សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

November 14, 2007

ខ្ញុំឮគេនិយាយថា ស្រោមខ្លះមានគុណភាពល្អជាងស្រោមដទៃទៀត តើពិតឬ ?

ស្រោមភាគច្រើនមានគុណភាពដូចគ្នា ។ គម្បីពិនិត្យស្រោមដែលលោកអ្នកប្រើឱ្យបានច្បាស់លាស់ ដើម្បីឱ្យដឹងថា ស្រោមនោះទើបតែផលិត ហើយអាចទុកបានយូរ ភ្លឺថ្លា និងមានប្រេងរំអិលគ្រប់គ្រាន់ ។

 

October 9, 2007

KhmerTale Website

I would like to take this opportunity to introduce my new website www.KhmerTale.com to you all. That website aims to promote Khmer Life, Food, Music, Culture, Buddhism, and Daily Life to the world.

Well, hope that you all will give us support so that it encourages my team work harder and harder. Moreover, you are welcome to join with us @ Khmertale Forum .

 If you have any questions feel free to contact us by sending email to team[@]khmertale.com

 

See you all there,

Ktale Admin Team 

August 27, 2007

ពាក់​វ៉ែន​តា​យ៉ាង​ណា​ឲ្យ​ស្អាត​

សម័យ​បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា​យុវវ័យ​ខ្មែរ​ជា​ច្រើន​​ចាប់​ផ្តើម​​ងាក​មក​ចាប់​អារម្មណ៍​ក្នុង​ការ​ថែរក្សា​ភ្នែក​របស់​ខ្លួន តាម​រយៈ​​ការ​​ពាក់​វែន​តា​ការពារ​មិន​ឲ្យ​ភ្នែក​កាន់​តែ​ម្ញូប​ខ្លាំង។ វែន​តា​មិន​ត្រឹម​តែ​អាច​ជួយ​ការ​ពារ​ភ្នែក​របស់​អ្នក​ពី​ជំងឺ​ម្ញូប​ ធូលីដី កាំ រស្មីUV ឬ​ពន្លឺ​ចេញ​ពី​អេក្រង់​កុំព្យូទ័រ ប៉ុណ្ណោះ​ទេ តែ​វែន​តាអាចបន្ថែម​សម្រស់​ផ្ទៃ​មុខ​អ្នក​បាន​ផង​ដែរ បើ​សិន​ជា​អ្នក​ជ្រើស​រើស​ស៊ុម​វែន​តា​ត្រូវ​ហ្នឹង​ទម្រង់​មុខ​អ្នក តែ​ក្នុង​ករណី​ជ្រើស​រើស​ខុស​វិញ​វា​អាចទាញ​ឲ្យ​សម្រស់​ទម្រង់​មុខ​អ្នក​ធ្លាក់​ចុះ​ជា​មិន​ខាន​។​ សៀវ​ភៅ​​កំសាន្ត ​ធីន​ សូម​​លើក​បង្ហាញ​អាថ៌កំបាំង​​នៃ​ការ​ពាក់​វែន​តាមក​ជូន​មិត្ត​អ្នក​អាន ជា​ពិសេស​យុវវ័យ​សម័យ​ថ្មីទាំង​ឡាយ​​ណា​​ដែល​​ ត្រូវ​ពាក់​វែន​តាម្ញូប ហើយ​ជា​រឿយៗ​តែង​មាន​បញ្ហា​ក្នុង​ការ​ជ្រើស​រើស ដង​ ឬ​ស៊ុម​វែន​តា​ ថា​មិន​ដឹង​ជា​រើស​បែប​ណា​ឲ្យ​វា​ត្រូវ​សម​នឹង​ទំរង​មុខ​របស់​ខ្លួន​ហើយថែម​ទាំង​ទាន់​សម័យ​ទៀត​ផង​។
    ១- មុខ​ពង​ក្រពើ   
    ចាត់​ទុក​ថា​ជា​នារី​មាន​សំណាង ក្នុង​ការ​ជ្រើស​​ស៊ុម​វែន​តា​បាន​គ្រប់​ប្រភេទ ដោយ​មិន​ធ្វើ​ឲ្យ​សម្រស់​របស់​អ្នក​បាក់​ស្រុត​ចុះ​ឡើយ មិន​ថា​ស៊ុម​ មូល បួន​ជ្រុង បួន​ជ្រុង​បញ្ឆិត ឬ ស៊ុម​រាង​ពងក្រពើ អ្នក​អាច​ជ្រើស​មក​ពាក់​បាន​តាម​ចិត្ត។
    ២-មុខ​មូល
    អ្នក​អាច​ជ្រើស​ពាក់​ស៊ុម​រាង​បួន​ជ្រុង ឬ​បួន​ជ្រុង​បញ្ឆិត​ក៏​បាន​ កុំ​រើស​យក​ស៊ុម​ណា​ដែល​ធំពេក ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​មុខ​អ្នក​មើល​ទៅ​រឹត​តែ​ធំ​មូល​ជា​មិន​ខាន​។
   ៣-មុខ​មាន​ទម្រង់​ជ្រុង
    ការ​ជ្រើស​រើស​ស៊ុម​វែន​តា​ត្រូវ​គិត​ដល់​ការ​លុប​ជ្រុង​របស់​មុខ​អ្នក​ និង​ដើម្បី​​ឲ្យ​មុខ​អ្នក​មើល​ទៅ​ស្អាត​ថែម​មួយ​កម្រិត​ទៀត​ សូម​ជ្រើស​យក​ស៊ុម​ដែល​មាន​កោង​ច្រើន​ខាង​លើ​ ឬ​ខាង​ក្រោម ឬ​មូល​ក៏​បាន​។ ចៀស​វាង​ស៊ុម​ដែល​មាន​​ជ្រុង​គ្រប់​ប្រភេទ ព្រោះ​​នៅ​ពេល​អ្នក​ពាក់​វា​ហើយ​អ្នក​ដូច​ជា​បន្ថែម​ឆ្អឹង​លើ​ផ្ទៃ​មុខ​ឲ្យ​លេច​ឡើង​ច្បាស់​ថែម​ទៀត​។
    ៤-មុខ​វែង
    សម្រាប់​ទម្រង់​មុខ​វែង បណ្តោយ​នៃ​ស៊ុម​វែន​តា​មាន​នាទី​សំខាន់​ខ្លាំង​ណាស់​​ក្នុង​ការ​បញ្ឆោត​ភ្នែក​ឲ្យ​ឃើញ​មុខ​យើង​ខ្លី​ជាង​មុន អ្នក​គួរ​រើស​ស៊ុម​វែន​តា​ដែល​មាន​ផ្ទៃ​សមល្មម​នឹង​មុខ​របស់​អ្នក​ មិន​តូច​ពេក​មិន​ធំពេក​។

