែចង់​ដំបូង​(តចប់)​

 (តពីមុន)

៥ និស្ស័យ​ចួល​ចិត្ត​ប្រែជែង​ ចូល​ចិត្ត​ប្រចណ្ឌ

ក្នុង​ករណី​ដែល​អ្នក​កំពុង​ទទួល​ទាន​អាហារ​នៅ​ក្នុង​ភោជនីដ្ឋាន​ណាមួយ​ បើ​ក្នុង​ករណី​ចៃដន្យ​មាន​ស្រ្តី​មិន​ស្គាល់​គ្នា​ម្នាក់​ដើរ​ចូល​មក​សាកសួរ​រក​ ហើយ​ថែម​ទាំង​សម្តែង​កាយ​វិការ​ដូច​ជា​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ឲ្យ​ឃើញ​ផង​ បើ​សិន​អ្នក​កើត​ការ​ខឹង​សម្បា​ និង​ សម្លក់ សម្លឹង​ចង់​ស៊ី​សាច់គេ​​ពេល​នោះ​ច្បាស់​​ជា​បុរស​ពុំ​ពេញ​ចិត្ត​ឡើយ​។ ប៉ុនែ្ត​បើ​អ្នក​ធ្វើ​ពុំដឹង​ពុំ​លឺ ហើយ​រក្សា​ទឹក​មុខ​នៅ​តែ​ញញឹម​ញញែម​នោះ​ និង​បង្កើត​ឲ្យ​មាន​អារម្មណ៍​ពេញ​ចិត្ត​និង មិន​ភេ្លច​កាយ​វិការ​ដ៏​ពិសេស​របស់​អ្នក​នេះ​ទេ។

៦ ខ្សែ​ភែ្នក​សម្លឹង​រក​ចាប់​កំហុស​

នៅ​ពេល​អ្នក​ត្រូវ​បាន​គេ​ណែ​នាំ​ឲ្យ​ស្គាល់​បុរស​ណា​ម្នាក់​ ជា​ដំបូង​ហាម​ប្រើ​ខ្ែស​ភ្នែក​​ដើម្បី​សម្លឹង​រក​ចំណុច​ខ្សោយ​របស់​េគ​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង​ ព្រោះ​ក្រុម​បុរស គេ​ពុំ​ចូល​ចិត្ត​ឬក​ពា​បែប​នេះ​ឡើយ​ ហើយ​អាច​គិត​ថា​ប្រមាថគេ​ទៀត​ផង​។

៧​ មិត្តភាព

បុរសភាគ​ច្រើន​តែង​សម្លឹង​រក​ភាព​ជាមិត្ត​ជា​ដំបូង​ទី​ជាមួយ​ស្ត្រី​។ គេ​អាច​មើល​តាំង​ពី​ភាព​រាប​សា ភាព​រាក់​ទាក់​ គំនិត​មារយាទល្អរូច​​ហើយ​ទើប​ឈាន​ដល់​សេក្តី​ស្នេហា…។

៨ រូប​រាង​

រូប​លក្ខណៈ​សម្បត្តិ​ផ្នែក​ខាង​ក្រៅ​ជា​ផ្នែក​មួយ​សំខាន់​ណាស់​ទោះ​​បី​ជា​អ្ន​ក​ពុំមានរូបរាង​ស្អាត​បាត​ ឬសិចស៊ីក៏​ដោយ​ ប៉ុន្តែ​បើ​អ្នក​ជឿ​ជាក់​ខ្លួន​ឯង​ មិន​គិត​បញ្ហា​នេះ​ មិនតូច​ចិត្ត​តូច​ថ្លើម​ទៀត​នោះ​ អ្នក​នឹង​មាន​ស្នេហ៍ក្នុង​ខ្លូន​សម្រាប់​អូស​ទាញ​បុរស​។

៩ រអ៊ូរទាំ​ រញ៉ាំរញ៉ូវ

បុរស​តែង​សង្កេត​មើល​ស្រ្តី​ថា​ជា​មនុស្សរអ៊ូ​ទាំ​ ឬ ជ្រក់​ជ្រេញ​មិន​ដឹង​រឿង​រ៉ាវ​ដែរ​ឬទេ? បើ​គេ​ដឹង​ថា​អ្នក​ជាមនុស្ស​ប្រភេទ​នេះ​គេនឹង​ដកខ្លួន​ភ្លាម​ហើយ​។

