សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 12, 2006

ស្នេហ៍​អស់​ពី​ចិត្ត​? ឬ ចិត្ត​អស់​ពី​ស្នេហ៍?

 

"ស្នេហ៍​អស់​ពី​ចិត្ត​" ឬ "​ចិត្ត​អស់​ពី​ស្នេហ៍" ឃ្លា​​ទាំង​ពីរ​នេះ​សរសេ​រ​ដូច​គ្នា​បេះ​បិត​ តែ​គ្រាន់​ផ្លាស់​ប្តូរ​ទី​តាំង​​ពាក្យ​ក្នុង​ឃ្លា​ប៉ុណ្ណេះ​ធ្វើ​ឲ្យ​ឃ្លា​ទាំង​ពីរ​នេះ​មាន​ន័យ​ផ្ទុយ​គ្នា​ដូច​មេឃ និង ដី។ គ្មាន​មនុស្ស​ណា​ម្នាក់​ក្នុង​លោក​នេះ​ចង់​ឲ្យ​ឃ្លា​ថា​ "ស្នេហ៍​អស់​ពី​ចិត្ត​" ប្រែ​ទៅ​ជា​ "ចិត្ត​អស់​ពី​ស្នេហ៍​"​ ទេ។

ការ​សាង​សង់​​សំណង់​ស្នេហ៍​មិន​អាច​គូស​ប្លង់​ទុក​ជា​មុន​បាន​​ដូច​ការ​សាង​សង់​ផ្ទះ​នោះ​ទេ មិន​មាន​អ្នក​ណា​ម្នាក់​អាច​គ្រប់​គ្រង គូស​វាស​ផ្លូវ​ដើរ និង​ថែរក្សា​ស្នេហា​ឲ្យ​ដូច​ថ្ងៃ​ដំបូង​ដែល​អ្នក​​ស្គាល់​គ្នា​បាន​ឡើយ។ បុប្ផា​ស្រស់​ស្អាត​គង់​មាន​ថ្ងៃ​ស្វិត​ក្រៀម​រុះ​រោយ វា​មិន​ខុស​អ្វី​ពី​ចិត្ត​របស់​មនុស្ស​លោក​យើង​​ ដែល​មិន​មែន​ជា​ផ្កា​ជ័រ ម្លោះ​ហើយ​គ្មាន​ពាក្យ​ថា​នឹង​នរ,​ អមតៈ​ ឬ​និរន្ត៍​ សំរាប់​មនុស្ស​លោក​ទេ​។

"ស្នេហ៍​​" គឺ​ជា​​ការ​យល់​ព្រម មិន​​ប្រើ​ហេតុ​ផល ទាំង​ "ស្នេហ៍" តែ​មិន​ច្រើន​ល្មម​​ដែល​និង​ប្រែ​ប្រួល ជាមួយ​ពាក្យ​អះអាង​រាប់​មិនអស់​របស់​មនុស្ស​មួយ​ចំនួន​ ដែល​ប្រថ្នា​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ផ្លាស់​ប្តូរ​តាម​ការ​ចង់​បាន​របស់​ខ្លួន​។ ភ្លេច​ហើយ​ឬ​នៅ? ធ្លាប់​ស្រឡាញ់​អ្វី? ពី​​មុន​ធ្វើ​បាន​ហេតុ​អ្វី​ឥឡូវ​ធ្វើ​មិន​បាន? ពីមុន​ធ្លាប់​រង់​ចាំ​បាន​​ ហេតុ​អ្វី​បែរ​ជា​រង់​ចាំ​មិន​បាន​? ព្រោះ​តែង​រាង​កាយ​​ចាស់​របស់​យើង ឬ មក​ពី​ចិត្ត​របស់​យើង​ប្រែ​ប្រួល? ឈប់​បង្ខំ​ចិត្ត​ខ្លួន​ឯង​ទៀត​ទៅ រឿង​របស់​បេះ​ដូង​មិន​អាច​បង្ខំ​បាន​ទេ!

បង្អែម​ជីវិត​សូម​លូក​ដៃ​របស់​ខ្លួន​កប់​ចូល​យ៉ាង​ជ្រៅ​ក្នុង​បេះ​ដូង​មនុស្ស​កំពុង​មាន​ស្នេហ៍ ទោះ​បី​ជា​មិន​ដឹង​ថា​ក្តី​ស្នេហ៍​ដែល​កំពុងមាន​វា​យ៉ាង​ម៉េច​ទៅ​ហើយ ឬ​ជិត​ហួស​កាល​បរិច្ឆេត​(Expire) ហើយ​ក៏​មិន​ដឹង ៖

* កត់​ចំណាំ​លេខ​រៀង​សំណួរ​ និង​ចម្លើយ​របស់​អ្នក​ផង​ណា…អាន​រួចឆ្លើយ​​សឹម​មើល​ចម្លើយ​!

1- ​ពេល​អ្នក​កំពុង​ដើរ​ផ្សារ​ជា​មួយ​គ្នា​ ស្រាប់​តែ​មិត្ត​ភ័ក្រ​របស់​គេ​ Call បបួល​គេ​ទៅ​ដើរ​លេង សង្សារ​អ្នក​នឹង…
ក- ចោល​អ្នក​ទៅ​រក​មិត្ត​
ខ- បដិសេដ្ឋ​មិត្ត​គេ​ភ្លាមៗ
គ- នៅ​ជា​មួយ​អ្នក​សិន រួច​ទើប​ព្យាយាម​ដក​ខ្លួន​ចេញ​ទៅ​

2- គេ​បបួល​អ្នក​ទៅ​​ជា​មួយ​គេ​ជា​មិត្ត​ពេល​​មាន​ធុរៈ​ តែ​អ្នក​មិន​ទំនេរ​ទើប​បដិសេដ្ឋ​មិន​ទៅ សង្សារ​​អ្នក​នឹង​…
ក- ប្រាប់​អ្នក​​មិន​អី​ទេ​ បើ​រវល់​ដូច​គ្នា​ធ្វើ​ការ​ងារ​រាងៗ​ខ្លួន​ឲ្យ​រួច​ទៅ​អញ្ចឹង​
ខ- ខឹង​ខ្លាំង​ណាស់ រហូត​ឈប់​ទាក់​ទង​មក​អ្នក​
គ- បង្ខំ​ឲ្យ​ទៅ​ជា​មួយ​គេ ហាម​បដិសេដ្ឋ

3- អ្នក​នឹង​គេ​ណាត់​គ្នា តែ​គេ​បែរ​ជា​ភ្លេច​ទៅ​វិញ អ្នក​ក៏​សួរ​នាំ​ដេញ​ដោល​គេ សង្សារ​អ្នក​នឹង…
ក- មិន​ចាប់​អារម្មណ៍ មិន​ខ្វល់
ខ- គេ​ប្រាប់​មក​អ្នក​ថា "ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏​បាន​"
គ- សុំ​ទោស សុំ​ទោស និង​ចុង​ក្រោយ​ ក៏​នៅ​តែ​និយាយ​ពាក្យ​ថា​ "សុំ​ទោស​"

4- អ្នក​ទិញ​ទំនិញ​ច្រើន​ពេក​យួរ​មិន​អស់ Call ទៅ​រក​គេ​ឲ្យ​មក​ជួយ​យូរ​ សង្សារ​អ្នក​នឹង…
ក- មិន​ទំនេរ​ទេ គេ​ប្រាប់​ឲ្យ​អ្នក​យួរ​ខ្លួន​ឯង​ទៅ
ខ- ប្រាប់​ឲ្យ​អ្នក​ចាំ​មួយ​ភ្លែក បន្តិច​ទៀត​គេ​ទៅ​ដល់​ហើយ​
គ- សួរ​អ្នក​យ៉ាង​បន្ទាន់​ថា​អ្នក​នៅ​ទី​ណា ហើយ​គេ​ក៏​ប្រញាប់​ប្រញាល​មក​ជួរ​យួរ​យ៉ាង​លឿន​