សាក​ល្បង​យក​វិធី​ជ្រើស​រើស​ស៊ុម​វែន​តា​ខាង​លើ​ទៅ​សាកល្បង​ នឹង​សំរាប់​ជា​ជំនួយ​ក្នុង​ការ​ជ្រើស​រើស​ស៊ុម​វែន​តា​​ លមើល វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​ច្រើន​ជាង​មុន​ពេល​ពាក់​វែន​តា និង​មិន​កង្វល់​ថា​ខ្លួន​មើល​ទៅ​ដូច​មនុស្ស​ចាស់​ទៀត​។

August 7, 2007

Friends are the flowers

July 18, 2007

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ការ​ព្យាបាល​អេដស៍​ឱ្យ​ជា​ដាច់

ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ កន្លង​មក​នេះ​បាន​និយាយ​ថា​នៅ​ក្នុង​ការ​រក​ឃើញ​ដ៏​សំខាន់​មួយ​ដែល​អាច​នាំ​ទៅ​រក​ការ​ព្យាបាល​ឱ្យ​ជា​សះ​ស្បើយ​សម្រាប់​ការ​ឆ្លង​វីរុស​ ​HIV ពួក​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​នូវ​វិធី​មួយ​ដើម្បី​បំបាត់​វីរុស​ ​ HIV ​ចេញ​ពី​កោសិកា​មាន​វីរុស​។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ឋី​ Science បានឱ្យដឹងថា​ពួក​អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​អង់ស៊ីម​មួយ​ដែលវាយប្រហារ​ទៅ​លើ​​ DNA ​របស់​វីរុស .HIV​និងបំបាត់វីរុស HIV នេះ​ចេញ​ពី​កោសិកា​ដែល​មាន​ឆ្លង​វីរុស​។​
យ៉ាង​ណា​ក្តី​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ព្រមាន​ថា​​អង់​ស៊ីម​នោះ​ស្ថិត​នៅ​ឆ្ងាយ​នៅ​ឡើយ​ពី​ការ​យក​មក​ប្រើ​ប្រាស់​ធ្វើ​ជា​វិធី​ព្យាបាល​មួយ​ប៉ុន្តែ​វា​ផ្តល់​នូវ​ក្តី​សង្ឃឹម​មួយ​សម្រាប់​មនុស្ស​ជាង​៤០លាន​នាក់​ដែល​បាន​ឆ្លង​វីរុស​ ​HIV នៅ​ទូទាំង​ពិភព​លោក​។

