សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

April 6, 2007

រហែក​ចិត្ត​

គូរ​ដោយ​ ញឹក​ សុផាលាភគូរ​ដោយ​ ញឹក​ សុផាលាភគូរ​ដោយ​ ញឹក​ សុផាលាភគូរ​ដោយ​ ញឹក​ សុផាលាភគូរ​ដោយ​ ញឹក​ សុផាលាភ

សូម​emoticonពិចារណា​?

-តើ​មានអ្វី​កើត​ឡើង​នៅ​ចុង​បញ្ចាប់​នៃ​សាច់​រឿង ?

-នៅ​រូប​ភាព​ទី​៣​ តើ​អ្នក​គិត​ដូច​ម្តេច​ចំពោះឃ្លា​ថា​ " មានម៉េច អ្ហា! យ៉ាង​ច្រើម​ដែក​យំប៉ុណ្ណឹង " ?

-តើ​នៅ​រួប​ទី​៥ ស្រ្តី​ទាំង​ពីរ​មានអារម្មណ៍ ដូច​ម្តេច?

-តើ​អ្នកគិត​ដូច​មេ្តច​ចំពោះ អាកាបកិរិយា​របស់ បុរសនេះ?

តើ​ស្រោម​អនាម័យ​ផ្តល់​សិទ្ធិ​ឲ្យ​បុរស​ធ្វើ​ដូច​នេះ​ទៅ​លើ​ស្ត្រី​ដែរ​ឬទេ?

-តើ​ស្ត្រី​ធ្វើ​បែប​ណា ដើម្បី​ជៀសវាង​បញ្ហា​នេះ?

 

emoticonមនុស្ស​គ្រប់​រូប​មាន រូប​កាយ​ចិត្ត(អារម្មណ៍)  និង​គំនិត​ប្រាជ្ញា​។ បើ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ផ្នែក​ណា​មួយ​ វា​នឹង​ជះ​ឥទ្ធិពល​ដល់​ផ្នែក​ពីរ​ទៀត។​

emoticon 

រូបកាយ​

ចិត្ត​(អារម្មណ៍) 

គំនិត​ប្រាជ្ញា​

ទំនាក់​ទំនង​ផ្លូវភេទ​​

មិន​ត្រឹម​តែ​ប៉ះ​ពាល់​តម្រូវ​ការ​ផ្នែក​រាង​កាយ​ប៉ុណ្ណោះទេ​

ប៉ុន្តែ​វាមាន​ឥទ្ធិពល​ដល់​ចិត្ត​ (អារម្មណ៍)​

និងគំនិតប្រាជ្ញា​ផង​ដែរ។

 

March 16, 2007

ជំនន់​តណ្ហា

សូមអានរឿង​ជារួបភាពនេះតើអ្នកគិតបែបណា?​

ដោយការ៉ូលនិង​សេដ្ដា​ ដោយការ៉ូលនិង​សេដ្ដ្ឋា

ដោយការ៉ូលនិង​សេដ្ឌា ដោយការ៉ូលនិង​សេដ្្ធា

ដោយការ៉ូលនិង​សេដ្ឋា សូមពិចារណា​….

-ក្នុង​រូប​ភាព​ចុងក្រោយ​ តើ​ស្ត្រី​នេះ​មានអារម្មណ៍​ដូចម្តេច​?​។ តើនាង​កំពុងគិត​អ្វី​?

-ក្នុងរូបភាពទី៤​ តើ​បុរសដែលសំឡឹងមើលតាម​បង្អួច​មានអារម្មណ៍​ដូចម្តេច?​ គាត់​កំពុង គិតអ្វី​?

-តើ​អ្នក​គិតដូច​មេ្តច​ចំពោះ​អាកប្បកិរិយារបស់​បុរស​ទាំង​បី​នាក់​?​

-តើ​ស្រោម​អនាម័យ​ផ្តល់​ឲ្យ​បុរស​មានសិទិ្ធ​ធ្វើ​ដូចនេះ​ទៅ​លើ​ស្ត្រី​ដែរឬទេ?​

-តើស្រ្តី​ត្រូវ​ធ្វើយ៉ាង​ណាដើម្បី​ជៀសវាង​បញ្ហាដូចនេះ? 