5- ពេល​អ្នក​ជួប​បញ្ហា​ អ្នក​ត្រូវ​ការ​មនុស្ស​ម្នាក់​ចាំ​ជួយ​សម្រាល​ទុក​អ្នក គេ​ម្នាក់​នោះ​គឺជា "​សង្សារ​របស់​អ្នក​" ហើយ​គេ​នឹង​…
ក- មិន​សប្បាយ​ចិត្ត​តាម​អ្នក​ និង​មិន​បង្អង់​យូរតម្រង់​​មក​រក​អ្នក​ភ្លាម
ខ- នឿយ​ហត់​នឹង​ការ​ងារ​ខ្លាំង​ណាស់ ឈឺ​ក្បាល​ខ្លាំង​ណាស់​ថ្ងៃ​នេះ សុំ​មិន​ទទួល​ស្តាប់​រឿង​រ៉ាវ​ដ៏​តាន​តឹង​របស់​អ្នក​​បាន​ទេ?
គ- កំពុង​ជាប់​រវល់​ តែ​ក៏​ទ្រាំ​ស្តាប់​ការ​រាយ​រ៉ាប់​ទុក​សោក​របស់​អ្នក ហើយ​ក៏​លួង​លោម​ចិត្ត​អ្នក​បន្តិច​បន្តួច​

6- បើ​សិន​អ្នក​​ធ្វើ​ឲ្យ​របស់​សំណប់​ចិត្ត​របស់​គេ​ខូច​ ដោយ​មិន​បាន​តាំង​ចិត្ត​ សង្សារ​អ្នក​នឹង…
ក- ខឹង​ឡើង​ក្តៅ​ដូច​ភ្លើង ស្តី​ឲ្យ​មិន​ទុក​មុខ​ទុកមាត់​នៅ​ក្នុង​ចំណោម
ខ- ខឹង​មិន​តិច​ទេ តែ​ណៅ​គេ​អភ័យទោស​ឲ្យ​អ្នក​ ព្រោះ​អ្នក​មិន​បាន​តាំង​ចិត្ត​
គ- មិន​អី​ទេ អត់​ទោស​ឲ្យ​បាន​ ហើយ​ក៏​ដាស់​តឿន​អ្នក​ឲ្យ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ខ្លះ​​លើក​ក្រោយ​

7- គេ​តែង​ខ្ចី​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ជា​ញយ​ៗ ហើយ​យូរ​ៗ​ទៀត​ផង ពេក​អ្នក​រអ៊ូរ​រទាំ​ សង្សារ​អ្នក​នឹង…
ក- ដឹង​ខ្លួន និងមិន​រំខាន​អ្នក​ទៀតទេ
ខ- ហុច​ឲ្យ​អ្នក​វិញ ហើយ​ពោល​ថា៖ "បន្តិច​​បន្តួច​សោះ ម៉េច​ក៏រិះ​ម្លេះ! រអ៊ូរ​ច្រើន​ម្លេះ​​"​
គ- ង៉ក់​ងរ មិន​សុខចិត្ត ថែម​ទាំង​ខឹង​អ្នក​ទៀត​ផង​

8- ពេល​មាន​មនុស្ស​ភេទផ្ទុយ​ពី​អ្នក​លួច​មើល​អ្នក សង្សារ​អ្នក​នឹង…
ក- សួរ​អ្នក​ថា​នឹង​ទៅ​ទាក់​ទង​ជា​មួយ​គេ​ម្នាក់​នោះ​ឬ​ទេ?
ខ- មាន​មោទនភាព​ព្រោះ​មាន​សង្សារ​ល្អ​
គ- ដាស់​តឿន​អ្នក​ឲ្យ​ស្លៀក​ពាក់​ឲ្យ​ស្អាត​បាត​បន្តិច (​អ្នក​មិន​យល់​ថា​គេ​ចង់​មាន​ន័យ​ថាម៉េច​ទេ???)

9- ក្នុង​ថ្ងៃ​សំខាន់ "ខួប​កំណើត​" របស់​អ្នក​ សង្សារ​អ្នក​នឹង…
ក- មិន​​ដែល​ភ្លេច និង​មាន​អំណោយ​ជា​និច្ច
ខ- អូ ថ្ងៃ​នេះ​ឬ? ពិត​មែន​ណា​? កុំ​លេង​សើច ពិត​ថ្ងៃ​កំណើត​មែន​ឬ??!! ​
គ- មិ​​ន​ដែលភ្លេច តែ​ស្ថានភាព​លុយ​កាក់​មិនសូវ​ល្អ ទើបមិន​មាន​អំណោយ!

10- អ្នក​អួត​គេ​ពី​ម៉ូដ​សក់​ថ្មី​ដែល​អ្នក​ទើប​ទៅ​កាត់​មក​ថ្មីៗ យ៉ាង​ស្អាត(​ជា​ការ​គិត​របស់​អ្នក​ខ្លួន​ឯង) តែ​ពេល​គេ​ឃើញ សង្សារ​អ្នក​នឹង…

ក- ព្រងើ​យ​មិន​ចាប់​អារម្មណ៍​អ្វីទាំង​អស់​
ខ- គេ​ថា​៖ "OK ម៉ូដ​ធម្មតា​ៗ"
គ- មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទេះ​ជា​មួយ​អ្នក​ទេ!

 

                                                                                                                            ចុច​ដើម្បី​អាន​ចម្លើយ​

September 4, 2006

"ឱប​-​ថើប​" បែប​ណា​ស្រឡាញ់? បែប​ណា​បោក​? (តចប់)

ប្រភព៖ Xcite
ប្រែសំរួល​ដោយ​៖ Kv
តពី​អត្ថបទ​មុន​

កាយ​វិការ​ទី 7- ក្តោប​ដៃ
ការ​​ចាប់​​បាត​ដៃ​អ្នក​និង​បាត​ដៃ​គេ​ចូល​គ្នា គឺ​​ជា​វិធី​ដែល​ម្តាយ​អ្នក​ធ្លាប់​ធ្វើ​ដាក់​អ្នក​ពេល​នៅ​ក្មេង​ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​​។ Dr. Willson យល់​ឃើញ​ថា "វា​ជា​ការ​សម្តែង​ចេញ​នូវ​​ការ​ការពារ​របស់​ឪពុក​​ម្តាយ​ចំពោះ​កូន ភាគ​ច្រើន​បុរស​ចាប់​ដៃ​ស្ត្រី​ក្នុង​លក្ខណៈ​នេះ នៅ​ពេល​ដឹក​ដៃ​នាង​ឆ្លង​ថ្នល់ ឬ​កំពុង​ជួយ​ប្រទះ​គ្រោះ​ថ្នាក់​ផ្សេងៗ​" ប្រសិន​បើ​​អ្នក​ដែល​ជា​ទី​ស្រឡាញ់​របស់​អ្នក​ចាប់​ដៃ​អ្នក​បែប​នេះ​បាន​ន័យ​ថា អ្នក​មាន​សម្ព័ន្ធ​ភាព​ដែល​រលូន ហើ​កាយ​វិការ​បែប​នេះ​ក៏​រមែង​ជា​កាយ​វិការ​ដែល​គូស្នេហ៍​ថ្មី​ថ្មោង​ធ្វើ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ តែ​ត្រូវ​ប្រយ័ត្ន​រឿង​ការ​ចាប់​ចង​អ្នក​ជា​របស់​ផ្ទាល់​ខ្លួន​ផង បើ​សិន​ជា​គេ​ធ្វើ​យ៉ាង​នេះ​ដាក់​អ្នក​ពេល​កំពុង​ដើរ​ចូល​​ក្នុង​ពិធី​ជប់​លៀង​ អាច​បាន​ន័យ​ថា​គេ​កំពុង​បង្ហាញ​(កាង)​ អ្នក​ដទៃ​ថា​អ្នក​មាន​ម្ចាស់​ហើយ កុំ​មក​រវល់​តិច​មាន​រឿង​!