អាឡិន​​អង់​ហ្គែល​មែន​មក​ពីវិទ្យាស្ថាន​ ​Dana-Farber Cancer Institute​នៃសកល​វិទ្យាល័យ​​ Harvard University បាន​សរសេរ​
នៅ​ក្នុង​អត្ថបទ​អម​ជា​មួយ​នឹង​ការ​សិក្សា​នេះ​ថា​ ​’អង់​ស៊ីម​ដែល​អាច​ដក​យក​ចេញ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​វីរុស​  HIV-១​ពី​កោសិកា​​ដែល​ឆ្លង​​ថ្ងៃ​ណា​មួយ​អាច​ជួយ​កម្ចាត់​វីរុស  .HIV​ពីអ្នក​ជំងឺ​អេដស៍។​ការ​ពន្យារ​ពេល​បច្ចុប្បន្ន​ផ្តោត​លើ​ការ​ទប់​មិន​ឱ្យវីរុស​ ​HIV​រាលដាល​ ​​និង​ពន្យារ​ជីវិត​អ្នក​ជំងឺ​អេដស៍។​

ប៉ុន្តែ​អ្វី​ដែល​វីរុស  .HIV​​ សម្លាប​់មនុស្ស​បាន​គឺសមត្ថភាព​របស់​វីរុស​នេះ​ក្នុង​ការ​បញ្ចូល​ខ្លួនវាទៅកាន់កោសិការបស់ខ្លួនមនុស្ស​រួចមកបង្ខំ​​ឱ្យ​កោសិកាទាំងនោះផលិតចេញការឆ្លងថ្មី។ ​អង់ហ្គែលមែន​បាន​ពន្យល់​ថា ​​’​ដូច្នេះ​ វីរុស .HIV​តោង​ជាប់​ទៅ​នឹង​កោសិកា​ខ្លួន​មនុស្ស​​​ជា​ហេតុ​ធ្វើ​ឱ្យ​យើង​មិន​អាច​ព្យាបាល​ឱ្យអ្នកជំងឺអេដស៍​ជា​សះស្បើយ​ពីការ​ឆ្លង​វីរុស​ HIV-១​ក្នុង​ខ្លួន​ពួក​គេ​"​​។​

ប៉ុន្តែ​ការ​មិន​អាច​ព្យាបាល​ឱ្យ​ជា​សះ​ស្បើយ​បាន​នោះ​អាច​ផ្លាស់​ប្តូរ​ប្រសិន​ជាអង់ស៊ីម​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អាល្លឺម៉ង់​មួយ​​ក្រុម​បាន​បង្កើត​​ឡើង​អាច​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ដោយ​សុវត្ថិភាព​លើ​ខ្លួន​មនុស្ស។​​អង់​ស៊ីម​នោះ​អាច​បំបាត់​វីរុស​  HIV​ចេញពីកោសិកា​អ្នក​ជំងឺ​អេដស៍​បាន​ក្នុង​រយៈ​ពេល​ប្រហែល​ជា៣​ខែ​ នៅក្នុង​មន្ទីរ​ពិសោធន៍​។​​

អ្នក​ស្រាវ​ជ្រាវ​អាល្លឺម៉ង់​ទាំង​នោះ​បាន​បង្កើត​អង់​ស៊ីម​មួយ​ហៅ​ថា​​ Tre ដែលអាចដកចេញនូវវីរុស HIV​ចេញ​ពី​កោសិកា​អ្នក​កើត​អេដស៍​​ តាម​រយៈ​ការ​ដឹង​ហើយ​បន្ទាប់មក​ភ្ជាប់ឡើងវិញនូវ​ទម្រង ់​DNA .​របស់វីរុស ​HIV .។​ សមត្ថភាព​ក្នុង​ការ​ដឹង​អំពី​DNA.​របស់​វីរុស​​​ HIVនេះ​​នៅ​ថ្ងៃណា​មួយ​អាច​ជំនះ​បាន​នូវ​ឧបសគ្គ​ដ៏​ធំ​បំផុត​មួយ​ចំពោះ​ការ​រក​ឃើញ​ការ​ព្យាបាល​ឱ្យ​ជា​ដាច់​មួយ​។