១០​ កំពុង​ត្រូវ​ការ​មនុស្ស​ម្នាក់​

ពេល​ដែល​អ្នក​ជួប​បុរស​ក្នុង​ក្តី​ស្រមៃ​ដែល​មាន​រូប​រាង​សង្ហា​ និង​ មានចំណេះ​ដឹង​ ឬ​អ្នក​មាន​ទ្រព្យ​បើ​សិន​អ្នក​សម្តែង​កាយ​វិការ​ចេញ​មក​ទាំង​ក្តី​អំណររំភើប​ឲ្យ​គេ​​ដឹង​​ អាច​ធ្វើ​ឲ្យ​គេយល់​ថា​ អ្នក​ជា​មនុស្ស​លោភ​លន់​ ឬ​ត្រូវ​ការ​តែ​អ្វី​ខ្ពល់​ៗ​ ចុង​ក្រោយ​និង​ត្រូវ​​បរាជ័យ​ ហេតុដូចដូច្នេះត្រូវ​ចៀសវាង​៕

ដោយៈ ​ដេប៉ូ​ 

March 28, 2007

១០យ៉ាងដែល​បុរស​​ ស្រ្តី​តែង​តែ​សម្លឹង​មើល​ក្នុង​ពេល​ចែចង់​ដំបូង​

រូបភាព​កំសាន្តធីន​ vol03  ហេង​ រ៉ាម៉ូ -​ហៃ​ ម៉ាលីពេលដែល​ណាត់ជួប​នរណាម្នាក់​ជាពិសេស​ក្រុម​បុរស​ភេទ​​ តើ​អ្នក​ដឹង​ទេថា​ គេគិត​អ្វី​ខ្លះមក​លើ​រូបអ្នក​ តើ​ការ​សម្លឹង​នេះ​គេត្រូវ​ការ​អ្វី​ទៅ​?​

នេះ​ជាហេតុ​ផល​​ ១០​ ប្រការ​ដែល​បុរស​តែង​តែ​សម្លឹង​សង្គេត​មើល​និង​ធ្វើ​ការ​វាយ​តម្លៃ​លើ​ខ្លួន​ស្រ្តី​នៅ​ពេល​គ្រាន់​តែ​ជួប​គ្នាក្នុង​ពេល​១០​ វិនាទី​ដំបួង​តែ​ប៉ុណ្ណោះ​។​

១-ភាពជឿជាក់​

សំខាន់​ បុរស​មួយ​ភាគ​ធំ​តែង​តែ​សម្លឹង​រក​ភាព​ជឿជាក់​ក្នុង​ខ្លួន​របស់​ស្រ្តី​ជាមុន​ដំបូង​។​ គេនឹង​សង្គេត​មើល​មក​លើ​ខ្លួន​អ្នក​ តាំង​តែ​ពី​ការ​រួស​រាយ​​រាក់​ទាក់​ សម្តី​សំដៅ​ និង​ ការ​ហ៊ាន​ប្រឈម​នឹង​ខ្សែ​ភ្នែក​។ ក្នុង​អំឡុង​ពេល​នោះ​ បើ​អ្នក​អាច​និយាយ​ស្តី​តាម​លក្ខណៈ ធម្មជាតិ​ គ្មាន​អារម្មណ៍​អៀន​ប្រៀន​ ញញើត​ញញើម​ ឫអ្វី​ផ្សេងពី​នេះ​ ចាត់​ទុក​ថា​​ អាច​យក​ឈ្នះ​ចិត្ត​គេ​ជិតពាក់​កណ្តាល​រួច​ទៅ​ហើយ​។​