កាយ​វិកា​ទី​៨- ម្រាម​ដៃ​ទាំង​ពីរ(​អ្នក​និង​គេ)ចាប់​ចូល​គ្នា​
បើ​គូស្នេហ៍​ស៊ក​ម្រាម​ដៃ​របស់​គេ​ចូល​មក​ចាប់​ម្រាម​ដៃ​របស់​អ្នក​ អាច​មាន​ន័យ​ពីរ​យ៉ាង៖ គេ​ចង់​ដោះ​សំលៀក​បំពាក់​អ្នក​​ចេញ​ភ្លាម​ៗ ឬ​គេ​ជា​ពួក​ឆ្កួត​នឹង​អំណាច។ Dr. Willson ធ្វើ​ការ​អធិប្បាយ​ថា "កាយ​វិការ​បែប​នេះក្នុង​ន័យ​ម្យ៉ាង​មាន​ន័យ​ថា ការ​ចង​ភ្ជាប់​​ ដោយ​ប្រើ​ម្រាម​ដៃ​​មក​ចាប់​ អាច​បង្ហាញ​ពី​ការ​តាម​ដាន មិន​ប្រាកដ​ក្នុង​ចិត្ត​​ព្រោះ​គេ​ខ្លាច​បាត់​បង់​​រូប​អ្នក​ ឬ​ការ​បង្ហាញ​ភាព​ជា​ម្ចាស់​"​ តែ​​គេ​អាច​គ្រាន់​តែ​ចង់​ប៉ះ​ពាល់​អ្នក​ឲ្យ​ណែន​ ក្នុង​ភាព​កក់​ក្តៅ​ ពោរ​ពេញ​ដោយ​មនោសញ្ចេត​នា​ ដ៏​ជ្រាលជ្រៅ របស់​គេ​មក​លើ​អ្នក ហើយ​សង្ឃឹម​ថា​អ្នក​អាច​ទទួល​ដឹង​បាន​តាម​រយៈ​ម្រាម​ដៃ​របស់​គេ ដែល​ការ​ចាប់​ដៃ​បែប​នេះ​មាន​តម្លៃ​ស្មើ ឬ​ក៏​លើស​ការ​ថើប​ទៅ​ទៀត។​

កាយ​វិការ​ទី​9- ចាប់​ចុង​ម្រាម​
បុរស​ដែល​ចូល​ចិត្ត​ចាប់​ចុង​ម្រាម​ដៃ​ស្ត្រី​ជា​មនុស្ស​ដែល​ចង់​នៅ​ជា​មួយ​អ្នក​ជា​រៀង​រហូត​ទេ ការ​ចាប់​តែ​ចុង​ម្រាម​បាន​ន័យ​ថា ព្យាយាម​​​ប៉ះ​ពាល់​អ្នក​​ឲ្យ​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ឬ​ទុក​ផ្លូវ​សំរាប់​ខ្លួន​គេ​នៅ​ពេល​ដែល​គេ​​នៅ​ថ្ងៃ​ក្រោយ។ តែ​កាយ​វិការ​បែប​នេះ​វា​មិន​អាក្រក់​គ្រប់​បែប​យ៉ាង​ទាំង​អស់​នោះ​ទេ ត្រូវ​សង្កេត​មើល​ថា​គេ​ចាប់​ដៃ​អ្នក​ក្នុង​​ពេល​ណា បើ​គ្រាន់​តែ​ម្តង​ម្កាល​នោះ​វា​ប្រហែល​មក​ពី​ស្ថាន​ភាព​បរិស្ថាន​ជុំ​វិញ​បង្ខំ​ឲ្យ​គេ​ធ្វើ​យ៉ាង​នេះ​ច្រើន​ជាង​ការ​ធ្វើ​ព្រោះ​ចិត្ត​របស់​គេ​បញ្ជា មិន​សូវ​មាន​គូ​ស្នេហ៍​ណា​ចាប់​ដៃ​គ្នា​បែប​នេះ​ទេ តែ​ឃើញ​មាន​កើត​ឡើង​​ញឹកញាប់​ព្រោះ​ការ​ខ្មាស់​អៀន​នៅ​កន្លែង​សាធារណៈ។

September 1, 2006

ទស្សន៍ទាយ​និស្ស័យ​​​ស្នេហ៍​​បែប​កំប្លែង​ៗ​​

វា​ជា​ការ​កំសាន្ត​លេង​បែប​សប្បាយ​សំរាប់​​​នារី​ក្រមុំ​មិន​ទាន់​មាន​សង្សារ​ធ្វើ​ការ​ព្យាករណ៍​​ពី​ខ្លួន​ឯង​ផ្ទាល់ តែ​សំរាប់​បុរស​លោក​អាច​យក​វា​ជា​សំណួរ​ទៅ​សួរ​​នារី​ម្នាក់​ដើម្បី​ដែល​លោក​ចង់​ដឹង…
បញ្ជាក់៖ កុំ​ទាន់​មើល​ចម្លើយ អានសំណួរ​ររួច​ឆ្លើយ​ហើយ​ចំណាំ​ឲ្យ​បាន​ច្បាស់​ រួច​រាល់​ហើយ​សឹម​អាន​ចម្លើយ​ខាងក្រោម៖

1- ប្រសិន​បើ​សង្សារ​អ្នក​ចង់​ឲ្យ​អ្នក​ផឹក​ថ្នាំ​ណាមួយ​ខាង​ក្រោម​ តើ​អ្នក​នឹង​​ជ្រើស​ផឹក​ថ្នាំ​មួយ​ណា?
A- ថ្នាំ​​ធ្វើ​ឲ្យ​ផោម​មិន​ឈប់
B- ថ្នាំ​ដែល​ធ្វើ​ឲ្យ​សំបោរ​ហូរ​មិន​ឈប់​

2- ប្រសិ​ន​ត្រូវ​រើស​​មនុស្ស​ម្នាក់​មក​ធ្វើ​ជា​សង្សារ ម្នាក់​ក្នុង​ចំណោម​​មនុស្ស​ខាង​ក្រោម​ តើ​អ្នក​រើស​យក​​មួយ​ណា?
A- យក្ស ដែល​មាន​មាឌធំ កម្ពស់​៤០ម៉ែ​ត្រ​​
B- ទេវតា​ ដែល​មាន​ខ្លួន​តូច កម្ពស់​មិន​ដល់ ១តឹក​

3- ​ប្រសិន​បើ​អ្នក​ត្រូវ​រើស​នូវ​ស្ថានភាព​ខាង​ក្រោម​ដែល​នឹង​កើត​ឡើង​ក្នុង​រយៈ​ពេល​ពេញមួយ​អាទិត្យ អ្នក​រើស​យក​មួយ​ណា?
A- ត្រូវ​ខ្មោច​សង្កត់ ដេក​រើ​ខ្លួន​មិន​រួច ស្រែក​ក៏​ស្រែក​មិន​បាន​​រាល់​យប់ ពេញ​មួយ​អាទិត្យ​
B- ដេក​មិន​លក់​​រៀង​រាល់​យប់ ពេញ​មួយ​អាទិត្យ​

4- អ្នក​នឹង​រើស​លេង​កីឡា​ដ៏​សែន​ចម្លែក​មួយ​ណា?
A- ជិះ​ស្គី​​ទឹក​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ថ្ម​ប៉ប្រះ​ទឹក​ច្រើន​
B-​ លោក​ឆ័ត្រ​យោង តែ​ប្រើ​ឆ័ត្រ​ដែល​គេ​បាំង​តាម​ឆ្នេហ៍​សមុទ្រ​

5- បើ​សិន​អ្នក​ត្រូវ​បណ្តាសា ឲ្យ​មាន​ខ្លួន​ជា​សត្វ​ពាក់​កណ្តាល អ្នក​នឹង​រើស​យក​​អ្វី​?
A- មាន​មុខ​​ជា​កណ្តុរ តែ​មាន​រូប​រាង​ស្រស់​សង្ហារ​ដូចតារា​សិចស៊ី​បំផុត​ក្នុង​លោក​
B- មាន​មុខ​ស្រស់​ស្អាត​ដូច​បវរ​កញ្ញា​ពិភព​លោក​ តែ​មាន​រាង​ធាត់​ដូច​​ដំរី​ទឹក

ចម្លើយ​​ឆ្លើយ​ថា …

ចម្លើយលេខ ១ ទាយ​ថា​អ្នក​ជា​សង្សារ​បែប​ណា​
A- អ្នក​ព្រម​ផឹក​ថ្នាំ​ឡប់​ៗ​បែប​នេះ​បាន​ន័យ​ថា អ្នក​យល់​ព្រម​ធ្វើ​ខ្លួន​ជា​តួ​កំប្លែង​ឲ្យ​សង្សារ​អ្នក​សើច។​ អ្នក​​ជា​សង្សារ​ដែល​ចូល​ចិត្ត​លេង​សើច សប្បាយ​រីក​រាយពោរ​ពេញ​ដោយ​សំណើច អ្នក​ដែល​នៅ​ក្បែរ​អ្នក​នឹង​មាន​ស្នាម​ញញឹម​គ្រប់​ៗ​គ្នា។
B- អ្នក​ជា​មនុស្ស​​​សំបូរ​ល្បិច​បន្តិច​ នៅ​ចំពោះ​មុខ​សង្សារ អ្នក​ធ្វើ​ខ្លួន​ជា​សង្សារ​គួរ​ឲ្យ​ស្រឡាញ់​ពូ​កែ​យក​ចិត្ត​យក​ថ្លើម តែ​ក្រោយ​ខ្នង​គេ​យ៉ាប់​ស្ទើរ​តែ​និយាយ​បាន​ថា​ប្តូរ​ជា​មនុស្ស​ម្នាក់​ផ្សេង​។
 
