សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

August 7, 2007

សំនួរមិត្តអ្នកអាន​ប្រជ្រុយ​លិង្គ​ មាន​ស្រី​តាម​ស្រលាញ់​ច្រើ​ន?

ខ្ញុំ​ធ្លាប់​លឺ​គេ​ថា​បុរស​មាន​ប្រជ្រុយ​លិង្គ​ មាន​ស្រី​តាម​ស្រលាញ់​ច្រើ​ន​ តើ​ពិត​មែន​ទេ? និយាយ​តាម​ត្រង់​ខ្ញុំ​មាន​ប្រជ្រុយ​លិង្គ​ ដែរ​តែ​តាំង​ពីចេះ​ស្រលាញ់​ស្រី​មិន​ដែល​មាន​សង្សារ​និង​គេ​ម្តង​ណា​ទេ​។ តែ​តាម​ការ​សង្កេត​របស់​ខ្ញុំ​មាន​នារី​តាម​ស្រលាញ់​ខ្ញុំ​ដែរ​ តែ​ខ្ញុំ​មិន​ស្រលាញ់​ ខ្ញុំ​បែរ​ជា​ស្រលាញ់​នារី​ដែល​មិន​ស្រលាញ់​ខ្ញុំ​ទោះ​វិញ។ ជា​ចុង​ក្រោយ​សូម​លោក​តា​ខេម​ បង្រៀន​ខ្ញុំ​ពី​វិធី​ញ៉ែ​រ​ស្រី​ដល់​ខ្ញុំ​ផង​ និង​សូម​បក​ស្រាយ​តើ​មាន​ប្រជ្រុយ​លិង្គ​ពិត​ជា​ត្រូវ​និង​ពាក្យ​គេ​និយាយ​ ថា​ មាន​ស្រី​ស្រលាញ់​ច្រើន​មែន​ទេ? Comment by Anonymous — August 7, 2007 @ 1:13 am

August 6, 2007

សំនួរមិត្តអ្នកអាន(មិន​ដឹង​ថា​ខ្លួន​ឯង​ស្រលាញ់​គេ​ ឬ​អត់​?​)

មិន​និយាយ​ចេញ​ដូច​ជា​មាន​អ្វី​ឆ្លាក់​ក្នុង​បំពង់​ក​ខ្ញុំ​។​ ខ្ញុំ​មានការ​ចំឡែក​ក្នុង​ខ្លួន​ជា​ខ្លាំង​មិន​ដឹង​ថា​ខ្លួន​ឯង​ស្រលាញ់​គេ​ ឬ​អត់​?​ នារី​មា្នក់​នោះ​ធ្លាប់​សួរ​ខ្ញុំ​ថា​មាន​នឹក​គេ​ឬ​ទេ?​ ខ្ញុំ​ឆ្លើយ​ថា​នឹក​ហើយ​គេ​បែរ​ជា​សើច​ទៅវិញ​។​ ខ្ញុំ​សួរ​គេ​គេ​បែរ​ជា​សើច​ទៅ​វិញ​។​

និយាយ​រួម​ទៅ​​ មិន​ដឹង​ថា​គេ​ស្រលាញ់​ខ្ញុំ​ឬអត់​?​ ចំពោះ​ខ្ញុំ​ដូច​ជា​មិន​ច្បាស់​ទៅ​ចំពោះ​ខ្លួនឯង​ទៅ​វិញ​ មាន​ពេល​ខ្លះ​ដូ​ច​ជា​នឹក​ និង​ពេល​ខ្លះ​ដូច​ជា​ធម្ម​តា​​ សូម​តា​ខេម​ប្រាប់​ខ្ញុំ​ផង​មិន​គិត​យ៉ាង​ណា​ទេ​ខ្ញុំ​។​

តើ​លោក​តា​គិត​ថា​អាយុ ទើប​២២​ឆ្នាំ​ហើ​យ​ប្រាក់​ខែ​៣០០​$​អាច​សាង​អនាគត​ជា​នារី​នោះ​បាន​ទេ? អូ​ភ្លេ​ច​ប្រាប់​ នារី​ម្នាក់​នោះ​ធ្លាប់​ចូល​ Spark ​ទៀត​ផង​។​ និយាយ​ដល់​ត្រង់​នេះ​ខ្ញុំ​មិន​ពេញ​ចិត្ត​សោះ​ការ​ចូ​ល​រាំ​បែប​នេះ​? ពិត​ជា​មិន​ចូលចិត្ត​៕

Comment by Anonymous — August 6, 2007

August 29, 2006

សំណួរ​មិត្ត​អ្នក​អាន​ (ការឈឺចុក​ចាប់​ពេល​មាន​រដូវ)

សំនួរ​របស់ KounKhmer

"ខ្ញុំមានសំនួរពីរ ទៅលើ​ប្រធានបទ “វិធី​ពន្យា​កំណើត​ “​៧​ថ្ងៃ​មុន និង ៧​ថ្ងៃ​ក្រោយ​” សង្សារ​របស់​ខ្ញុំ នាង​មាន​រដូវ​រហូត​ដល់​ទៅ​៧ថ្ងៃ ប៉ុន្តែទៀងទាត់។ ហើយ​រាល់​លើក​ពេល​នាង​មាន​រដូវ​ម្តងៗ នាង​មាន​អាការៈ​ឈឺ​ចុក​ពោះ​​ទ្រាំមិនបាន​ស្រែក​​យំ​រាល់​ដង ខ្ញុំ​អាណិត​​នាង​មែនទែន ប៉ុន្តែ​មិន​ដឹង​ជា​ត្រូវជួយ​នាង​យ៉ាង​ម៉េច​បាន​ទេ ក្រៅ​ពី​បបោស​អង្អែល គក់​​ខ្នង ​និង ច្របាច់ពោះអោយ​នាង​ប៉ុណ្ណោះ។" 