២-មើល​ភាព​ឥត​ខ្ចោះ​

ស្ត្រី​ដែល​មើល​ទៅ​គ្រប់​យ៉ាង​ មិន​ថា​ជា​សម្លៀក​បំពាក់​ ស្បែក​ជើង​ កាបូប​ ឬ​សូម្បី​​តែ​ក្រចក​ដៃ​ ក្រចក​ជើង​ ដែល​តុបតែង​ស្អាត​ខ្ញង់​ៗ​គ្មាន​ទាស់​ភែ្នក​ត្រង់​ណា​ តែង​តែ​ធ្វើ​ឲ្យ​បុរស​គិត​ថា​ នាង​ថែរក្សា​ខ្លួន​ជ្រុល​ ឫ​តុបតែង​កាត​ហួស​ហេតុ​ ដែល​អាច​ជា​ការ​ធ្វើ​ឲ្យ​ពួក​គេ​យល់​ន័យ​ទៅ​ជា​ព្រាន​បុរស​ ឬ​ ស្ត្រី​កាលីប​គួរ​ឲ្យ​ដក​ខ្លួន​ថយ​ទៅ​វិញ​។

៣​-​ភាពសិចស៊ី​

ពិត​ណាស់​ បុរស​តែង​តែ​ចូល​ចិត្ត​សម្លឹង​មើល​ស្ត្រី​ដែល​មាន​​ភាព​សិច​ស៊ី​ ប៉ុន្តែ​ភាព​សិចស៊ី​នេះ​ក៏​មិន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​តែ​មុខ​មាត់​ ឬ​ សម្លៀក​បំពាក់​តែ​ម្យ៉ាង​នោះ​ទេ​ ប៉ុន្តែ​នៅ​មាន​កិរិយា​មារយាទ​ សម្តី​សំដៅ​ និង​ ការ​ប្រើ​ខ្សែ​ភ្នែក​រួមជាមួយ​ផង​។​

ទោះ​បី​ជា​អ្នក​កើត​មក​ពុំ​មាន​ភាព​ស្រស់​ស្អាត​ ឬ​ រាង​រៅ​មិន​សិច​ស៊ី​ល្អ​ ប៉ុន្តែ​បើ​ភាព​ឆ្លាត​វាង​វៃ​ ចេះ​ញញឹម​​រាក់​ទាក់​ ចេះ​លួច​ផ្តល់​នូវ​អត្ថន័យ​​ស្នេហ៍​ ដូច​ជា​សាកល្បង​សម្លឹង​ផ្តោត​ខ្សែ​ភ្នែក​ជាមួយ​បុរស​ដែល​ខ្លួន​មាន​អារម្មណ៍​ពេញ​ចិត្ត​ម្តង​ម្កាល​ ព្រម​ទាំង​ញញឹម​ដាក់​បន្តិច​ៗផង​ ក៏​ធ្វើឱ្យអ្នក​ក្លាយ​ជាទី​ចាប់​អារម្មណ៍​ចង់​ដឹង​ចង់​រាក់​ទាក់​គ្រប់​យ៉ាង​ពី​គេ​ពុំ​ខាន​។​

៤-​នៅ​លីវ​ឬទេ​?​

បុរស​មួយ​ភាគ​ធំ​តែង​តែ​លួច​សង្គេត​ទុក​ថា​ ស្រ្តី​ដែល​ស្ថិត​ក្នុង​ខ្ែស​ភ្នែក​របស់​គេ​នោះ មាន​ម្ចាស់​ហើយ​ឬនៅ​?​ គេអាច​សម្លឹង​មើល​ បើ​សិន​មាន​បុរស​សង្ហា​ដើរ​កាត់​មក​ស្រ្តី​ដែល​មាន​គូស្នេហ៍​ហើយ​ តែង​តែ​តាម​មើល​ត្រឹម​តែ​មួយ​ភ្លែត​ ហើយ​សម្រួល​ឥរិយាបថមកវិញ​ ប៉ុន្តែ​បើ​នៅ​លីវ​ច្រើន​តែ​ចាប់​អារម្មណ៍​ខ្លាំង​ ឬ​ សម្លឹង​ងាក​មើលបែរ​ទាំង​ខ្លួន​តែម្តង​។ នេះ​ជា​ឥរិយាបថ​មួយ​ដែល​ក្រុម​បុរស​​ៗ អឺរ៉ុប​អនុវត្តសង្កេតមើល​ក្រុម​ស្រ្តី​។ ​

(នៅមានត) 

ដោយៈ ប្រជាប្រិយ​

 

March 14, 2007

វិធីដោះស្រាយ​ដើម្បី​ពន្យាពេល​រូម​ភេទ​

កត្តា​មួយ​ដ៏ចាំ​បាច់​បំផុត​សំរាប់​យុវវ័យ​ដែល​យុវវ័យ​គ្រប់រូប​គួរ​តែ​យល់​ដឹង​វិធី​ទាំង​នោះ​រួម​មានៈ​