ចម្លើយ​លេខ​ ២ ទាយ​ថា​សង្សារ​អ្នក​ជា​បុរស​បែប​ណា​
A-​ បុរស​ដែល​នឹងមក​ធ្វើ​សង្សារ​អ្នក​ មាន​រូប​រាង​រឹងមាំ ខ្ពស់ សង្ហារ​ដែល​អាច​ការពារ​អ្នក​បាន​គ្រប់​ពេល​វេលា ជា​ពិសេស​ជា​បុរស​ដែល​មាន​អាយុ​ច្រើន​ជា​អ្នក​បន្តិច​។
B- បុរស​​ដែល​នឹង​ចូល​មក​ជា​តួឯក​របស់​អ្នក ជា​បុរស​ដែល​គួរ​ឲ្យ​ស្រឡាញ់​តែ​ពូកែ​​ង៉ក់​ង​ យក​តែ​ចិត្ត​ខ្លួន​ជា​ធំដូច​កូន​ក្មេងអញ្ចឹង។ តែ​ព្រោះ​តែ​និស្ស័យ​ដូច​ក្មេង​អញ្ចឹង​ហើយ​ទើប​ត្រូវ​ចិត្ត​អ្នក ធ្វើ​ឲ្យ​អ្នក​ចង់​មើល​ថែ​ទាំ​រូប​គេ ហើយ​គេ​ច្រើន​តែ​មាន​អាយុ​តិច​ជាង​អ្នក។

ចម្លើយ​លេខ​ ៣ ទាយ​ថា​អ្នក​ជ្រើ​ស​ស្នេហ៍​ដោយ​ខ្លួនឯង​ឬ​យ៉ាង​ណា
A- ពេល​ធម្មតា​អ្នក​ទាក់​ទង​អ្នក​នេះ​អ្នក​នោះ​មិន​ប្រា​កដ​នណា​ម្នាក់ បន្តិច​ចាប់​ចិត្ត​លើ​អ្នក​នេះ បន្តិច​ទៅ​មើល​​អ្នក​នោះ​។ តែ​នៅ​ពេល​ណា​ដែល​អ្នក​គិត​ថា​ចង់​មាន​សង្សារ​ម្នាក់​ពិត​ប្រាកដ អ្នក​និង​ពឹង​អ្នក​ដ៏​ទៃ​ឲ្យ​ជួយ​ណែ​នាំ​អ្នក​នេះ​អ្នក​នោះ​មក​ឲ្យ​អ្នក ឬ​ក៏​សុំ​យោបល់​ពី​មិត្ត​ភ័ក្រ​ជា​ដើម ព្រោះ​អ្នកមិន​សូវ​ជា​ទុក​ចិត្ត​ ការ​សំរេច​​ចិត្ត​របស់​ខ្លួន​ប៉ុន្មាន​ទេ។​
B- អ្នក​ជា​មនុស្ស​ដែល​​ចាត់​ទុក​​ស្នេហា​ជា​អ្វី​​ដែល​​ធំជាង​អ្វី​ទាំង​អស់​ ដូច្នេះ​​អ្នក​តែង​ធ្វើ​ការ​ជ្រើស​រើស​យ៉ាង​ម៉ត់​ចត់​ ព្រោះ​អ្នក​គិត​ថា​បើ​ទាក់​ទង​អ្នក​ណា​ម្នាក់​ជា​សង្សារ​អ្នក​ត្រូវ​រើស​​​ដោយ​ខ្លួន​ឯង មិន​អាច​ឲ្យ​អ្នក​ដ៏​ទៃ​គិត​ជំនួស​បាន​ទេ​។ នៅ​ពេល​អ្នក​ជួប​មនុស្ស​ដែល​​ម្នាក់​នោះ​ហើយ​ អ្នក​នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​បាន​រូប​គេ​មក​ជា​គូ​គ្រង។​

ចម្លើយ​លេខ​ ៤ ទាយ​ថា​អ្នក​និង​សង្សារ​​ចូល​ចិត្ត​ធ្វើ​អ្វី​ពេល​ទំនេរ​
A- គូ​ស្នេហ៍​អ្នក​ជា​​គូ​ស្រឡាញ់​ការ​លេង​កីឡា ដូច​ជា​ ហែល​ទឹក, ​ហាត់​ប្រាណ​ពេល​ព្រឹក ឬ​ក៏​ចូល​ចិត្ត​ទស្សនា​កម្មវិធី​កីឡា​ជា​ដើម។​
B- គូស្នេហ៍​អ្នក​ជា​គូ​ដ៏​សែន​រ៉ូម៉ែន​ទិច ចូល​ចិត្ត​ស្តាប់​ភ្លេង​ជជែក​គ្នា​​បែប​ស្ងប់​ស្ងាត់​ក្នុង​បន្ទប់, ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ​​ក្រោម​ពន្លឺ​ភ្លើង​ទៀន​ ជា​ដើម​។

ចម្លើយ​លេខ ៥ ទាយ​ថា​អ្នក​ទំនង​នឹង​បែក​ចិត្ត​ពី​សង្សារ​​កម្រិត​ណា
A- អ្នក​ជា​ប្រភេទ​សសរ​ភ្លើង​តង់​ស្យុង​ខ្ពស់ ពេល​មាន​ប្រុស​កម្លោះ​មក​ទាក់​ទង​ ទឹក​មុខ​អ្នក​ហាក់​ដូច​ជា​មិន​រវីរវល់​ទេ តែ​​ដៃ​របស់​អ្នក​កំពុង​លូក​ទៅ​រក​គេ​ហើយ ទៅ​បី​​ជាអ្នក​មាន​សង្សារ​ហើយ​ក៏​ដោយ អ្នក​នៅ​ឆ្លៀត​ឱកាស​លូក​លាន់​អ្នក​ផ្សេង​ដែល​​ចូល​មក​រក​អ្នក​ជា​និច្ច ។
B- មើល​ដំណើរ​អ្នក​ដូច​ជា​ផ្តល់​ភាព​ស្និត​ស្នាល​ជា​មួយ​បុរស​ទូទៅ ប៉ះ​ដៃចាប់ជើង​បាន​ដោយ​មិន​ប្រកែ​ប្រកាន់ រហូត​ដល់​អ្នក​ដទៃ​អាច​យក​រឿង​អ្នក​ទៅ​ខ្សឹប​ខ្សៀវ​និន្ទា​ ថា​អ្នក​បែក​ចិត្ត​ពី​សង្សារ​ជាក់​ជា​មិន​ខាន​។ តែ​តាម​ការ​ពិត អ្នក​​មិន​ចាប់​អារម្មណ៍​អ្នក​ណាផ្សេង​ឡើយ​​ក្រៅ​ពី​សង្សារ​សំណប់​ចិត្ត​អ្នក​ម្នាក់​គត់។

August 30, 2006

"ឱប​-​ថើប​" បែប​ណា​ស្រឡាញ់? បែប​ណា​បោក​? (ត)

ប្រភព៖ Xcite
ប្រែសំរួល​ដោយ​៖ Kv
…តពី​អត្ថបទ​មុន

កាយ​វិការទី 4- ឱប​​ចង្កេះ
បើ​គេ​ចូល​ចិត្ត​យក​ដៃ​មក​ឱប​ជុំ​វិញ​ចង្កេះ​អ្នក​ យើង​សូម​ប្រាប់​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​សំណាង​ល្អ។​ Dr. Willsom ប្រាប់​ថា៖ "​នេះ​សម្តែង​ឲ្យ​ឃើញ​នូវ​ការ​អើពើ​​យ៉ាង​​ខ្លាំង​ក្លា និង​មាន​ភាព​​ប្រាកដ​ក្នុង​ចិត្ត​​ ក្នុង​ការ​ចង​សម្ព័ន្ធ​ភាព​យ៉ាង​ណែន​​ជាមួយ​អ្នក​ វា​ជា​ការ​ឱប​ដែល​បង្ហាញ​ប្រាប់​ពី​សេចក្តី​ស្រឡាញ់​​យ៉ាង​​ធំ ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្និត​ស្នាល​​និង​ជឿ​ជាក់​គ្នា​ទៅ​វិញ​ទៅ​មក​វាង​អ្នកទាំង​ពីរ​ សម្ព័ន្ធ​ភាព​របស់​អ្នក​ទាំង​ពីរ​និង​​ឈាន​ទៅ​​មុខ​បាន​យ៉ាង​ល្អ​​" ​តែ​អ្វី​ដែល​ការ​​ថើប​លក្ខណៈ​នេះ​មិន​បាន​សម្តែង​ចេញ​​គឺ​សេចក្តី​ស្នេហា​​​ដែល​ឈាន​ទៅ​រក​សម្ព័ន្ធ​ភាព​ផ្លូវ​ភេទ​ វា​ជា​ភាសា​កាយ​វិការ​ដែល​​អាច​ធ្វើ​ឡើង​រវាង​មនុស្ស​ក្នុង​គ្រួសារ, មិត្ត​ភ័ក្រ​ ។ល។