អង់ហ្គែល​មែន​​ បាន​សរសេរ​ថា​​ ‘​មាន​ការ​ប៉ុន​ប៉ង​ជា​ច្រើន​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​ធ្វើ​ឱ្យ​កោសិកា​ទាំង​នេះ​មាន​សកម្មភាព​ឡើង​ជា​មួយ​នឹង​ក្តី​សង្ឃឹម​ថា​យុទ្ធវិធី​បែប​នេះ​នឹង​ធ្វើ​ឱ្យ​វីរុស​អម​ជាមួយ​ការ​ស្គាល់​ឱសថ​ប្រឆាំង​វីរុស​ ដែល​នាំ​ទៅ​រក​ការ​កម្ចាត់​ចោល​នូវ​វីរុស​។​​ ការ​ជឿន​លឿន​ទៅ​មុខ​ក្នុង​ការ​ប្រើ​ប្រាស់​វិធីសាស្ត្រ​​នេះ​​នៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ​អេដស៍​មាន​ស​ភាព​យឺត​យ៉ាវ​ក្នុង​ការ​បង្កើត​ឱ្យ​ចេញ​ជា​រូប​រាង​"​។​

គាត​់បាន​សរសេរ​ទៀត​ថា​​ ការ​ធ្វើ​ពិសោធន៍ថ្មីៗ​ត្រូវ​តែ​ធ្វើ​ឡើង​ដើម្ប​ីរក​មើល​ថា​​ តើ​អង់​ស៊ីម​ឈ្មោះ​ ​Tre  អាច​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​​ដើម្បី​ស្គាល​់អំពី​កោសិកា​ដែល​ឆ្លង​វីរុស​  HIV ។​​ គាត់​បាន​និយាយ​ថា​​ ‘​បើ​ទោះ​ជា​លទ្ធផល​គួរ​ជាទី​ពេញ​ចិត្ត​នេះ​តំណាង​ឱ្យ​ត្រឹម​តែ​ជំ​​ហាន​កូន​ង៉ា​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រើ​ប្រាស់​ចុង​ក្រោយ​នៅ​ក្នុង​ការព្យាបាល​អ្នក​ជំងឺ​អេដស៍​ ក៏ដោយ​ ​ក៏កា​រ​រក​ឃើញ​អង់​ស៊ីម​​ Tre បង្ហាញ​ ថា​​ការ​ដក​ចេញ​របស់​  HIV-1របស់​អង់ស៊ីម​ ពី​ ក្រូម៉ូសូម​របស់​មនុស្ស​ជា​ការ​ពិត​ជាក់​ស្តែង​មួយ​នាេ​ពល​បច្ចុប្បន្ន​នេះ​"។

ពួក​​អ្នកស្រាវជ្រាវដែលបានបង្កើតអង់ស៊ីម​Tre​នេះ​មាន​សុទិដ្ឋិ​និយម​ចំពោះ​សមត្ថភាព​របស់ពួកគេ​ក្នុង​ការ​បង្កើត​អង់​ស៊ីម​នានា​​​ បន្ថែម​​ទៀត​​ដែល​នឹង​បំបាត់​នូវ​ផ្នែក​ផ្សេង​ៗ​ទៀតៃ​ន​ DNA របស់វីរុស។ទោះយ៉ាងណាក៏​ពួកគេបានធ្វើការព្រមានថា​មាន​ឧបសគ្គ​​​សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​ត្រូវជំនះ​មុន​នឹង​អង់​ស៊ីម​អាច​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ឱ្យ​ជា​ដាច់​។​

មេដឹកនាំក្រុមស្រាវជ្រាវលោកអ៊ីនដ្រានី​សាកានៃវិទ្យាស្ថាន Max Planck Institute for Molecular Cell Biology and Genetics​ នៅទីក្រុង​ ​Dresden.​របងស់អាល្លឺម៉ង់បានសរសេរថា​"​ឧបសគ្គ​ដែល​សំខាន់​បំផុត ​និង​ដែល​ពិបាក​បំផុត​នៅ​ក្នុង​ចំណោម​ឧបសគ្គ​នា​នាគឺថា​​​អង់ស៊ីម​​ ​Tre  ​នឹង​​ត្រូវ​​ការ​​វិធី​​ដែល​​ប្រកប​ដោយ​ប្រសិទ្ធភាព​​ និង​សុវត្ថិភាព​ក្នុង​ការ​បញ្ជូន​ ​ហើយ​​នឹង​ត្រូវ​តែ​អាច​បំពេញ​ការងារ​​ដោយ​គ្មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ក្លា​ពីការ​ប្រើ​វា​"​​។​

សា​កា​​​បាន​​ធ្វើ​ការ​សន្និដ្ឋាន​ថា​​ ‘​​ទោះ​យ៉ាង​ណា​ក្តី​លទ្ធផល​ដែល​យើង​បង្ហាញ​នេះ​ផ្តល់​នូវ​ភស្តុតាង​ដំណាក់​កាល​ដំបូង​មួយ​នៃ​មូលដ្ឋាន​​សម្រាប់​វិធីសាស្ត្រ​ព្យាបាល​ប្រភេទ​នេះ​​ដែល​យើង​រំពឹង​ថា​​នឹង​អាច​បង្កើត​ចេញ​នូវ​មូល​ដ្ឋាន​ដ៏​មាន​ប្រយោជន៍​មួយ​សម្រាប់​ការ​បង្កើត​ឡើង​នូវ​វិធីព្យាបាល​  HIV​ នា​ពេល​អនាគត​"​។