-ខ្លាច​ឆ្លង​ជំងឺ​អេដស៍​ ឬ​ជំងឺ​កាមរោគ​

-រក្សាកិត្តិយល​ សេចក្តី​ថ្លែថ្នូរ​របស់​គ្រួសារ​ និង​ប្រពៃ​ណីទំនាម​ទំលាប់​របស់​ជាតិ​

-ថ្ៃង​នេះ​អូន​មិនស្រួល​ខ្លួន​ (មានរដូវ)​

-ខ្លាច​មានគភ៌​

-រក្សាមិត្ត​ភាព​របស់​យើង​ឲ្យ​កាន់​តែ​ប្រសើរឡើង​

-រងចាំ​រហូត​ដល់​ថ្ងៃ​រៀប​ការ​

-បាត់បង់​ក្តីសង្ឈឹម​របស់​ឪពុក​ម្តាយ​

-ប្រើប្រាស់​ពាក្យ​ពេចន៍​លួងលោម​ផ្សេងៗ​ដោយ​ជៀសវាង​កុំ​ឲ្យគេខឹង។​

 

ដកស្រង់​ចេញ​ពីៈ​ លខិត​ប័ណ្ណ របស់​សមាគមយុវជន​ខ្មែរ​

 

February 22, 2007

៥ចំនុចជួយអ្នកមានវិបត្ដិស្នេហ៍

យុទ្ធសាស្ដ្រ៥យ៉ាង សំរាប់ជួយអ្នកមានវិបត្ដិស្នេហ៍ៈ​

រូបភាពរបស់​ ​healthandlove.​តើអ្នកមានអារម្មណ៍ថា​​ក្រៀម​ក្រំចិត្ដ​ ឯកោ ​មិនចង់​ទទួល​ទាន​​ចំណីអាហារ រឺ ក៏ចង់​សំងំខ្លួន​នៅ​ក្នុង​បន្ទប់​​ដោយ​មិន​ចង់ជួប​នរណា​​​​​នៅ​ពេល​​ដែល​សង្សារ​ រឺ ដៃគូ​របស់អ្នកប្រាប់អ្នកថា​  រឿង​យើង​ទាំង​ពីរ ​នាក់​ត្រូវ​ចប់ហើយ!​ ការ​ធ្វើ​បាប​ខ្លួនឯងបែបនេះ​គឺ​ជា​កត្ដា​​មិន​គួរ​គប្បី​សោះ​។ ​យ៉ាងណាម៉ិញ ប្រសិន​បើ​អ្នក​មាន​​វិបត្ដិ​ស្នេហា អ្នក​ត្រូវ​ចងចាំ​ថា ​អ្នក​​មិន​មែន​​ជាមនុស្ស​​ឯកោ​​ឡើយ​។ ​បើ​ដូច្នេះ​​​​​ខាង​ក្រោមនេះ​គឺ​ ជា​យុទ្ធសាស្ដ្រ ​៥ យ៉ាង​សំរាប់ជួយ​អ្នកមានវិបត្ដិ​ស្នេហា​ទាំងឡាយ ​ដើម្បី​កាត់បន្ថយ​​នូវ​បញ្ហា ​ផ្លូវ​ចិត្ដ​ទាំង​នោះ៖​

១.ប្រាប់នរណាម្នាក់អោយយល់ពីអារម្មណ៍របស់អ្នកៈ​

ស្វែង​រកមិត្ដណាម្នាក់ដែលអ្នកទុកចិត្ដ រឺ​ក៏​នរណា​ដែល​​អាច​ពិភាក្សាពី​អារម្មណ៍របស់​អ្នកបាន ​ និង​ នរណាម្នាក់​ដែល​អាចយល់​ពី​អារម្មណ៍​របស់អ្នក។