កាយ​វិការ​ទី 5- ឱប​ស្មា
នៅ​ពេល​ដែល​បុរស​ឱប​​ដៃ​ទាំង​សង​ខាង​របស់​អ្នក​​គឺ​បាន​ន័យ​​ថា​គេ​កំពុង​ប្រកាស់​ខ្លួន​ជា​ម្ចាស់​​លើ​​​​អ្នក ហើយ​គេ​ជា​ភាគី​ដែល​មាន​អំណាច​លើ​អ្នកជា​និច្ច​ ចាំ​មើល​ថែ​គ្រប់​គ្រង​ការ​ពារ​អ្នក បើ​សិន​អ្នក​ចូល​ចិត្ត​សម្តែង​អាកប្បកិរិយា​ដូច​ជា​កូន​មាន់​ថែម​ទៀត​នោះ អ្នក​និង​គេ​​ម្នាក់​នោះ​សម​គ្នា​បំផុតហើយ​។ តែ​បើ​អ្នក​ប្រាថ្នា​ជីវិត​គូ​ដែល​ស្មើ​ភាព​គ្នា​នោះ បាន​ន័យ​ថា​អ្នក​កំពុង​ជួប​បញ្ហា​ហើយ សាក​​យក​ដៃ​របស់​អ្នក​ទៅ​ឱប​ស្មា​គេ​វិញ​មើល​ តើ​វា​នឹង​មាន​អ្វី​កើត​ឡើង​ឬ​ទេ? បើ​គេ​នៅ​តែ​ព្យាយាម​យក​ដៃ​គេ​មក​គ្រប​លើ​ស្មា​អ្នក​ដូច​ដើម​នោះ សូម​ប្រញាប់​ទាត់​គេ​ចោល​ឲ្យ​ហើយ​ទៅ​ ព្រោះ​​អ្នក​កំពុង​ក្លាយ​ខ្លួន​​កូន​មាន់​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ។​

កាយ​វិការទី 6- ឱប​ស្មា​ និង ចង្កេះ
បុរស​ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ដៃ​ម្ខាង​ឱប​ស្មា​អ្នក និង​ប្រើ​ដៃ​ម្ខាង​ទៀត​ឱប​ចង្កេះ​អ្នក​ខណៈ​ពេល​រាំ​រែក​គ្រា​ទើប​ទាក់​ទង​គ្នា​ថ្មី​ៗ ស្ត្រី​អាច​គិត​ថា​វា​ជា​កាយ​វិការ​ដែល​បុរស​ផ្តល់​កិត្តិយស​ជូន​នាង​។ Dr. Willson យល់​ឃើញ​ថា៖ "​បុរស​ដែល​ឱប​ស្ត្រី​ក្នុង​កាយ​វិការ​នេះ​កំពុង​ប្រយ័ត្ន​ខ្លួន​មិន​ធ្វើ​អ្វី​ឲ្យ​ជ្រុល​លើ​អ្នក គេ​ព្យាយាម​ដាក់​ដៃ​របស់​គេ​នៅ​លើ​ទី​តាំង​ដែល​មិន​ធ្វើ​ឲ្យ​ស្ត្រី​​បាត់​បង់​ទំនុក​ចិត្ត​​" តែ​បើ​ ៥​ឆ្នាំ​ក្រោយ​មក​គេ​នៅ​រក្សា​កាយ​វិការ​បែប​នេះ​ដដែល នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ដល់​ពេល​ចែក​ផ្លូវ​ជា​សង្សារ​ពី​គេ​ហើយ សម្ព័ន្ធ​ភាព​ដែល​អ្នក​ទាំង​ពី​គួរ​ផ្តល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ត្រឹម​មិត្ត​ប៉ុណ្ណោះ។​

នៅ​មាន​ត…

August 24, 2006

"ឱប​-​ថើប​" បែប​ណា​ស្រឡាញ់? បែប​ណា​បោក​?

ប្រភព៖ Xcite
ប្រែ​សំរួល​ដោយ​៖ Kv 

(​​គួរ​ចាំ៖ ការ​ឱប​រិត​ណែន​ៗ មិន​ប្រាកដ​ថា​ជា​សញ្ញា​​នៃ​ក្តី​​ស្រឡាញ់​នោះ​ទេ)

កាយវិការទី​ 1- ចាប់​ស្មា​ហើយ​ថើប
បើ​សិន​ជា​គេ​ចាប់​ស្មា​អ្នក​ទាំង​សង​ខាង​មុន​ចាប់​ផ្តើម​ថើប ដូច​គេ​ព្យាយាម​ចាប់​អ្នក​ដូច​ជា​របស់​គ្មាន​ជីវិត ការ​ចាប់​ស្មា​អ្នក​ក្នុង​ចន្លោះ​គម្លាត​ប្រហែល​3-4តឹក​​ដោយ​ការ​តាំង​ចិត្ត​ មាន​ន័យ​ថា​គេ​ចាត់​ទុក​សម្ព័ន្ធភាព​អ្នក​ត្រឹម​ជា​មនុស្ស​ស្និត​ស្នាលប៉ុណ្ណោះ ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា​គូ​ស្នេហ៍​របស់​អ្នក​មិន​ប្រាកដ​ប្រជា​ជា​មួយ​អ្នក​ទេ គេ​ត្រៀម​ខ្លួន​សំរាប់​ការ​ទាត់​អ្នក​ចេញ​ពី​ផ្លូវ​របស់​គេ​ជា​និច្ច​នៅ​ពេល​ណា​ដែល​គេ​ផ្លាស់​ចិត្ត​។ (​ដូច្នេះ​បើ​អ្នក​មិន​អាច​ធ្វើ​ឲ្យ​គេ​ឱប​ថើប​អ្នក​ក្នុង​លក្ខណៈ​ទន់​ភ្លន់​ទេ​នោះ នៅ​ចាំ​អី​ទៀត…​ទាត់​គេ​ចោល​ភ្លាម​ទៅ​មុន​ពេល​ដែល​គេ​ទាត់​អ្នក​ចោល)​។

កាយវិការទី 2- ទាញ​ចូល​មក​ថើប
អ្នក​មាន​អារម្មណ៍​ថា​គូ​ស្នេហ៍​អ្នក​ដូច​ជា​ស្រែក​ឃ្លាន​ ស្រឡាញ់​អ្នក​ខ្លាំង​ណាស់​មែន​ទេ​ នៅ​ពេល​ដែល​គេ​យក​ដៃ​ទាំង​ពីរ​ចាប់​ក្តោប​មុខ​អ្នក​ទាញ​យក​ទៅ​ថើប។ សូម​អ្នក​គិត​​ជា​ថ្មី​ឡើង​វិញ Dr. Willson បាន​ធ្វើ​ការ​ដាស់​តឿន​ថា៖ "នៅ​ពេល​​ដែល​បុរស​ថើប​អ្នកក្នុង​លក្ខណៈ​នេះ គឺ​បាន​ន័យ​ថា​គេ​មិន​ឲ្យ​អ្នក​មាន​ជំរើស​ផ្សេង​ក្រៅ​ពី​ការ​ថើប​គេ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ លទ្ធផល​នៃ​ការ​ថើប​បែប​នេះ​គឺ គេ​កំពុង​ចាត់​ទុក​អ្នក​ជា​ក្មេង​ម្នាក់​ ដែល​ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​​គេ"។​ បើ​អ្នក​ត្រូវ​ការ​គូស្នេហ៍​ជា​អ្នក​ដឹក​នាំ​ឃុំ​គ្រង​ព្រោះ​ក្តី​ស្រឡាញ់​​​នោះ​ប្រហែល​ជា​គ្នាន​បញ្ហា​ទេ តែ​ប្រយ័ត្ន​គេ​គ្រប់​គ្រង​រហូត​ដល់​អ្នក​មិន​អាច​ធ្វើ​អ្វី​ផ្សេង​បាន​ណា!