"សំនួរទី១៖ ឧទាហរណ៍នាងចាប់មានរដូវនៅថ្ងៃទី ៧ ហើយ​ចប់​នៅថ្ងៃ ១៣ អញ្ចឹង៧ថ្ងៃក្រោយ គឺនៅចន្លោះថ្ងៃទី ៧​ដល់​១៣ ឬ?
សំនួរទី២៖ តើមានវិធីណាជួយសម្រាល កុំ​អោយ​នាង​មាន​ការ​ឈឺ​ចុក​ចាប់ខ្លាំងពេក នៅពេលនាងកំពុងមានរដូវដែរឬទេ?
សូម​អរគុណ" 

យោបល់​របស់​តាខេម៖

សួ​ស្តី​ KounKhmer តា​សូម​អរ​គុណ​ច្រើន​សំរាប់​ការ​តាម​ដាន​របស់​ចៅ​ និង​សំនួរ​​របស់​ចៅ​…

​សំនួរ​ទី​១៖ នាងចាប់មានរដូវនៅថ្ងៃទី៧ ហើយចប់នៅថ្ងៃទី​១៣ អញ្ចឹង​៧​ថ្ងៃ​ក្រោយ គឺនៅចន្លោះថ្ងៃទី ៧ដល់១៣ ឬ?
ចម្លើយ៖ ត្រីម​ត្រូវ​ណាស់ ៧ថ្ងៃ​ក្រោយ​(ពេល​វេលា​សុវត្ថិភាព) គឺ​ចាប់​ពី​ថ្ងៃ​ទី ៧-១៣។ សំរាប់​ ៧​ថ្ងែ​មុន​ គឺ​ចាប់​ពី​ថ្ងៃ​ទី ១-៧។

សំនួរ​ទី២៖ តើមានវិធីណាជួយសម្រាល កុំអោយនាងមានការឈឺចុកចាប់ខ្លាំងពេក នៅ​ពេល​នាង​កំពុងមានរដូវដែរឬទេ?
ចម្លើយ​៖ មាន ​​ចៅ​អាច​ទៅ​រក​ទិញ​ថ្នាំ​ពេទ្យ​នៅ​តាម​ឱសថស្ថាន ហើយ​ប្រាប់​អ្នក​លក់​តាម​​ហ្នឹង​ទៅ​ អ្នក​លក់​ថ្នាំ​គាត់ដឹង​​ច្បាស់​ណាស់​ព្រោះ​វា​ជា​បញ្ហា​ធម្មតា​សំរាប់​ ស្ត្រី។ តែ​បើ​ប្រើ​ថ្នាំ​ហើយ​នាង​មិន​​បាត់​ចុក​ទេ តា​សូម​ណែ​នាំ​ចៅ​នាំ​នាង​ទៅ​រក​គ្រូ​ពេទ្យ​ផ្នែក​រោគ​ស្ត្រី​វិញ​វា​ប្រសើ​ រ​ជាង។

ដើម្បី​បក​ស្រាយ​ឲ្យ​អស់​ចម្ងល់​ ពី​​មូល​ហេតុនៃ​ការ​ធ្លាក់​ឈាម​រដូវ ហេតុ​អ្វី​បាន​ជា​ចុក រយៈ​ពេល​នៃការ​ធ្លាក់​​រដូវ និង​ពិធី​សម្រាល​ការ​ឈឺពេល​មាន​រដូវ តានឹង​​ដាក់​ជូន​អាន​នូវ​អត្ថបទ​មួយ​ដែល​ទាក់​ទង​បញ្ហា​ខាង​លើ​ក្នុង​ពេល​ ឆាប់​ៗ​នេះ។

July 6, 2006

ទឹកភែ្នកស្រក់មកនេះមិនមែនគ្មានបញ្ហា្ហនោះទេ …

រឿងរ៉ាវ​ស្នេហា​ និង​សំនួរ​​របស់លោក​​រតនា

 
មាន​ពេល​ខ្លះ​ការ​និយាយ​ចេញ​មក​ក្រៅ​វា​ធ្វើ​ឲ្យ​អារម្មណ៍​មួយ​ចំនួន​បាន​ធូរ​ស្រាល​​ តែ​ប្រសិន​បើ​មិន​និយាយ​ទេ​អារម្មណ៍​ចាក់​ស្រេះ​មាន​រាប់​លានបានធ្វើឲ្យចិត្ត​និងបេះដូងខ្ញុំ វាពិបាក​មិន​ដឹង​គិត​យ៉ាង​​ណា និង​មិន​​អាច​​អភ័យ​ទោស​​ឲ្យ​​ខ្លួន​​ឯង។ រឿង​រ៉ាវស្នេហាវា ពិបាក​ណាស់​សំរាប់​មនុស្ស​គ្រប់ស្រទាប់វណ្ណៈ។

ស្នេហាជាអ្វី? បានជាមនុស្សគ្រប់រូបមិនថាប្រុស,ស្រី​​ ឬខ្ទើយ សុទ្ធត្រូវតែឆ្លងកាត់។ ចុះ​ខ្ញុំ​វាថី! ហើយ​ចុះ​វា​ស្អី​ដែរ​បាន​ជា​មក​ជ្រុល​​ខ្លួន​ខូច​ចិត្ត​បែបនេះទៅវិញ ពី​មុន​ធ្លាប់​តែ​ដើរ​បោក​​ប្រាស់ចិត្តគេ តែពេលនេះ ត្រូវ​គេ​បោកប្រាស់​ម្តងហើយ! តើ​វា​ជា​កម្ម​ពៀរឬ​យ៉ាង​ណា?