២.ថែរក្សាខ្លួនអ្នកអោយបានល្អៈ​

ការ​មាន​វិបត្ដិ​ស្នេហ៍​អាច​ធ្វើ​ឲ្យ​យើងមានអារម្មណ៍ពិបាក​ក្នុងចិត្ដ​យ៉ាង​ខ្លាំង​​ដូច​នេះ​ហើយ សូម​កុំបណ្ដោយ​ខ្លួន​អ្នក​ធ្លាក់ក្នុង​អន្លង់​ដ៏​ជ្រៅ​​បែប​​នេះ​​ឲ្យ​សោះ។​ អ្វីដែលអ្នក​គួរ​​ធ្វើនោះ​គឺគេងអោយ​បាន​គ្រប់គ្រាន់ ទទួលទានចំណី​អាហារ​ឆ្ងាញ់ៗ និ​ង ឲ្យ​បាន​គ្រប់​គ្រាន់​ ធ្វើ​លំហាត់​​​ប្រាណ​ជាប្រចាំ​ និង​ឲ្យ​តំលៃ​ទៅ​លើខ្លួន​អ្នក  និង​​កុំអស់​ស់ង្ឃឹម​​ក្នុងចិត្ដ​ឡើយ។


៣.រំលឹកនូវអ្វីដែលអ្នកធ្លា​ប់ទទួការជោគជ័​យកន្លងមកៈ​

រំលឹកនូវរាល់គុណសម្បត្ដិ របស់អ្នក​​ដែលមាន​កន្លងមក  និង ​គិតអ្វីដែលល្អ​អំពីអ្នក ហើយ ប្រសិន​បើអ្នក​គិតមិន​ឃើញដោយ​សារ​តែ​អ្នក​  មាន​វិបត្ដិស្នេហ៍​នោះ​អ្នក​អាច​​ឲ្យ​​​មិត្ដ​របស់​អ្នក​…  (អានបន្ត)​

February 19, 2007

សកម្មភាពបបោសអង្អែលដែលកំពុងពេញនិយម

នារី​បរទេលសុភាពស្រ្តី​ទាំង​ឡាយ​ប្រហែល​ជា​ដឹង​ខ្លះហើយ​ថា​។សិច​នៅ​កំឡុង​ដែល​មានសកម្មភាព​េផ្សងៗ​នោះ​វា​បង្កើត​បាន​នូវ​ភាព​ស្រៀវស្រើប​ដល់​ភាគី​បុរសបាន​ច្រើន​តិច​ប៉ុណ្ណា​ក្នុង​អត្ថបទ​ខាង​ក្រោមនេះ​​យើង​នាំគ្នា​ងាក​មក​មើល​ថា​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ជាប់លំ​ដាប់​លេខ​១​​របស់​បណ្តា​បុរស​ដែល​និយម​ចូល​ចិត្ត​ឲ្យ​សង្សារ​របស់​​ខ្លួន​រួម​កិច្ច​ការ​សេ្នហា​នោះ​មានយ៉ាង​ដូច​ម្តេច​ខ្លះ​។

​-បុរស​ចូល​ចិត្ត​ធ្វើ​អកប្បកិរិយា​ដែល​យើង​ស្គាល់​ថា​​​ស្រណុក​​ស្រួល​បំផុត​ដូច​ជា​ឲ្យ​ភាគី​ស្រ្តី​នៅ​ខាង​លើ​ Women​ on Top ព្រោះជា​​ក្បាច់​ដែល​ទាក់​ទាញ​អារម្មណ៍​បាន​​ខ្លាំង​បំផុត​េដាយ​សារតែ​បាន​ឃើញ​ផ្ទៃ​មុខ​និង​សរីរៈ​ព្រម​ទាំង​ដើម ទ្រូង​ដ៏សែន​ទ្រលុក​ និង​មាន​អារម្មណ៍​របស់​ភាគី​ស្រ្តី​បាន​យ៉ាង​ច្បាស់​បំផុត​។​

ចំណុច​ដែល​សំខាន់​លើ​វត្ថុណាៗ​ ទាំង​អស់​នោះ​ ក្បាច់​មួយ​នេះវានឹង​ជួយ​អូស​បន្លាយ​ពេលវេលា​នៃ​ការ​ឈាន​ដល់​ត្រើយ​របស់​បុរស​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​បង្ក​ផល​ដល់​ការ​ឈាន​ដល់​ចំណុច​កំពូល​ទាំង​ខ្លូន​របស់​គេ​និង​ខ្លួន​របស់​អ្នក​។