កាយ​វិការ​ទី​ 3- ឱប​​ចង្កេះ​រួច​ថើប
បើ​គូរ​ស្នេហ៍​យក​ដៃ​ទៅ​ឱប​ចង្កេះ​អ្នក​ពេល​កំពុង​ថើប​អ្នក អ្នក​អាច​សប្បាយ​បាន Dr. Willson ប្រាប់​ថា៖ "នេះ​ជា​វិធីថើប​ដែល​រ៉ូមែន​ទិច​ណាស់ គឺ​វា​សម្តែង​ចេញ​នូវ​ភាព​ស្និត​ស្នាល និង​ផ្តល់​នូវ​ឥស្សរៈភាព​ដល់​ភាគី​ស្ត្រី​ក្នុង​ការ​មាន​ចលនា​បាន ជា​វិធី​ដែល​បង្ហាញ​ឲ្យ​ឃើញ​​នូវ​ការ​ពេញ​ចិត្តពេញ​ថ្លើម​ផង​ដែរ​"។ ការ​ភ្ញោច​អារម្មណ៍​តាម​រយៈ​បបូរមាត់​ និង​ចង្កេះ​គឺ​បង្ហាញ​ពីការ​ព្យា​យាម​របស់​គេ ក្នុង​ការ​ដាស់​អារម្មណ៍​របស់​អ្នក​​ពោរ​ពេញ​ដោយ​ភាព​ទន់​ភ្លន់ វា​ក៏​បាន​ន័យ​ថា​គេ​កំពុង​តែ​រក​វិធី​ធ្វើ​ឲ្យ​អ្នក​ស្លាប់​ចិត្ត​សិន​ មុន​នឹង​បណ្តើរ​អ្នក​ទៅ​រក​គ្រែ (បើ​អ្នក​មិន​ទាន់​ព្រម​​សំរាប់​ដំណាក់​កាល​លើ​គ្រែ​ទេ​ គួរ​ប្រយ័ត្ន​ខ្លួន​សំរាប់​ការ​ថើប​បែប​នេះ)។

 

នៅ​មាន​ត… 

August 21, 2006

មាន​អី​ៗ... ម៉ោងណា​​​ល្អ​​បំផុត​សំរាប់អ្នក​?

​ប្រភព​៖ ឯកសារ​បរទេស​

ម៉ោង​ ០6.00នាទី ពេល​ព្រឹក​
ជា​ពេល​វេលា​ដែល​មិន​ល្អ​សំរាប់​មនុស្ស​ដែល​មាន​អារម្មណ៍​ឆេវឆាវ​ច្រើន តែ​ល្អ​សំរាប់​អ្នក​ដែល​ត្រូវ​ការ​ដាស់​អារម្មណ៍​ឲ្យ​​ភ្លឺ​ថ្លា ព្រោះ​រាង​កាយ​របស់​យើង​បាន​ផលិត​អ័រមូន​ភេទ​​មុន​ពេល​នេះ​ ២ម៉ោង​រួច​ទៅ​ហើយ​។ បើ​សិន​ជា​អ្នក​មិន​ទាន់​ភ្ញាក់​ដឹង​ខ្លួន​ច្បាស់​នៅ​ឡើយ​ក៏​មិន​អីដែរ ការ​រួម​ភេទ​​ពាក់​កណ្តាល​ដេក​ពាក់​កណ្តាល​ភ្ញាក់​បែប​នេះ​ វា​នឹង​ធ្វើ​ឲ្យ​​មាន​អារម្មណ៍​រំភើប​ប្លែក​​មួយ​បែបទៀត​។

ម៉ោង​ 08.00នាទី (​ថ្ងៃ​សៅរ៏ អាទិត្យ)
ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​បាន​គេង​យ៉ាង​ឆ្អែត ពេល​ភ្ញាក់​ថ្ងៃ​បន្តិច​បែប​នេះ​ ជា​ពេ​ល​វេលា​ដ៏​ល្អ​សំរាប់​អ្នក​ទាំង​ពីរ​បន្ថែម​រសជាតិ​ស្នេហ៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជំនួស​អាហារ​ពេល​ព្រឹក។ ការ​មាន​សិច​ក្នុងម៉ោង​ពេល​នេះ​ អាច​ជួយ​ឲ្យ​ដំណើរ​​ឈាម​ក្នុង​រាង​កាយ​របស់​អ្នក​ធ្វើ​ការ​បាន​ល្អជាង​ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ទៅ​ទៀត​។

បញ្ជាក់៖ គួ​រ​ប្រើ​ពេល​វេលា​ធ្វើ​ការ​បបោស​អង្អែល​ ច្របាច់​ស្ទាប និង​សាក​ល្បង​រសជាតិ​ស្នេហ៍​បែប​ថ្មីៗ​ខ្លះ ព្រោះ​អ្នក​មិន​សូវ​មាន​ពេល​ច្រើន​សំរាប់​ បន្ថែម​រស​ជាតិ​ស្នេហ៍​​​ដូច​នេះ​ទេ ពេល​អ្នក​សាក​ល្បង​វិធី​ថ្មី​ៗ​អ្នក​នឹងមាន​អារម្មណ៍​​ដូច​ជា​កាល​ពេល​ដែល​អ្នក​ជួប​គ្នា​ដំបូង​អញ្ចឹង។

ម៉ោង​ 01.00នាទី ​រសៀល
អ្នក​ទើប​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួច​ថ្មីៗ វា​ជារយៈ​ពេល​ដែល​រាង​កាយ​អ្នក​ត្រូវ​ការ​សំរាក​(ពុលបាយ) ដើម្បី​ឲ្យ​ក្រពះ​ធ្វើ​ការ​រំលាយ​អាហារ។ ដូច្នេះ​អ្នក​មិន​គួរ​មាន​សិច​ក្នុង​ពេល​នេះ​ទេ គ្រាន់​តែ​គេ​ង​ឱប​គ្នា​ជជែក​គ្នា​លេង​ ឬ​មើល​ទូរទស្សន៍​ទៅ​អ្នក​នឹង​មាន​សេចក្តី​សុខ​ហើយ។

ម៉ោង​ 03.00នាទី​ រសៀល​
រ៉ូមែន​ទិច​មិន​ចាញ់​ពេល​ព្រឹក​ទេ​ ព្រោះ​រាង​កាយ​បាន​បង្កើត​អ័រមូន Endorphine ដែល​ជា​អ័រមូន​​ធ្វើ​ឲ្យ​មាន​អារម្មណ៍​សុខ​សប្បាយ ចេញ​មក​​យ៉ាង​ច្រើន​ជា​ពិសេស​។ ពេល​នេះ​ហើយ​ជា​ពេល​ដែល​ ល្អ​សំរាប់​រាង​កាយ​អ្នក​ក្នុង​មាន​សិច គួរ​សាក​ល្បង​វិធី​សាស្ត្រ​ថ្មីៗ​ដើម្បី​បន្ថែម​រស​ជាតិ​ស្នេហ៍​​ឲ្យ​ដល់​ជីវិត​គូ​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​ភាព​ស្រស់​ថ្លា​ថែម​ទៀត​។

ម៉ោង​ 05.00នាទី ល្ងាច​
តាម​រយៈ​ការ​សង្កេត​ធ្វើ​ឲ្យ​ឃើញ​ថា វា​ជា​ពេល​វេលា​ដែល​រាង​កាយ​បុរស​ផលិត​ស្ពែម​មក​ច្រើន​បំផុត ទើប​គេ​ចាត់​ទុក​ថា​ជា​ពេល​ដែល​បុរស​មាន​អនុភាព​ខ្លាំង​ក្លា​បំផុត ដូច្នេះ​បើ​អ្នក​ចង់​មាន​កូន​​ឆាប់ៗ កុំ​នៅ​ចាំ​យូរ​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​ភ្លាម​ទៅ។​