ខ្ញុំ​ឈ្មោះ​ រតនា ​ពេលនេះ​កំពុង​សិក្សា​នៅមហាវិទ្យាល័យ​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ខ្ញុំ​និយាយ​ទៅ​វា​សង្ហារ​ដែរ​ ដូច្នោះ​ហើយ​ទើបស្រីៗជាច្រើនតាមស្រឡាញ់ ដូច្នោះ​ហើយ​ទើប ខ្ញុំ​ធ្វើ​ឲ្យ​គេ​ខូច​ចិត្ត​ជា​ច្រើន​ដែរ!​ ហើយ​ក៏​មាន​នារី​ជា​ច្រើន​ធ្លាប់​ខូច​ខ្លូន​ជា​មួយ​ខ្ញុំ​ដែរ​។

សូម​ប្រាប់​មិត្ត​អ្នកអានជាពិសេសនារីៗតែម្តងកុំឆាប់ជឿពួកប្រុសសង្ហារពេកប្រយ័ត្នបែកពងក្រហម ឥតអំពើ ។

ជា​ការសោកស្តាយណាស់នូវទងើ្វដែលខ្ញុំបានធ្វើកន្លងមក ដែលអាចនិយាយថាខ្ញុំជាមនុស្សចិត្តខ្មៅ ព្រាន​នារី ​រាល់​ថ្ងៃ​ខ្ញុំ​មាន​វិប្បដិសារីបំផុត ដែលធ្វើបាបចិត្តគេកន្លងមក ។ អំពើបាបកម្មដែរខ្ញុំបានធ្វើ ពេលនេះវាហុចផលមកដល់ខ្ញុំហើយ ។

និតា ជា​នារី​ដែល​ខ្ញុំ​បាន​តាម​ស្រលាញ់​ យើងក៏បានក្លាយជាគូសង្សានិងគ្នា នាង​ជា​នារីគូរឲ្យស្រឡាញ់ រូបសម្បត្តិ សមរម្យ មាន​បុរស​ជា​ច្រើន​លួច​ស្រឡាញ់​នាង ។ ខ្ញុំសារភាពថាខ្ញុំស្រឡាញ់នាង យ៉ាងខ្លាំង! ក្រោយ​ពី​បាន​រស់​នៅ​ជា​មួយ​គ្នា អស់​រយៈពេល១ឆ្នាំ មានបុរសម្នាក់តាមស្រឡាញ់នាង គេជាអ្នកមាន គេអាចនិយាយបានថា វា​សង្ហារ​ មាន​រថយន្តទំនើប​ជិះ។​តែនីតាបានប្រាប់ខ្ញុំគេមិនស្រឡាញ់បុរសនោះទេ ។

តែ​ស្រាប់​តែនាចុងខែ​នេះ ការពីថ្ងៃ៣០សីហា​នេះ គេបានបណ្តើរគ្នាទៅផ្សារសូរិយា ទាំង​ទឹក​មុខ​រីក​រាយ។ ពេល​នោះ​ខ្ញុំ​ទប់​ចិត្ត​មិន​បានក៏ទៅចាប់ដៃនាងហើយប្រាប់ថាហេតុអ្វីអូននៅជាមួយគេ គេ​មិន​ឆ្លើយ គេនៅស្ងៀមមិននិយាយ ខ្ញុំ​បែរ​ទៅ​និយាយ​ជា​មួយ​បុរសនោះ ហេតុ​អ្វី​បាន​ជា​មក​បណ្តើរ​សង្សារ​យើង ពេលនោះដៃរបស់ខ្ញុំទៅដល់កញ្ចប់មាត់របស់គេបាត់ទៅហើយ ។

ពេលនោះនិតាបានស្រែកថាឈប់ ខ្ញុំមិនស្គាស់អ្នកឯងទេ សូមចេញឲ្យឆ្ងាយពីជីវិតខ្ញុំទៅ ប្រុស​ថោក​ទាប ហេតុ​អ្វី​បាន​ជា​វាយ​សង្សារ​ខ្ញុំ ពេល​នោះ​ដៃ​ដែល​ធ្លាប់​ក្រសោប​អោប​ក្រសោម​កាយ​បែរ​ជា​លើ​មក​ទះ​កំភ្លៀងខ្ញុំយ៉ាងខ្លាំង។ នៅ​ពេល​នោះ​ខ្ញុំ​ក៏​ក្លាយ​ជា​មនុស្ស​គរ ឈរ មិនដឹងវិញ្ញាណទៅណា! ។

តើខ្ញុំខុសអ្វី? បានជាអ្នកចាកចោលខ្ញុំទាំងមិនឲ្យខ្ញុំដឹងខ្លួនបែបនេះ? ខ្ញុំនៅតែស្រឡាញ់នាងជាទីបំផុត! និតា​បង​ស្រឡាញ់​អូន​ហេតុ​អ្វី​អូនធ្វើបែបនេះចំពោះបង! អូនដឹងទេថាបងឈឺចាប់?​​ 

June 5, 2006

សំនួរ​មិត្តអ្នក​អាន​(​សុវណ្ណ)​

ខ្ញុំ​សុវណ្ណ​!