-ក្រោយ​មក​គី​ក្បាច់​រួម​រ័ក​ពី​ក្រោយ​ Doggie Style ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​កើត​នូវ​បរិយាកាស​ថ្មី​ក្នុង​ការរួម​រ័ក​ហើយ​ថែម​ទាំង​មាន​អារម្មណ៍​ថា​បាន​ឈាន​ចូល​ទៅ​ដល់​ចំណុច​មួយ​របស់​នាង​ទៀត​ផង​។​

-ចំណុច​ចុង​ក្រោយ​គី​ជា​ក្បាច់​មួយ​បែប​បុរាណ​ដែល​ស្ថិត​នៅ​ខាង​លើ​ស្រ្តី​ Missionary ក្បាច់​មួយ​នេះ​ភាគី​បុរស​គឺ​ជា​អ្នក​នាំ​ផ្លូវ​ស្នេហា​បាន​យ៉ាង​ជ្រួត​ជ្រាប​នឹងគគុក​បំផុត៕

ដោយៈ​ សុធារិទិ្ធ​ (​កាសែត​ កម្ពុជា​ថ្មី)​

November 2, 2006

រួមភេទពេលអ្នកឈឺចង្កេះ

មាន​មនុស្ស​ខ្លះ ថ្វី​ត្បិត​តែ​ពេល​នេះ​ពុំ​ទាន់​បាន​ទទួល​រង​នូវ​រោគ​ឈឺ​ចង្កេះ​ក្ដី​តែ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​និយាយ​ដល់​ទុក្ខ​វេទនា​នៃ​ការ​ឈឺ​ចុកចាប់​ចង្កេះ​ម្ដងៗ គឺ​ពួក​គេ​នឹង​មាន​ការ​ភិតភ័យ​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ជីវភាព​ស្នេហា​លើ​គ្រែ​ថា តើ​អាច​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ចំពោះ​បញ្ហា​ចង្កេះ ? ។

រី​ឯ​អ្នក​ជម្ងឺ​ផ្លោះ​ចង្កេះ​ដែល​ទើប​តែ​ជា​សះ​ស្បើយ​ថ្មីៗ ក៏​ប្រហែល​ជា​មាន​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​ដែរ ។ ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​មិន​ប្រើ​រយៈ​ពេល​យូរ​ដើម្បី​បញ្ចេញ​គ្រប់​ស្នៀត​ទេ​នោះ គឺ​ពុំ​ចាំបាច់​ព្រួយ​បារម្ភ​ថា ការ​រួមភេទ​អាច​បណ្ដាល​ឲ្យ​រោគ​ឈឺ​ចង្កេះ​រើ​ឡើង​វិញ ។

ជា​ការ​ពិត​ណាស់​ប្រសិន​បើ​ការ​រួមភេទ​មាន​ការ​រួម​សហការ​យ៉ាង​ល្អ​ពី​ដៃ​គូ ការ​បន្ធូរ​អារម្មណ៍​នឹង​មិន​ធ្វើ​ចលនា​ខ្លាំងក្លា ដែល​ជា​ការ​បង្កើន​បន្ទុក​ដល់​ចង្កេះ​នោះ គឺ​ជីវភាព​ស្នេហា​លើ​គ្រែ​បែបនេះ​អាច​នឹង​មាន​សុវត្ថិភាព​និង​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ការ​ទុក​ចិត្ត​បាន ។ ដូច​ជា​ស្នៀត​ធម្មតា ស្នៀត​ស្ត្រី​នៅ​ពី​លើ ស្នៀត​ផ្អៀង​ខ្លួន ឬ​ក៏​មាន​ដៃ​គូ​រួម​ភេទ​ណា​ម្នាក់​មិន​ថា​បុរស ឬ ស្ត្រី​ទេ កាល​បើ​មាន​អារម្មណ៍​ថា មាន​ការ​ឈឺ​ចុកចាប់​ចង្កេះ​នោះ គឺ​អាច​ប្រើ​ស្នៀត​នៅ​ពី​ក្រោម ព្រោះ​នឹង​អាច​កាត់​បន្ថយ​បន្ទុក​នៃ​ចង្កេះ ហើយ​ក៏​ពុំ​ចាំបាច់​បាន​ការ​ព្រួយ​បារម្ភ​អ្វី​ដែរ ។