ម៉ោង​ 09.00នាទី យប់
ជា​ពេល​ដែល​រាង​កាយ​ផលិត​អ័រមូន​មែនឡា​​ថូនីន ​ជា​អ័រមូន​នៃ​សេចក្តី​សុខ ដែល​ត្រូវ​និង​អារម្មណ៍​ភេទ​ជាទី​បំផុត។ អ្នក​គួរ​ចាប់​ផ្តើម​ដោយ​បង្ក​ឲ្យ​មាន​បរិកាស​រ៉ូមែន​ទិច ជាមួយ​ក្លិន​ក្រអូប​ប្រហើរ សំលេង​តន្ត្រី​ស្រទន់ ក្រេប​រសជាតិ​ស្រាក្រហម​បន្តិច បូក​រួម​និង​ការ​បបោស​អង្អែល​ថ្នាក់ថ្នម​​ពោរ​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​។ នេះ​ជា​ពេល​ដែល​ល្អ​បំផុត​សំរាប់​ការ​រួម​ភេទ​របស់​គូរ​ស្នេហ៍​​ដើម្បី​ឲ្យ​ជីវិត​គូស្រស់​ថ្លា។

July 26, 2006

សិច​​...​និង​ការ​សំរក​ទំងន់

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួលដោយ៖ Kv 


 

តើ​អ្នក​ដឹង​ទេថា​ការ​មាន​សិច​ជា​វិធី​ដែល​ងាយ​ និងស្រណុក​សុខ​​ស្រួល​បំផុត​ក្នុង​ការ​សំរក​​ទំងន់ មក​មើល​ជា​មួយ​គ្នា​មើល៍​ថា​​តើ​ការ​មាន​សិច​អាច​ធ្វើ​ឲ្យ​អ្នក​ដុត​បំផ្លាញ​​ថាមពល​ក្នុង​ខ្លួន​បាន​ប៉ុន្មាន​កាល់ឡូរី​…

 

June 26, 2006

ទាយ​និស្ស័យ​សិច​តាម​រយៈ​តួលេខ​

ប្រភព៖ ឯកសារ​បរទេស
ដោយ៖ kv

 

គ្មាន​អ្ន​ក​ណា​ដែល​គិត​ថា​តួ​លេខ​នឹង​ក្លាយ​មកជា​តំណាង​អត្ថន័យ​ផ្សេងៗ​ក្នុង​រឿង​សិច​​បាន​ឡើយ។ អ្នក​ដឹង​ទេ​ថា​តួ​លេខពី​ 1​ ដល់លេខ 9 លេខ​និមួយ​មានបង្កប់​នូវ​អត្ថ​​ន័យ​ផ្សេងៗ​គ្នា​។ សាក​ល្បង​ជ្រើស​រើស​តួ​លេខ​មួយ​ដែល​អ្នក​ចូល​ចិត្ត​បំផុត​លមើល… រួច​មក​ផ្ទៀង​មើល​ចម្លើយ​មើល​ថា​តួ​លេខ​ដែល​អ្នក​ជ្រើស​រើស​ហ្នឹង​វា​ត្រូវ​ហ្នឹង​និស្ស័យ​ផ្លូវ​ភេទ​របស់​អ្នក​ឬទេ…

លេខ 1

អ្នក​ជា​មនុស្ស​មិន​យក​ចិត្ត​ទុក​ដាក់​ពី​អារម្មណ៍​អ្នក​​ដទៃ​ ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់ និស្ស័យ​ក្លាហាន​ និង​ស្រឡាញ់​ឥស្សរៈភាព ធ្វើ​ឲ្យ​អ្នក​ស្រឡាញ់​ភាព​ជា​ង្នក​ដឹក​នាំក្នុង​រឿង​ផ្សេងៗ ជា​ពិសេស​រឿង​លើ​គ្រែ។ អ្នក​សុំតែង​តែ​​ខ្លួន​ធ្វើ​ជា​អ្នក​ចាប់​ផ្តើម​ក្នុងកិច្ច​ការងារ​ផ្សេង​ជា​ពិសេស​អ្នក​ចូលចិត្ត​មាន​មនុស្ស​យក​ចិត្ត​យក​​ថ្លើម។ បើ​និយាយ​ពី​រឿង​លើ​គ្រែ​វិញ​ មិន​ថា​អ្នក​ចង់​ចាប់​ផ្តើម​ដោយ​ក្បាច់​ចម្លែក​យ៉ាង​ណា​ទេ​ អ្នក​​ចង់​ឲ្យ​គូ​ស្នេហ៍​របស់​អ្នក​ចូល​រួម​​ជាមួយ​អ្នក​ផង​ដែរ។​

លេខ 2

ជា​មនុស្ស​ដែល​មាន​គំនិត​ និង​ការ​ស្រមើល​ស្រម៉ៃ​ខ្ពស់​ជាពិសេស អ្នក​មាន​ភាព​ទន់​ភ្លន់​ និង​រ៉ឹងប៉ឹង​រួម​គ្នា​ក្នុង​ខ្លួន​អ្នក​តែ​មួយ មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន​អ្នក​នឹង​មានអារម្មណ៍​កក់​ក្តៅ។ អ្នកអាច​ស្រម៉ៃ​នឹង​សាង​ភាព​រ៉ូមែន​ទិក​ដល់​គូស្នេហ៍​អ្នក​​បាន​យ៉ាង​អស្ចារ្យ​ ជា​ពិសេស​​អ្នក​​ចូល​ចិត្ត​​​យកភាព​រ៉ូ​មែន​ទិក​មក​ធ្វើ​ជាអាវុធ​សំរាប់​ប្រយុទ្ធ​​ក្នុង​សឹក​សង្គ្រាម​លើ​គ្រែ​បាន​យ៉ាង​ពូកែ និង​ប៉ិន​ប្រសព្វ​ ព្រោះ​មនុស្ស​ក្បែរ​ខ្លួន​អ្នក​ក៏​លង់​ និង​អណ្តែត​អណ្តូងទៅជាមួយពាក្យ​​សំដី​លួង​លោម​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន​ ដូច​ពាក្យ​ដែល​ថា ទឹក​ឃ្មុំ​ផ្អែម​ឆ្ងាញ់​គង់​​ចាញ់​សំដី​មនុស្ស។

លេខ 3 

ជា​មនុស្ស​ដែល​មាន​គំនិត​ស៊ី​ជំរៅ និង​យល់​ពី​ចិត្ត​អ្នក​ដទៃ​បាន​យ៉ាង​ល្អ​ មាន​បេះ​ដូង​នឹងទឹក​​ចិត្ត​ប្រៀប​ដូច​ជា​ខ្យល់ ដែល​ជា​រឿយ​ៗ​អ្នក​តែង​បង្ហោះ​អារម្មណ៍​របស់​អ្នក​ នឹង​រមែង​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ឯង​ជានិច្ច​។ ដោយ​សារ​ភាព​ទន់ភ្លន់​ ស្រាល​ស្រទន់​ប្រៀប​ដូច​សំឡី​របស់អ្នក​ តែង​តែ​ធ្វើ​ឲ្យ​អ្នកងាយ​នឹង​ទទួល​រង​នូវ​ការ​ប៉ះទង្គិច ដែល​វា​ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ជាមនុស្ស​ចិត្ត​ទន់។ ទោះ​បី​ជា​អ្នក​កំពុង​មាន​ចំណង់​ផ្លូវ​ខ្លាំង​ក្លា​យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​បាន​ឮពាក្យ​អង្វរ​​ និង​បដិសេដ្ឋ​យ៉ាង​ទន់​ភ្លន់​របស់​គូស្នេហ៍​អ្ន​ក​ អ្នក​នឹង​បញ្ឈប់ភា្លម​រាល់​ចំណង់​ទាំងនោះ​​ និង​សុខចិត្ត​រង់ទាល់​តែ​គេ​យល់​ព្រម។

លេខ  4

ជា​មនុស្ស​ចូល​ចិត្ត​ភាព​​ច្រង៉េង​ច្រង៉ាង ជាពិសេស​រឿង​សិច​ ព្រោះ​គិតអ្វី​មិន​សូវ​ដូច​អ្នក​ដទៃ អ្វី​ដែល​ធម្មតា​ៗ​អ្នក​នឹង​មិន​ធ្វើ​ជា​ដាច់​ខាត មនុស្ស​ជា​មនុស្ស​រាង​ចម្លែក​បន្តិច ជា​មនុស្ស​គំរោះ​គំរើយ​តែ​អ្នក​រមែង​ទទួល​ការ​ចាប់​អារម្មណ៍​ពីភាគី​ម្ខាង​ទៀត​យ៉ាង​ខ្លាំង។ មនុស្ស​ដែល​នៅ​ក្បែរ​អ្នក​តែង​ទទួល​ភ្ញាក់​ផ្អើល​​គ្រប់​ពេល​។ អ្នក​មនុស្ស​ដៃ​រពឹស ចូល​ចិត្ត​ស្ទាប់​អង្អែល​រាង​កាយ​គូស្នេហ៍​ ធ្វើ​ឲ្យគេ​ទទួល​បាន​នូវ​ភាព​ភ្ញាក់​ផ្អើល ដុត​រោល​ ស្រើប​ស្រាល​។ អ្នក​ចូល​ចិត្ត​ប្តូរ​បរិយាកាសជាញឹក​ញាប់ ងាយ​ធុញ​ភាព​ជ្រាំដែល​ ដូច្នេះ​ការ​ផ្លាស់​ប្តូរ​បរិយាកាស​ថ្មី​​ពេល​មាន​សិច​​ ជាអ្វី​​ដែល​អ្នក​ប្រាថ្នា​ ហើយ​វា​​រមែង​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត​យ៉ាង​ខ្លាំ។