សូម​ឲ្យ​​តាខេម និង​ប្រិយ​មិត្ត​ ទាំង​អស់​ជួយ​ស្រាយ​ចំងល់​ដល់​ខ្ញុំ​ ផង​។ ខ្ញុំ​បាន​ស្គាល់​នារី​មា្នក់​ជិត​ស្និត​ ដែល​គិត​ទៅ​បាន​បួន​ឆ្នាំ​ ហើយ​ តែ​យើង​ពុំសូវ​បាន​ជួប​គ្នា​ជា​ញឹក​ញាប់​ទេ​​ ច្រើន​តែ​​​និយាយ​តាម​ទូ​រស័ទ្ទ។ គ្រប់​ពេល​ដែល​នាង​មិនសូវ​សប្បាយ​​ចិត្ត​នាង​តែង​តែ​ទូរស័ព្ទមក​ខ្ញុំ​​ រឺ​ក៏​​ស៊ី​ញ៉ូ​មក​ខ្ញុំ​ ដើម្បី​ប្រាប់​រឿង​ផ្សេងៗ ដូច​ជាបញ្ហាស្េនហា​ ការងារ​​ ជាដើម ដើម្បី​ឲ្យ​ខ្ញុំ​ជួយ​ដោះ​ស្រាយ​បញ្ហា​​។ ថ្ងៃ​មួយ​នាង​បាន​និយាយ​​ប្រាប់​ថាមាន​គេ​ចង់​រៀប​ការ​ជាមួយ​នាង​ហើយ​។ ខ្ញុំ​មាន​ចំងល់​ថា​ហេតុអ្វី​បាន​ជា​​នាង​យក​រឿង​នេះ​មក​ប្រាប់​ខ្ញុំ​?​ តើ​គេគិត​យ៉ាង​ណាមក​លើរូប​ខ្ញុំ?

Comment by សុវណ្ណ — June 5, 2006 @ 6:36 am

May 29, 2006

សំនួរ​មិត្ត​អ្នកអាន (ធីតា)

សំនួរ​

សួស្តី​លោក​តាម​ខេម​ និង​ប្រិយមិត្ត​អ្នក​ចូល​ចិត្ត​អាន​ក្នុង​វ៉ិប​សាយ​នេះ​ទាំង​អស់​គ្នា..
នាង​ខ្ញុំ​មាន​សំណូរ​សួរ​ទៅ​លោក​តា​ និង​មិត្ត​ទាំង​អស់​នាង​ខ្ញុំ​ខ្វល់​ក្នុង​ចិត្ត​ណាស់​មិន​ដឹង​ជា​ទៅ​ពិ​ ភក្សា​ជា​មួយ​អ្នក​ណា​ទេ។ នាង​ខ្ញុំ​ចង់​ដឹង​ថា​តើ​ការ​ធ្វើ​អូ​រ៉ាល់​សិច​អាច​មាន​លទ្ធភាព​ឆ្ងង​ជំងឺ​ អេដស៍​ដូច​ការ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​ដែរ​ឬ​ទេ? តើ​មាន​វិធី​ការ​ពារ​កុំ​ឆ្លង​ជំងឺ​នៅ​ពេល​ធ្វើ​អូរ៉ាល់​សិច​ដែរ​ឬ​ទេ? ព្រោះ​រាល់​ពេល​ដែល​នាង​ខ្ញុំ​រួម​រ័ក​ជា​មួយ​សង្សារ​ គាត់​តែង​ប្រើ​ស្រោម​អនាម័យ​រាល់​លើក ក៏​ប៉ុន្តែ​អ្វី​ដែល​នាង​ខ្ញុំ​បារម្មណ៍​នោះ​គឺ​ជា​ញយ​ដង​យើង​តែង​ធ្វើ​ អូរ៉ាល់​សិច​មុន​ការ​រួមភេទ។ សូម​លោក​តា​និង​មិត្ត​ជួយ​ឆ្លើយ​សំណួរ​ខ្ញុំ​ផង។
ធីតា…AU

Comment by ធីតា — May 29, 2006 @ 2:31 am

យោបល់​តា​ខេម 

ការរួម​រក្សតាម​មាត់​
នៅ ​ក្នុង​ការ​រួម​រក្ស​តាម​មាត់​ គូសេ្នហ៍​លិត​ ជញ្ចក់​ឫ​ថើប​អង្គជាតិ​​គ្នា​ទៅ​វិញ​ទៅ​មក​។ ការ​រួម​រក្ស​តាម​មាត់​អាច​ធ្វើ​ទៅ​បាន​រវាង​បុរស​និង​ស្រ្តី​​រវាង​បុរស​ នឹង​បុរស​ និង​រវាង​ស្រ្តី​នឹង​ស្រ្តី​។​ វាអាច​មានគ្រោះ​ថ្នាក់​ប្រសិន​បើ​មាន​ឈាម​ខ្លះ​ ឫ​ទឹក​កាម​ ប៉ះ​​ទៅ​នឹង​ដំបៅ​ ឬ​មាន​ការ​ហូរ​ឈាម​នៅ​ក្នុង​មាត់​ ឬ​នៅ​លើ​បបូរ​មាត់​របស់​ដែ​គូរ​ណាម្នាក់​។​