(​អត្ថបទ​ដក​ស្រង់ពី​កាសែត​រស្មី​កម្ពុជា)​

June 8, 2007

ទឹក​ស៊ីអ៊ីវ​ ​ដែល​ផលិត​នៅ​ស្រុក​យួន​មាន​ផ្ទុក​សារ​ធាតុ​កើត​ជម្ងឺ​មហា​រីក​

            សារ​ព័ត៌​មាន​ VNS របស់​យួន​បាន​ផ្សាយ​ថា​ អ្នក​លក់​ដូរ​មួយ​ចំនួន​នៅ​ក្រុង​ព្រៃ​នគរ​ បាន​ធ្វើ​ពហិ​កា​ មិន​ទិញ​ទឹក​ស៊ី​អ៊ីវ​ ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ស្បៀង​អាហារ​ក្នុង​ស្រុក​ចំនួន​១៧​ បន្ទាប់​ពី​អធិការ​សុខ​ភាព​ បាន​រក​ឃើញ​សារ​ធាតុ​កាស៊ី​ណូ​ហ្សែន​ (Carcinogen) ក្នុង​បរិ​មាណ​យ៉ាង​ច្រើន​នៅ​ក្នុង​ទឹក​ស៊ី​អ៊ីវ​។​ ក៏​ប៉ុន្តែ​ពួក​អ្នក​ជំនាញ​ការ​ ខាង​សុខ​ភាព​របស់​យួន​ បាន​និយាយ​ថា​ ការ​ធ្វើ​ប៉ុណ្ណឹង​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ​។​

អគារ​ធិការ​សុខា​ភិបាល​ទី​ក្រុង​ព្រៃ​នគរ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ក្រុម​ហ៊ុន​យួន​ចំនួន​១៧​ បាន​ផលិត​ទឹក​ស៊ី​អ៊ីវ​ ដែល​មាន​ផ្ទុក​បរិមាណ​សារ​ធាតុ​ 3-MCPD យ៉ាង​ច្រើន​ ដែល​ជា​សារ​ធាតុ​ បណ្តាល​ឱ្យ​មាន​ជម្ងឺ​មហា​រីក​។​ យី​ហោ​ទឹក​ស៊ី​អ៊ីវ​ចំនួន​១០​ ត្រូវ​បាន​សារ​ព័ត៌​មាន​មូល​ដ្ឋាន​ របស់​យួន​ចុះ​ផ្សាយ​កាល​ពី​សបា្តហ៍​កន្លង​ទៅ​ ហើយ​យី​ហោ​ចំនួន​៧​ទៀត​ ត្រូវ​បាន​សារ​ព័ត៌​មាន​យួន​ចុះ​ផ្សាយ​កាល​ពី​ដើម​សបា្តហ៍​នេះ​។​ កម្រិត​បរិ​មាណ​ 3-MCPD ដ៏​ច្រើន​ហួស​ ដែល​គេ​រក​ឃើញ​ នៅ​ក្នុង​ប៉ាន់​ទឹក​ស៊ី​អ៊ីវ​ បាន​ធ្វើ​ឱ្យ​អតិ​ថិ​ជន​យួន​មាន​ការ​រន្ធត់​យ៉ាង​ខ្លាំង​។​