ប៉ុន្តែ​ចំពោះ​ស្នៀត​ពាក់​កណ្ដាល​អង្គុយ ឬ ក៏​ចលនា​ចង្កេះ​បត់បែន​ខ្លាំង​ពេក​ដែល​អាច​ជា​បន្ទុក​ធ្ងន់​ដល់​ចង្កេះ​នោះ គឺ​យក​ល្អ​ពុះ​ចាំបាច់​យក​អនុវត្ត​ទេ ។ ម្យ៉ាង​ទៀត ប្រសិន​បើ​រោគ​ឈឺ​ចង្កេះ​នាំ​មក​នូវ​ឧបសគ្គ​ចំពោះ​ជីវភា​ស្នេហា​លើ​គ្រែ​នោះ លោក​អ្នក​ពុំ​ចាំបាច់​មាន​ការ​អៀនខ្មាស​អ្វី​ឡើយ ។ ចូរ​ប្រញាប់ប្រញាល់​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​និង​លោក​គ្រូពេទ្យ​ជំនាញ ។

September 27, 2006

តើអ្នកស្គាល់អ្វីទៅហៅថាការរួមភេទ ច្បាស់ហើយឬនៅ?

សម័យកាលវិទ្យាសាស្ត្រជឿនលឿននេះ ការ​យល់ខុសមួយចំនួនចំពោះការមានភេទសម្ព័ន្ធ នៅតែ កើតមានឡើងខ្លះដែរ បន្ថែម​ពី​នោះ​ទៀត​ព័ត៌មាន​ស្តីពីសិចជាច្រើន​ក្នុង​សង្គម​ត្រូវ​បាន​បើកបង្ហាញ នេះ​អាច​បណ្តាល​មក​ពី​មនុស្ស​​ចាប់​អារម្មណ៍​រឿងភេទ​សិក្សា ថា​មាន​សារៈ​ប្រយោជន៍​ជាង​មុនក៏អាចថា បាន។ តែ​ក្នុង​សង្គម​ភាគច្រើន វប្បធម៌ ច្រើន​តែង​ចាត់​ទុកថា រឿង​សិច​ជារឿងមិនល្អ គួរ​ឱ្យ​ខ្មាស់​អៀន នៅ​មានសេសសល់ច្រើន ទើប​ធ្វើ​ឱ្យ​រឿង​រ៉ាវផ្សេងៗ ដែលបាន​ធ្លាយ​ចេញមក​មិន​មែន​ជាការពិត។

ការរួមភេទ ពិតជាអាចជួយក្នុងការសំរកទំងន់បានមែនឬ?
មិនពិតទេ ព្រោះ​ថាមពល​ដែល​មនុស្ស​បាន​ដុត​ពេល​ធ្វើ​ការ​រួម​ភេទ​ម្តងៗ មានបរិមាណតិចណាស់ មិន អាចប្រៀបធៀប​ជា​មួយការហាត់ប្រាណបានទេ។ ដូច្នេះ​សូម​អ្នក​កុំ​ទៅ​សង្ឃឹម​រឿង​សំរកទំងន់តាមរយៈ ការរួមភេទឱ្យសោះ យកល្អ​ធ្វើការ​តម​ចំណីអាហារ និងហាត់ប្រាណវិញប្រសើរជាង។

ប្រសិនបើ​មនុស្ស​យើងមិនបានបញ្ចេញអារម្មណ៍តាមផ្លូវភេទ នឹងធ្វើឱ្យផ្លូវចិត្តខុសប្រក្រតី?

ការតបស្នងអារម្មណ៍ភេទ និង​តម្រូវ​ការ​ផ្លូវ​ភេទ អាចជាវត្ថុចាំបាច់សំរាប់មនុស្សមួយចំនួន ដែលមិន អាចខ្វះបាន​ពេលណា​មាន​អារម្មណ៍ទាល់តែបានទទួលការតបស្នង (វាជាលក្ខណៈសភាវគតិ) ទើប អស់ចិត្ត ទោះក្នុងលក្ខណៈជួយខ្លួនឯងឬ មាន​ដៃគូរួមភេទក៏ដោយ។ តែវាមិនមានផលប៉ះពាល់អ្វីដល់ ផ្នែកផ្លូវចិត្តអ្នកទេ រួម​ទាំង​មិន​មាន​ផល​ប៉ះពាល់​ខាង​រាង​កាយ​ផង​ដែរ។

លើកទីមួយតែងតែ ឈឺជានិច្ច?