លេខ 5

ជាមនុស្សចូលចិត្តការសសេរកត់ត្រា ព្រោះជាមនុស្សស្រឡាញ់ការស្វែងរកចំណេះដឹង និងជាមនុស្សដែលមានភាពវាងវ៉ៃ​រហ័ស​រហួន​,​ហ៊ានស៊ី,​ ហ៊ានសង,​ ហ៊ានប្រថុយ, ហ៊ានប្តូរ តែជាមនុស្សឆាប់ធុញទ្រាន់។​ រីឯរឿងលើគ្រែវិញ បើ​សិន​គូ​ស្នេហ៍​របស់​អ្នក​គេង​ក្នុង​ទម្រង់​ក្បាច់បូរាណគ្នានការអភិវឌ្ឍន៍ទេនោះ ជីវិតគូរបស់អ្នកអាចឈានទៅរកភាពរកាំរកូតបានយ៉ាងងាយ … បើ​មិន​ចង់​មាន​សិច​បែប​ដដែល​ៗ​ គួរ​សាក​ល្បង​រក​អ្វី​​ប្លែក​ៗ​ថ្មីៗ​​មក​ធ្វើ​លើ​គ្រែ​ឲ្យ​ល្បែង​ស្នេហ៍​រិត​តែ​មាន​រស​ជាតិ​ថែម​ទៀត​។

លេខ ​6

ជា​មនុស្ស​ដែល​មាន​អារម្មណ៍​សិល្បះ សម្លឹង​មើល​អ្វីៗ​ក៏​ជា​សិល្បះ​ទាំង​អស់ សូម្បី​តែ​មើល​អណ្តាត​ភ្លើង​ក៏​អ្នក​អាច​មើល​ឃើញ​ភាព​ប្រណិត ទន់​ភ្លន់​​របស់​វា​បាន​។ ជា​​មនុស្ស​ស្រឡាញ់​ធម្មជាតិ មាន​មន្ត​ស្នេហ៍​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង គ្រាន់​តែ​ចេញ​វា​ចា​ ឬ​សកម្មភាព​អ្វី​មួយ​ចេញ​មក​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ជិត​ខ្លួន​ចាប់​អារម្មណ៍​​បាន​ភ្លាម។​ គុណវិបត្តិ​របស់​អ្នក​គឺ អ្នក​ជា​មនុស្ស​​បើក​បង្ហាញ​ពី​អារម្មណ៍​ខ្លួន​ឯង​ខ្លាំង​ពេក គ្រប់គ្រង​​អារម្មណ៍​ខ្លួន​ឯង​មិន​សូវ​បាន​ នឹក​ឃើញ​យ៉ាង​ម៉េច​ក៏​​និយាយ​ភ្លាម​ៗ ធ្វើ​ឲ្យ​ដៃ​គួ​អ្នក​ដឹង​ពី​តម្រូវ​ការ​របស់​អ្នក​ត្រង់​ៗ​តែ​ម្តង។

លេខ​ 7

ជា​មនុស្ស​ដែល​មាន​គំនិត​ទូលំទូលាយ មិន​ចូល​ចិត្ត​ធ្វើ​អ្វី​តាម​ការ​ពេញ​និយម​របស់​សង្គម​ខាង​ក្រៅ ទោះ​​លោក​ខាង​ក្រៅ​វិវត្តន៍​ដល់​ថ្នាក់​ណា​ក៏​ដោយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​អ្នក​រំជើប​រំជួល​បាន​ឡើយ ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​ពេក មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ដូច​អ្នក​ដទៃ ជា​ពិសេស​ក្នុង​រឿង​ភេទ​តែ​ម្តង ទោះ​នៅ​ពេល​ដែល​មាន​ឧបករណ៍​ដាស់​អារម្មណ៏​បន្ថែម​​រស​ជាតិ​ស្នេហ៍​ក៏​ដោយ​ក៏​អ្នក​មិន​ចាប់​អារម្មណ៍ អ្នក​បែរ​ជា​គិត​ថា​វា​ជា​រឿង​មិន​បាន​ការ ប្រភេទមនុស្ស​​ប្រកាន់គំនិត​ថា​​គេថា "ខ្លួន​ទី​ពឹង​ខ្លួន"  គឺ​ល្អ​បំផុត។

លេខ​ 8

ជា​មនុស្ស​​របៀប​របប​​ មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណាមក​សសើរ​​ក្នុង​គំនិត​របស់​គេ មាន​ចិត្ត​សណ្តោសមេត្តា​ ទោះ​បី​ជា​មិន​​សូវ​ចេះ​និយាយ តែ​បើ​ស្រឡាញ់​គឺ​ស្រឡាញ់​អស់​ពី​ចិត្ត​តែ​ម្តង​​។​ មិនមែន​ជា​មនុស្ស​ពូកែ​ចចារ តែ​ពូកែ​ខាង​ការ​បញ្ចេញ​​​កាយ​វិការ និង​សកម្មភាព។ អ្នក​ជា​​មនុស្ស​​ដែល​មាន​បំណង​ប្រាថ្នា​ខ្ពស់​​ តែ​មិន​មិន​​ងាយ​ប្រាប់​នណារ​ពី​បំណង​របស់អ្ន​ក​ទេ។ រីឯ​បញ្ហា​សិច​វិញ​អ្នក​​​ជា​អ្នក​ជំនាញ​លេខ​មួយ ព្រោះ​អ្នក​ចេះ​លួងលោម បង្កើត​អារម្មណ៍​​​ដែល​ពោរ​ពេញ​ដោយ​មន្តស្នេហា ទោះ​បី​ពេល​ខ្លះ​កម្លាំង​កាយ​មិន​ស៊ូ​ តែ​កម្លាំង​ចិត្ត​គេ​មាន​ជា​និច្ច។​

លេខ​ 9

ជា​មនុស្ស​ដែល​មាន​គំនិត​ដាច់​ខាត និង​មុះ​មុត​និង​អ្វី​ដែល​ប្រាថ្នា​​ចង់​បាន​ ជា​មនុស្ស​ដែល​ចូល​ចិត្ត​ស្វែង​រក​ការ​កោដ​សសើរ​ និង​ទទួល​ស្គាល់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ ចូល​ចិត្ត​សប្បាយ និង​មាន​គំនិត​ដូច​កូន​ក្មេងដែល​ចូល​​យក​តែ​ចិត្ត​ខ្លួន​ឯង​ជា​ធំ ជា​មនុស្ស​ក្លាហាន ហ៊ាន​ប្រថុយ។ នៅ​ពេល​ដែល​មាន​​ចិត្ត​លើ​​នណារ​ហើយ​រមែង​តែ​ចង់​មាន​សិច​ជា​មួយ​គេ​ភ្លាម​ៗ ដោយ​អ្នក​​មិន​​ខ្ចី​គិត​ពីបញ្ហា​ដែល​កើត​មាន​នា​ថ្ងៃ​អនាគត។ តែ​ង​តែ​​ធ្វើ​ការ​សម្រេច​ចិត្ត​​លឿន​ពេក ព្រម​ទាំង​មាន​និស្ស័យ​ជា​ព្រាន​​ដែល​អារម្មណ៍​ពុះ​កញ្ជោល។ ដូច្នេះ​យើង​សូម​ដាស់​តឿន​អ្នក​ថា​កុំ​ភ្លេច​​ដាក់​អាវ​ភ្លៀង​ឲ្យ​មានជាប់​ខ្លួន​ជានិច្ច មិន​អញ្ចឹង​ប្រយ័ត្ន​មាន​បញ្ហា​ដល់​ខ្លួន​ឯង​ និង​អ្នក​ដទៃ។​

«« អត្ថបទចាស់ •  អត្ថបទថ្មី »»