សារ​ធាតុ​ 3-MCPD គឺ​ជា​សារ​ធាតុ​គីមី​ម្យ៉ាង​ ដែល​គេ​ហៅ​ថា​ ក្លរ៉ូ​ប្រូ​ប៉ា​ណុល​ (Chloropropanols) ដែល​កើត​ឡើង​ពី​ការ​ញែក​ប្រូ​តេ​អ៊ីន​ចេញ​ពី​រុក្ខ​ជាតិ​ ដូច​ជា​សណ្តែក​សៀង​ ដោយ​ប្រើ​អាស៊ីដ​ក្លរី​ឌ្រិច​។​ សារ​ធាតុ​ 3-MCPD ត្រូវ​គេ​ដឹង​ថា​ ជា​សារ​ធាតុ​ដែល​បង្ក​ឱ្យ​មាន​ជម្ងឺ​មហា​រីក​ដល់​សត្វ​ ប៉ុន្តែ​ពួក​អ្នក​វិទ្យា​សាស្ត្រ​ និយាយ​ថា​ វា​ក៏​អាច​បង្ក​ជម្ងឺ​មហា​រីក​ ដល់​មនុស្ស​ដែរ​ បើ​សិន​ជា​សារ​ធាតុ​ 3-MCPD នោះ​មាន​ច្រើន​ហួស​កម្រិត​នៅ​ក្នុង​ចំណី​អាហារ​ ជា​ពិសេស​គឺ​នៅ​ក្នុង​ទឹក​ស៊ី​អ៊ីវ​។​ នៅ​ឆ្នាំ​២០០១​ គណៈ​កម្ម​ការ​អឺ​រ៉ុប​ បាន​អនុ​ម័ត​នូវ​បទ​បញ្ញត្តិ​មួយ​ ដោយ​កម្រិត​ឱ្យ​មាន​បរិ​មាណ​សារ​ធាតុ​ 3-MCPD 0,02 មីល្លី​ក្រាម​ប៉ុណ្ណោះ​ ក្នុង​១​គីឡូ​ក្រាម​ទឹក​ស៊ី​អ៊ីវ​គោក​។​

ប្រធាន​អធិការ​កិច្ច​ ង្វៀង​ឌឹក​អាន​ បាន​និយាយ​ថា​ មន្ទីរ​សុខា​ភិបាល​ បាន​បញ្ជា​ឱ្យ​អ្នក​រំលោភ​ច្បាប់​ ឈប់​លក់​ទឹក​ស៊ី​អ៊ីវ​ទាំង​នោះ​ ដែល​អាច​មាន​ផ្ទុក​សារ​ធាតុ​ 3-MCPD ។​ លោក​ អាន​ បាន​និយាយ​ថា​ គេ​បាន​តម្រូវ​ ឱ្យ​ពួក​អ្នក​រំលោភ​ច្បាប់​ទាំង​នោះ​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ ដើម្បី​ស្តាប់​ការ​ណែ​នាំ​ពី​របៀប​ញែក​សារ​ធាតុ​ 3-MCPD ដែល​ច្រើន​ហួស​ហេតុ​ ចេញ​ពី​ផលិត​ផល​ទឹក​ស៊ី​អ៊ីវ​។​

សារ​ព័ត៌​មាន​ VNS របស់​យួន​បាន​ផ្សាយ​ទៀត​ថា​ ថ្នាក់​ដឹក​នាំ​ក្រុង​ព្រៃ​នគរ​ ក៏​បាន​បញ្ជា​ឱ្យ​មន្ទីរ​សុខា​ភិបាល​ ធ្វើ​ការ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ក្នុង​ការ​ដក​ហូត​ផលិត​ផល​ទឹក​ស៊ី​អ៊ីវ​ ដែល​មាន​ជាតិ​ពុល​ ហើយ​ធ្វើ​ការ​ផាក​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​អ្នក​រំលោភ​។​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ព្រៃ​នគរ​ ក៏​បាន​បញ្ជា​ឱ្យ​មន្ទីរ​សុខា​ភិបាល​ ធ្វើ​ការ​ជូន​ដំណឹង​ជា​បន្ទាន់​ដល់​ប្រជា​ពលរដ្ឋ​ នូវ​ឈ្មោះ​ផលិត​ផល​ ដែល​មាន​ជាតិ​ពុល​។​

លោក​ អាន​ បាន​និយាយ​ថា​ ផលិត​ផល​ទឹក​ស៊ី​អ៊ីវ​របស់​ក្រុម​ហ៊ុន​ Truong Thanh, Dong Phuong, Nam Duong, Huong Nam Phuong, Loi Ky, Lam Thuan, Thai Dai Loi, Song Ma, Thai Chan Chanh, Nosafood, Hau Sanh, Mekong, Wiwon VN, Tam Ky, Vinh Phuoc, Bach Thao និង​ Khuong Phat សុទ្ធ​តែ​មាន​បរិ​មាណ​សារ​ធាតុ​ 3-MCPD លើស​ពី​កម្រិត​ ដែល​អនុ​ញ្ញាត​នៅ​ប្រទេស​វៀត​ណាម​ គឺ​១​មីល្លី​ក្រាម​ ក្នុង​១​គីឡូ​ក្រាម​។​ លោក​ អាន​ បាន​បន្ត​ទៀត​ថា​ ផលិត​ផល​ទឹក​ស៊ី​អ៊ីវ​ របស់​ក្រុម​ហ៊ុន​វៀត​ណាម​ទាំង​នោះ​ មាន​ផ្ទុក​សារ​ធាតុ​ 3-MCPD រវាង​ពី​ ២៣,៩​ ដល់​៤២០២​ មីល្លី​ក្រាម​ ក្នុង​១​គីឡូ​ក្រាម​ ដែល​ច្បាប់​របស់​វៀត​ណាម​ អនុ​ញ្ញាតឱ្យ​មាន​តែ​ត្រឹម​១​មីល្លី​ក្រាម​ប៉ុណ្ណោះ​ ក្នុង​១​គីឡូ​ក្រាម​ ហើយ​សហ​គមន៍​អឺរ៉ុប​អនុ​ញ្ញាត​ឱ្យ​មាន​តែ​ត្រឹម​០,០២​មីល្លី​ក្រាម​ក្នុង​១​គីឡូ​។​