ការ​សិក្សា​ស្រាជ្រាវ​ មួយ ​នា​ពេល​ថ្មី​ៗ​ នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា​ បុរស​ដែល​ប្រតិព័ទ្ធ​នឹង​អ្នក​ដែល​មាន​ភេទ​ដូច​គ្នា​​ប្រព្រឹត្តការ​រួម​ភេទ ​តាមមាត់​តាម​អ្វី​ដែល​គេគិត​ថា​ជាជម្រើស​ផ្លាស់​ប្តូរ​ ដែល​មាន​សុវត្ថិភាព​ជាង​ការ​រួម​​រក្ស​តាម​រន្ធ​គូទ ដែល​ជា​ផ្លូវ​ឆ្លង​ជម្ងឺ​។ ថ្វី​ត្បិត​តែ​វា​មាន​គ្រោះ​ថ្នាក់​តិច​ជាង​ការ​រួម​ភេទ​តាម​គូទ​ និង​តាម​ទ្វារមាស​ក៏ដោយ​ ក៏​មិន​មែន​មាន​ន័យ​ថា​ការ​រួមរក្ស​តាម​មាត់​គ្មាន​គ្រោះ​ថ្នាក់​នោះទេ។(ឯ​ កសារ​ទស្សនាវដ្តី​សុខភាព)

តាម​យោបល់​តាម​ចៅគួរ​តែ​ប្រើ​ស្រោម​អនាម័យ​ជា​ជម្រើស​ដ៏ល្អ​បំផុត​។

សួម​សំណាង​ល្អ​ ធីតា​!​ចៅ​តា

May 26, 2006

សំនួរ​មិត្ត​អ្នកអាន (សូរិយា)

សំនួរ

សួស្តីប្រិយមិត្ត​!​
នាង​ខ្ញុំ​សួម​ឲ្យ​ប្រិយ​មិត្ត​ជួយ​ចូល​ឲ្យ​យោបល់​នាង​ខ្ញុំ​ តើត្រូវ​ធ្វើ​បែ​ប​ណា​?​បើ​សង្សារ​មិន​ស្មោះ​និង​ នាង​ខ្ញុំ តើ​សិច​មាន​សារៈ​សំខាន់​​​ដែរ​​រី​ទេ? តើ​នាង​ខ្ញុំ​គូរ​ប្រគល់​សិច​ឲ្យ​សង្សារ​មុន​ពេល​រៀប​ការ​ ជា​ការ​ល្អ​សំរាប់​យើង​ទាំង​ពី​ដែរ​រឺទេ? តើ​មាន​ផលវិបាក​ដែរ​រីទេ?​ ខ្្ញុំ​ស្រលាញ់​គាត់​ណាស់​ ប្រសិន​ជា​នាង​ខ្្ញុំ​បដិសេដ្ឋ​តើ​ខ្ញុំគួរធ្វើដូចម្តេច?

ចំលើយ​របស់​តាខេម

សូស្តី​ចៅស្រី!​ រួម​ទាំង​មិត្ត​អ្នក​អាន​

-​តើ​សិច​មានសារៈសំខាន់​ដែរ​រី​ទេ?

តាសូម ​ឆើ្លយ​យ៉ាង​ ខ្លី​​ថា​វាពិត​ជាសំខាន់ សំរាប់​មនុស្ស​គ្រប់​រូប​ តែ​ក៏​មិន​មែន​ឲ្យ​យក​មកធ្វើ​ជាត្រីមុខ​ននោះ​ដែរ​ ទោះ​ប្បី​អ្ន​កមិន​អាចខ្វះ​វា​ក៏​ដោយ​។

-តើត្រូវ​ធ្វើ​បែ​ប​ណា​?​បើ​សង្សារ​មិន​ស្មោះ​និង​ នាង​ខ្ញុំ​

​តាសូម​ប្រាប់​ថា​បើ​មនុស្ស​បំរុង​នឹង​ខូច​ហើយ​គឺ​ពិបាក​និង​អូស​ទាញ​បន្តិច ​​ ប្រសិន​ជាគេ​បម្រុង​នឹង​ក្បត់​​ហើយ​ គេនៅ​តែ​ក្បត់​អ្នក​ ក្នុង​ពេល​ណាមួយ​មិន​ខាន​គ្រាន់​តែ​យូ​និង​ឆាប់​។ ហើយ​យើង​ក៏ត្រួវ​រៀប​ជើង​ព្រួល​ទុក​ជា​មុន​ផង​ដែរ​។
+តើ​អ្នក​នាង​ដឹង​ច្បាស់​ហើយ​ឬ​នៅថា​គេ​មិន​ស្មោះ​នឹង​នាង​ចូល លួច​សង្គេត​ដោយ​សំខាន់​ កុំ​ឲ្យ​គេ​ដឹង​ខ្លួន​

+នាងមាន​ពិនិត្យ​ថា​នាង​មាន​កនែ្លង​ណា​ខ្លះ​ដែល​មិន​ល្អ​ (​ឧទាហរណ៍ៈ ជាអ្នក​ពូកែ​ ប្រច័ន្ធ​ -​ពូកែ​ខឹង​- មិនទាន់​សម័យ …)
បន្ថែម​ពីនេះ​ទៀ​ត​នាង​គួរ​អាន​អត្ថ​បទ​ក្នុង​វិប​សាយ​របស់​តា​ដែល​បាន​ ដាក់​បញ្ចូល​កន្លង​មក​ វា​ជាគន្លឹះ​ខ្លះ​សំរាប់​ចៅ។