វាជាការយល់ខុសដែលកើតមានឡើងទាំងបុរស និង ស្ត្រី ជា​រឿង​ដែល​តែង​ប្រឌិត​បន្ថែមតាំងពីបុរាណកាលមក ជា​ពិសេស​កើតឡើងចំពោះស្ត្រីសំរាប់រាត្រីទឹកឃ្មុំរបស់នាង ទាំង​នេះ​តែង​ធ្វើ​ឱ្យ​នាង​បាត់​បង់ មិន​បាន​ស្គាល់​រសជាតិ​ស្នេហ៍​នៃ​រាត្រី​ទឹក​ឃ្មុំរបស់នាង គិតតែពីប្រឹងឡើងរឹងខ្លួនរហូតទទួលការឈឺចាប់ ​ពិត​មែន​ពេល​រួមភេទ ព្រោះសាច់ដុំប្រឹងខ្លាំងពេក បើ​ទៅ​ជួបបុរសដែលមិនមាន បទពិសោធន៍ ទៀតនោះរិតតែយ៉ាប់ខ្លាំងហើយ។ ករណីនេះបុរសមានតួនាទីសំខាន់ណាស់ លោក​គួរលេងភ្លេង ហោមរោងជាមួយនាងឱ្យបានយូរបន្តិច និងលួងលោមនាងឱ្យបានច្រើន កុំឱ្យនាងភ័យ។

ការរួមភេទជាមួយស្រីក្រមុំព្រហ្មចារីយ៍(ស៊ីពងក្រហម)ធ្វើឱ្យមានអាយុវែង? ជាការយល់ខុសតាំងពីយុគសម័យបុរាណមកម្លេះ ហើយកែយ៉ាងណាក៏មិនបាត់ ឬឈប់ជឿរឿងបែបនេះ ព្រោះ​វា​ជា​សភាវ​គតិ​មូលដ្ឋានរបស់បុរសដែលជួបប្រទះជ័យជំនះក្នុងជីវិត ដែលតែងចង់ទៅដល់ កន្លែង​ដែល​មិន​ធ្លាប់​មាន​អ្នក​ទៅ​ដល់​ពី​មុន​។ តាមពិតជាគ្រាន់តែជាការផ្លាស់ប្តូរទំលាប់របស់ខ្លួនបុរស ផ្ទាល់ ព្រោះ​នៅ​ពេល​គេ​មាន​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ដែល​មាន​អាយុតិចជាង គេតែងព្យាយាមធ្វើ ខ្លួន និងផ្លាស់ប្តូរវិធីការគិតរបៀបក្មេង ដើម្បីឱ្យការរស់នៅមានការចុះសម្រុងគ្នា ដូច្នេះ​ធ្វើ​ឱ្យ​គេមើល ទៅក្មេងជាងមុនបន្តិច។

ស្ត្រីដែលមិនមានគូស្នេហ៍ និងបាត់បង់អារម្មណ៍ផ្លូវភេទ?
អាចកើតឡើងបាន តែមិនមែនជាករណីទូទៅទេ តែមានការសិក្សាបានបង្ហាញថា ស្ត្រីដែលមិនមាន គូស្នេហ៍ ឬ គូ​ជិវិត​អាច​មានឱកាសខ្ពស់ក្នុងការថយចុះអារម្មណ៍ភេទ។ វាជារឿងធម្មតាសម្រាប់ស្ត្រី ភាគច្រើន មិនសូវចូលចិត្ត​ធ្វើការជួយ​បំពេញ​ចំណង់ភេទខ្លួនឯងទេ ព្រោះការស្រមើលស្រម៉ៃរបស់ស្ត្រី ពេលជួយខ្លួនឯងមិនសូវជាងាយដូចបុរស ម្យ៉ាងស្ត្រីមានអ័រមូន​អេស្ត្រូជេន​ច្រើន ជាអ័រមូននៃក្តី ស្រឡាញ់ គ្រប់គ្រងហាមចិត្តនាងមិនឱ្យធ្វើបាន។

«« អត្ថបទចាស់ •  អត្ថបទថ្មី »»