លោក​ Nguen Xuan Mai អនុ​ប្រធាន​ វិទ្យា​ស្ថាន​អនា​ម័យ​សុខ​ភាព​សហ​គមន៍​ របស់​យួន​ បាន​និយាយ​ថា​ បរិ​មាណ​ខ្ពស់​នៃ​សារ​ធាតុ​ 3-MCPD អាច​ធ្វើ​ឱ្យ​ហ្សែន​ប្រែ​ប្រួល​ ហើយ​នាំ​ឱ្យ​កើត​ជម្ងឺ​មហា​រីក​។​

សារ​ព័ត៌​មាន​ VNS របស់​យួន​ បាន​ផ្សាយ​ទៀត​ថា​ ទី​ភ្នាក់​ងារ​របស់​រដ្ឋា​ភិបាល​ នៅ​តែ​ព្រងើយ​កន្តើយ​នឹង​បញ្ហា​នេះ​ ហើយ​ទឹក​ស៊ី​អ៊ីវ​ភាគ​ច្រើន​ ដែល​មាន​ផ្ទុក​សារ​ធាតុ​ 3-MCPD នៅ​តែ​ត្រូវ​បាន​គេ​លក់​ នៅ​ក្នុង​ទី​ផ្សារ​របស់​វៀត​ណាម​។​ រី​ឯ​សារ​ព័ត៌​មាន Thanh Vien Daily របស់​យួន​វិញ​ បាន​ផ្សាយ​ថា​ សាធារណ​ជន​យួន​ មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ទៅ​នឹង​មន្ទីរ​សុខា​ភិបាល​ ដែល​មិន​បាន​ជូន​ដំណឹង​ពី​រឿង​ផលិត​ផល​ ដែល​មាន​ជាតិ​ពុល​ឱ្យ​បាន​រហ័ស​ ដោយ​មន្ទីរ​សុខា​ភិបាល​បាន​រក​ឃើញ​តាំង​ពី​ឆ្នាំ​២០០១​ មក​ម្ល៉េះ​ នូវ​កម្រិត​សារ​ធាតុ 3-MCPD ដែល​ហួស​ពី​កម្រិត​សុវត្ថិ​ភាព​ពី​២៣​ ទៅ​៥៦​០០​ដង​ ឯ​ណោះ​។​

ទឹក​ស៊ី​អ៊ីវ​ ដែល​ផលិត​នៅ​ក្នុង​ប្រទេស​យួន​ ក៏​មាន​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ ប៉ុន្តែ​គេ​មិន​ដឹង​ថា​ អាជ្ញា​ធរ​ខ្មែរ​បាន​ធ្វើ​តេស្ត​រក​មើល​កម្រិត​ 3-MCPD ឬ​ក៏​អត់​។​ បន្ទាប់​ពី​មាន​ដំណឹង​ស្តី​ពី​ទឹក​ស៊ី​អ៊ីវ​យួន​មាន​ជាតិ​ 3-MCPD ដែល​បណ្តាល​ឱ្យ​កើត​មហា​រីក​នោះ​ កាសែត​រស្មី​កម្ពុជា​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញា​ធរ​ ហ៊ុន​ សែន​ ប្រុង​ប្រយ័ត្ន​ ពី​ព្រោះ​ទឹក​ស៊ី​អ៊ីវ​ ដែល​រដ្ឋ​អំណាច​យួន​បញ្ជា​ឱ្យ​បំផ្លាញ​ ចោល​នៅ​ស្រុក​យួន​នោះ​ អាច​ត្រូវ​គេ​នាំ​ចូល​មក​កម្ពុជា​។​ កាសែត​រស្មី​កម្ពុជាក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ គណៈ​កម្ម​ការ​អឺរ៉ុប​ បាន​រក​ឃើញ​មាន​កម្រិត​ជាតិ 3-MCPD ច្រើន​ហួស​នៅ​ក្នុង​ទឹក​ស៊ី​អ៊ីវ​យួន​ ដែល​នាំ​ចូល​ទៅ​ប្រទេស​ហ្វាំង​ឡង់​៕

ដក​ស្រង់​ចេញ​ពី​៖​

-កាសែត​មនសិការ​ខ្មែរ​ ច្បាប់​ចេញ​ផ្សាយ​ ឆ្នាំ​ទី​១៤​ លេខ៣១៧៩​​ ថ្ងៃ​សុក្រ​ ទី​០៨​ ខែ​មិថុនា​ ឆ្នាំ​២០០៧​។​​​

April 26, 2007

what is the kiss?