សំនួរៈ តើ​នាង​ខ្ញុំ​គូរ​ប្រគល់​សិច​ឲ្យ​សង្សារ​មុន​ពេល​រៀប​ការ​ ជា​ការ​ល្អ​សំរាប់​យើង​ទាំង​ពី​ដែរ​រឺទេ? តើ​មាន​ផលវិបាក​ដែរ​រីទេ?​ ខ្្ញុំ​ស្រលាញ់​គាត់​ណាស់​ ប្រសិន​ជា​នាង​ខ្្ញុំ​បដិសេដ្ឋ​តើ​ខ្ញុំគួរធ្វើដូចម្តេច?​

ចំ​លើយៈ មិនគួរ​ទេ។ ​​ប្រសិន​ជាគេ​ជាមនុស្រ​មិន​ស្មោះ​ត្រង់​​ហ្នឹង​អ្នក ក្រោយ​ពី​បានខ្លូន​អ្នក​ហើយ​នោះ​  តើ​អ្នក​អាច​ប្រឈម​មុខ​ទទួល​នូវ​បញ្ហា​បាន​ដែរ​រឺ​ទេ? សូមកុំ​គិត​ថា​សិច​ជា​ចំណង​សំរាប់​ចង​ចិត្ត​គេ​ឲ្យ​សោះ ។

អត្ថបទលើក​ក្រោយ​តានឹង​បង្ហាញចៅ ពី​ផល​ប្រ​យោជន៍​នៃ​កាតម​មិនទាន់​រូមភេទ​។

ការ​បដិសេដ្ឋ
នេះ​ជាប្រយោគមួយ​ចំនួន​ដែល​ចៅ​គួរនិយាយ​ ៖

  • យើង​ចង់​ចំណាយ​ពេល​សប្បាយ​រីក​រាយ​ជាមួយគ្នា​ លេង​សើច​ និង​កសាងទំនុក​ចិត្ត​គ្នាមុនពេល​​ចាប់ផ្តើមរួម​ភេទ​។
  • រក ​កន្លែង​សុវត្ថិភាព​សំរាប់ជជែក ដែល​នឹង​មិនធើ្វ​ឲ្យ​ខ្លូន​អ្នក​ត្រូវ​បាន​ទាញបញ្ចូល​ទៅ​ក្នុ​ង​ភាព​រំជួល​ ចិត្ត​ខាង​សេ្នហា។ និយាយ​ថាខ្ញុំចង់​និយាយ​ជាមួយអ្នកនៅ​នៅ​ពេលនេះ ​មុន​ពេល​ដែល​យើង​ទៅកាន់​តែឆ្ងាយ​។
  • ជជែក ​ពីអ្វី​ដែល​ឪពុក​ម្តាយ​របស់​អ្នក​​សង្ឈឹម​​សំរាប់​អ្នក ​ហើយពួកគាត់​នឹង​មាន​អារម្មណ៍ដូចម្តេច​ប្រសិន​បើ​អ្នក​មានគភ៌​ ឬ​មានេមរោគអេដស៍។​
  • និយាយថា ​ អ្នក​គិត​ថា​ការរួម​ភេទ​មុន​ពេល​ដែល​អ្នករស់​នៅ​ជាមួយគ្នា​ឫរៀបការគីជា​ការ​ ខុស។ ពន្យល់​ថាតើ​អ្នក​អាច​មានអារម្មណ៍យ៉ាង​ដូចមេ្តច​ ប្រសិនបើអ្នក​ប្រឆាំង​នឹង​ជំនឿរបស់​អ្នក​។
  • ព្រមព្រៀង​នៅឲ្យឆ្ងាយ​ពី​គ្រឿង​ស្រវឹង​ និង​ថ្នាំ​ញៀនព្រោះ​របស់​ទាំង​នេះរឹត​តែ​ធ្វើ​ឲ្យ​ពិបាក​និង​គេច​ពីការ​​រូមភេទ។
ជាចុងក្រោយ​សូម​ចៅ​ស្រី​គិត​ឲ្យ​បាន​ច្រើន​ មុន​និង​សំរេច​ចិត្ត​ធ្វើអ្វី​មួយ​។ អនាគត​ និង​ភាពស្រល់​ថ្លា​​នៃ​ជីវិត​របស់​អ្នក​សិ្ថត​ក្នុង​ក​ណ្តាប់​ដៃ​របស់​ចៅ​ និង​ តាសូម​ផ្តាំថា​ការការពារ​ខ្លួន​ពីជំងឺ​ឆ្លង​ផេ្សងៗ​ជាការ​ចាំបាច់​ជាពិសេស​ ជំងឺ​អេដស៍​ គួរ​ការ​ពារ​ ប្រសើរ​ជាង​ព្យាបាល​ ជំរើស​ដ៏ល្អគួរ​ប្រើ​ស្រោម​អនាម័យ ការពារ​ទាំង​ជំងឺ​ឆ្លង​ និង​ការ​មានទំងន់​៕

 

សំណាង​ល្អ សូមសុខសាន្ត​និង​គូរ​សេ្នហ៍របស់​​​ចៅ

ពី​តាខេម 

ការចូលរួមយោបល់​របស់​ប្រិយ​មិត្ត 

  1. Soriya, if he really love U, he will ask U to marry tradictionlly_not late if U and him have sex after married. LOVE is blind. If U still blind, U will lose everything. Stop ur thinkning to give him sex in order ot pull his honesty. U ever think he will let u down after he got ur virgin. Consider ur thinking again.

    Comment by SoNy — May 23, 2006 @ 4:14 am | Edit This

  2. សួស្តីកញ្ញា….​ដែល​មាន​បញ្ហាខាង​លើ
    សិច​ និង ​ស្នេហា​មាន​ទំនាក់​ទំនង​នឹង​គ្នា​យ៉ាង​ជិត​ស្និទ ក៏​ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​គេ​អាច​បែង​ចែក​វា​ឲ្យ​ដាច់​ពី​គ្នា​បាន​។​​

    សិច អាច​កើត​មាន​ឡើង​ដោយ​មិន​បាច់​មាន​ស្នេហាទេ​ បាន​ន័យ​ថា​មនុស្ស​យើង​អាច​ស្វែង​រក​សិច​បាន​(ជាពិសេស​បុរស)តាម​រយៈ​ការ​ទៅ​ ប្រើ​សេវាកម្ម​សិច​(ផ្ទះ​បន)​នៅ​ពេល​ដែល​គេ​ត្រូវ​ការ​វា។ ករណី​មួយ​ទៀត​គឺ សិច​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ស្នេ​ហា​ ក្នុង​ករណី​នេះ​យើង​អាច​និយាយ​បាន​ថា​សិច​ជា​ចំណង​មួយ​ដែល​អាច​ចង​សម្ព័ន្ធ​ ភាព​រវាង​គូ​ស្នេហ៍​​បាន។ ក៏​ប៉ុន្តែចំណង​មួយ​នេះ”សិច” មិន​មាន​លក្ខណៈ​រឹង​មាំ​សំរាប់​គូ​ស្នេ​ហ៍​មុន​ពេល​រៀប​ការ​នោះ​ទេ ជា​ពិសេស​វា​ងាយ​និង​ដាច់​ខ្លាំង​ណាស់​សំរាប់​​ភាគី​បុរស​ដែល​សង្គម​​ខ្មែរ​ យើងតែង​តែ​ហៅ​គេ​ថាជា​”មាសទឹក​ដប់” ហើយ​នៅ​ទី​បញ្ចប់​អ្នក​ដែល​រង​ការ​ខូច​ខាត​គឺភាគី​ស្រ្តី។

    តាម ​យោ​បល់​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់​​៖ បើ​សិន​ជា​អាច​ចៀស​វាង​បាន​កញ្ញា​គួរកុំ​ទាន់​ប្រគល់​សិច​ឲ្យ​សង្សារ​មុន​ ពេល​រៀប​ការ​អី វា​ពិត​ជា​មាន​ផល​ប៉ះពាល់យ៉ាង​ខ្លាំង​សំរាប់​ខ្លួន​កញ្ញាផ្ទាល់​ក៏​ដូច​ ជាក្រុមគ្រួសារ​៖ កញ្ញា​ត្រូវ​ប្រឈម​​មុខ​​​នឹងជំងឺ​ដ៏​សាហាវដែល​មិន​ទាន់​មាន​ថ្នាំ​ ព្យាបាល”អេដស៍”,​ ហើយ​វា​ក៏​​អាច​ថ្លោះថ្លោយ​បណ្តាល​ឲ្យ​មាន​កូនទៀត​ផង។ ​កញ្ញាគួរ​លើក​យក​ហេតុ​ផល​ផ្សេង​ៗ​មក​និយាយ​ជាមួយ​គេ​ដូច​ជាៈ ខ្លាច​ក្រុម​គ្រួសារ​កញ្ញាដឹង​រឿង ឬ​ក៏​ខ្លាច​ថ្លោះ​ថ្លោយ​បណ្តាល​ឲ្យ​មាន​កូន​នោះ​វា​ហ្នឹង​ក្លាយ​ជា​រឿង​ដ៏​ សែន​អាម៉ាស​​សំរាប់​រូបកញ្ញា​ផ្ទាល់​ ក៏​ដូច​ជា​ក្រុម​គ្រួសារ។

    បើ ​គេ​លើក​យក​ហេតុ​ផល​ថាៈ “​ការ​ពារ​ហើយ​មិន​អី​ទេ!” កញ្ញាគួរ​តែ​តប​ទៅ​វិញ​ថាៈ​ “ដំរី​ជើង​បួន​គង់​មាន​ភ្លាត់​អ្នក​ប្រាជ្ញ​ចេះ​ស្ទាត់​គង់​មាន​ភ្េលច​”។ ខ្ញុំ​​គិត​ថាៈ បើសិន​ជា​សង្សារ​របស់​កញ្ញា​ពិត​ជា​ស្រឡាញ់​កញ្ញា​ពិត​ប្រាកដ​មែន​នោះ​ គេ​និង​ស្តាប់​តាម​កញ្ញាជាក់​ជាមិន​ខាន។ តែ​បើ​នៅ​តែ​មិន​បាន​សំរេច ​​គាត់​នៅ​តែ​ទទូច​ចង់​មាន​សិច​ជាមួយ​កញ្ញានោះ​ កញ្ញាអាច​មាន​ផ្លូវ​ពីរ​សំរាប់​ជ្រើស​រើស៖