 

តើថើប​មានន័យ​យ៉ាង​ណា​ទៅ?​
what is the kiss?

 

ថើបដៃ​ មានន័យ​ថា​៖ ខ្ញុំ​ស្រឡាញ់អ្នក​យ៉ាង​ខ្លាំង​ 
Kiss on the hand – I adore you.

 

ថើបថ្ពាល់ មានន័យ​ថា​៖ ខ្ញុំ​ចង់​បាន​អ្នក​ជាមិត្ត​
Kiss on the cheek – I just want to be friends.
 
 
ថើបចង្កា មានន័យ​ថា​៖ អ្នកល្អគួរឲ្យ​ស្រឡាញ់​
Kiss on the chin – You are cute!
 
 
ថើបក មានន័យ​ថា​៖ ខ្ញុំ​ត្រូវការអ្នក​
Kiss on the neck – I want you.
 

ថើប​បបូរមាត់ មានន័យ​ថា​៖ ខ្ញុំ​ ស្រឡញ់អ្នក
Kiss on the lips – I love you.
 
 
 ថើប​ត្រចៀក មានន័យ​ថា​៖ ទៅ​សប្បាយ​រីករាយ​ទាំង​អស់​គ្នា​
Kiss on the ears – Let’s have some fun.
 
ថើប​គ្រប់​ទីកន្លែង​ មានន័យ​ថា​៖ អ្នកពិតជា​អស្ចារ្យ​ហើយ!!
Kiss anywhere else – You’re the best.
 
 

April 6, 2007

រហែក​ចិត្ត​

គូរ​ដោយ​ ញឹក​ សុផាលាភគូរ​ដោយ​ ញឹក​ សុផាលាភគូរ​ដោយ​ ញឹក​ សុផាលាភគូរ​ដោយ​ ញឹក​ សុផាលាភគូរ​ដោយ​ ញឹក​ សុផាលាភ

សូម​emoticonពិចារណា​?

-តើ​មានអ្វី​កើត​ឡើង​នៅ​ចុង​បញ្ចាប់​នៃ​សាច់​រឿង ?

-នៅ​រូប​ភាព​ទី​៣​ តើ​អ្នក​គិត​ដូច​ម្តេច​ចំពោះឃ្លា​ថា​ " មានម៉េច អ្ហា! យ៉ាង​ច្រើម​ដែក​យំប៉ុណ្ណឹង " ?

-តើ​នៅ​រួប​ទី​៥ ស្រ្តី​ទាំង​ពីរ​មានអារម្មណ៍ ដូច​ម្តេច?

-តើ​អ្នកគិត​ដូច​មេ្តច​ចំពោះ អាកាបកិរិយា​របស់ បុរសនេះ?

តើ​ស្រោម​អនាម័យ​ផ្តល់​សិទ្ធិ​ឲ្យ​បុរស​ធ្វើ​ដូច​នេះ​ទៅ​លើ​ស្ត្រី​ដែរ​ឬទេ?

-តើ​ស្ត្រី​ធ្វើ​បែប​ណា ដើម្បី​ជៀសវាង​បញ្ហា​នេះ?

 

emoticonមនុស្ស​គ្រប់​រូប​មាន រូប​កាយ​ចិត្ត(អារម្មណ៍)  និង​គំនិត​ប្រាជ្ញា​។ បើ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ផ្នែក​ណា​មួយ​ វា​នឹង​ជះ​ឥទ្ធិពល​ដល់​ផ្នែក​ពីរ​ទៀត។​

emoticon 

រូបកាយ​

ចិត្ត​(អារម្មណ៍) 

គំនិត​ប្រាជ្ញា​

ទំនាក់​ទំនង​ផ្លូវភេទ​​

មិន​ត្រឹម​តែ​ប៉ះ​ពាល់​តម្រូវ​ការ​ផ្នែក​រាង​កាយ​ប៉ុណ្ណោះទេ​

ប៉ុន្តែ​វាមាន​ឥទ្ធិពល​ដល់​ចិត្ត​ (អារម្មណ៍)​

និងគំនិតប្រាជ្ញា​ផង​ដែរ។

 

«« អត្ថបទចាស់ •