    ១- បញ្ចប់​ការ​ទាក់​ទង​ជា​មួយ​គាត់
    ២- យល់​ព្រម​ប្រគល់​សិច​ជូន​សង្សារ​
    បើ​កញ្ញា​រើស​យក​ផ្លូវ​ទី​២ គឺកញ្ញា​ត្រូវ​ចេះការ​ពារ​ខ្លួនឯង​ឲ្យ​បាន​ល្អ​ ចៀស​វាង​ការ​ឆ្លង​ជំងឺ ឬ​មាន​ផ្ទៃពោះ អ្វី​ដែល​សំខាន់​​​គឺ​ខ្លួន​កញ្ញាផ្ទាល់​​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​ កញ្ញា​នឹង​មិន​ស្តាយ​ក្រោយ​ និង​ហ៊ាន​ប្រឈម​មុខ​នូវ​​រាល់​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​នៅ​ថ្ងៃ​ខាង​មុខ​​ ដែល​បណ្តាល​មក​ពី​ការ​ជ្រើសរើស​នូវ​ជំរើស​មួយនេះ។ បើ​កញ្ញា​ពិត​ជា​ស្រឡាញ់​គាត់​មែន​ ហើយ​ប្រាកដ​ក្នុង​ចិត្ត​ថា​គាត់អាច​ធ្វើ​ជា​មិត្ត​១០០ឆ្នាំ​របស់​កញ្ញា​បាន​ ហេតុ​អ្វី​បាន​ជា​កញ្ញា​មិន​ពិភាក្សា​ជាមួយ​គាត់​រឿង​រៀបការ​តែ​ម្តង​ទៅ?
    សូម​ឲ្យ​កញ្ញា​ជួប​នូវ​សំណាង​ល្អ…..

    ពី​ជន​អនាមឹក

    Comment by​ ជនអនាមឹក — May 23, 2006 @ 5:03 am

  3. សួស្តីប្រិយមិត្ត!

    ហេ៎អ្នកនាងកញ្ញា សម្រាប់ខ្ញុំផ្ទាល់យល់ថាសិចមានសារៈសំខាន់ណាស់ចំពោះមនុស្ស​គ្រប់រូប​ សាក​គិត​ល៎មើល​មនុស្ស
    គ្រប់​រូបធ្វើការងារ ខំរក​ស៊ី​ក៏ដើម្បីគ្រួសារ ព្រមជាមួយសិចដែរ។ ​ខ្ញុំមាន​គំនិត​មួយ​ប្រសិន​បើ អ្នក​អាច​រៀប​ការ​ជា​មួយ អ្នក​ ដែរខ្លួនស្រលាញ់នោះវាពិសេសណាស់សម្រាប់ខ្លួនអ្នក ។ ហើយការដែរសួរថា”សិចមុនពេលរៀបការ​នោះ វា អាស្រ័យលើរូបអ្នកជាអ្នកសម្រេចតែប៉ុណ្ណោះ គ្រាន់តែថាបើមានសិចជាមួយគ្នា ហើយមិនបានរៀបការជា​មួយ​គ្នា នោះ អ្នក​ពិត​ជាស្ដាយក្រោយ ទោះជាអ្នកស្រលាញ់គេយ៉ាងណាក៏ដោយ ។ ហើយ ខ្ញុំគិត ថា អ្នក នឹង ត្រូវ ប្រឈម មុខ ជា បញ្ហ​ម្ដងទៀតក្រោយពេលរៀបការជាមួយអ្នកដទៃ ក្រៅ​ពីអ្នក​​ដែរ​យើងស្រលាញ់ ។
    សូមទោសនេះគ្រាន់តែជាគំនិតរបស់ខ្ញុំតែប៉ុណ្ណោះ ៕

    Comment by រត្ថា — May 23, 2006 @ 6:20 am

  4. សួស្ដី! កញ្ញា សូរិយា ចំពោះ​ការ​ដែល​មាន​សិច​រវាង​គូរ​សង្សារ​នៅ​មុន​ថ្ងៃ​រៀបការ​វា​មិនមាន​បញ្ហា ​ធំដំ​ប៉ុន្មាន​ទេ ចំពោះ​យុវវ័យ​សម័យ​នេះ ប៉ុន្តែ​ការ​សំខាន់​គឺ​យើង​ត្រូវ​ចេះ​ការពារ​ខ្លួន​ឲ្យុ​ចៀស​ផុត​ពី​ជំងឺ​ អេដស៍ ។ ហើយ​ធ្វើ​យ៉ាងណា​សូម​ឲ្យ​ប្រាកដ​ថា​បុរស​នោះ​ពិត​ជា​មិនមាន​រោគ​អាច​ឆ្លង​មក ​កញ្ញា​ទេ…
    សូម​សំណាង​ល្អ​ជាមួយ​និង​គូ​ស្នេហ៍​របស់​កញ្ញា

    Comment by អេង វណ្ណៈ — May 23, 2006 @ 6:26 am 

  5. Wow! those are all good suggestions! I see eye to eye with Sony and the Anonym. Though I am a man, but I ain’t partial. I think making love before marriage is not good for both man and woman (especially woman). By my idea, I won’t make love to someone I love so much until marriage, despite the fact that I do want.
    True love doesn’t really depend on sex. So this means “Sex” is not important? No, sex is also the part of love.​​But making love before marriage is not good.
    However, I think the best answer is “Denial (បដិសេដ្ឋ)”.

    Comment by Lucky boy — May 23, 2006 @ 7:31 am