 

 

 

January 11, 2007

បំបាត់​ការ​ចុក​ចាប់​គ្រាប់​ភ្នែក​ពេល​នៅ​មុខ​កញ្ចក់​កុំព្យូទ័រ​

បច្ចុប្បន្ន​នេះ​ការ​ប្រើ​កុំព្យូទ័រ​បានក្លាយ​ជាការងារ​ដែល​មិនអាច​ចៀស​វាងបាន។ ការអង្គុយ​ត្រាំ​ត្រែង​នៅ​មុខ​កញ្ចក់​កុំព្យូទ័រ​​អាច​បង្ក​ឱ្យចុក​រោយ​គ្រាប់ភ្នែក​ និង​មាន​អារម្មណ៍​ធុញ​ថប់​។
ដើម្បីកាត់បន្ថយការកើតបញ្ហា​នេះ​ឡើង ​អ្នក​អាច​អនុវត្ត​ដូច​ខាង​ក្រោម​នេះ

១-បិទភ្នែកទាំងពីរចុះ បន្ទាប់ពី​នោះ​ឱ្យ​ប្រើ​បាត​ដៃ​ទាំង​សង​ខាង​មក​បិទ​ត្រង់​គ្រាប់​ភ្នែក​ទាំងពីរ។ ភាព​កក់​ក្តៅ​ពីបាត​​ដៃ​​នឹង​​ជួយ​បន្ធូរ​ភាព​ស្ពឹក​ចុក​រោយ​នៃគ្រាប់ភ្នែក​បាន​មួយ​ កម្រិត។

២-បិទភ្នែក​ទាំងពីរចុះ ​បោះ​ដៃ​ទាំង​ពីរ​មក​ដង​ខ្លួន អាច​អនុវត្តក្នុង​ពេលដែលអង្គុយ​នៅលើកៅអី​កុំព្យូទ័រ​ក៏​បាន​ ​ក្រោយ​ពីនោះ​មក​ឱ្យ​ស្រូប​ខ្យល់​ដក​ដង្ហើម​ចូល​ជ្រៅៗ​ឱ្យបាន​ច្រើន​លើក ។

៣- ​បន្ទាប់​ពី​បិទ​ភ្នែក​ហើយ ​នៅ​ពេល​បើក​ភ្នែក​ឡើង​មក​វិញ​គួរ​បើក​សន្សឹមៗ​សម្លឹង​កញ្ចក់​កុំព្យូទ័រ​ឱ្យបាន​ធំ​អស់​មួយ​កុំព្យូទ័រ​សិន​ ឬ​សម្លឹងបរិវេណ​តែ​មួយ​រូបភាព​ដែល​ត្រូវ​ការ​ប្រើ​។​

៤- បិទ​ភ្នែកចុះ​មួយសារ​ទៀត ដក​ដង្ហើមចូល​ជ្រៅៗ​ហើយសឹម​បើកឡើងវិញ ។

ត្រូវ​អនុវត្ត​បែបនេះ​ដដែលៗ​ទៅ​មកឱ្យបាន​៣ដង​ ពេល​នោះ​អ្នកនឹង​មាន​អារម្មណ៍​ធូរស្រាល​ឡើង​ពីការហត់​នឿយ​ ។​

September 26, 2006

ចិញ្ចឹម​កូ​ន​យ៉ាង​ណា​មិន​ឲ្យ​ខុស​ភេទ

ក្នុង​យុគសម័យ​នេះ​គ្រួ​សារ​ជា​ច្រើន​ហាក់​ដូច​ជា​មាន​កង្វល់​ក្នុង​ចិត្ត​​រឿង​ព្រឹត្តិកម្ម​របស់​កូន​ខ្លួន​ ដែល​តែង​តែ​សង្ស័យ​ថា​មាន​ទំនោរ​ខុស​ពី​ភេទ​របស់​ពួក​គេ​ មាន​ជា​អាទិ​ដូច​ជា កូនប្រុស​ចូល​ចិត្ត​តែង​​ខ្លួន​ជា​មនុស្ស​ស្រី ឬ​ក្មេង​ស្រី​មាន​ចរិក​កាយ​វិ​ការ​ដូច​មនុស្ស​ប្រុស​។ ព្រឹត្តិ​កម្ម​ទាំង​នេះ​ជា​ព្រឹត្តិកម្ម​​វៀច​វេរ​​ផ្លូវ​ភេទ ទើស​ភ្នែក​ទើស​ត្រចៀក​​ឪពុក​ម្តាយ​ ឬ​អ្នក​ដ៏​ទៃ​ដែល​បាន​មក​ឃើញ​ជាក់​ជា​មិន​ខាន​។

បច្ច័យ​សំខាន់​ដែល​ធ្វើ​ឲ្យ​ក្មេង​ទាំង​នេះ​មាន​ព្រឹត្តិកម្ម​ដូច​បាន​លើក​ខាង​លើ​មាន​ជា​ច្រើន​ប្រការ​ ដូច​ជា​៖

1- ការ​ចិញ្ចឹម​កូន​បែប​ខុស​ភេទ  ប្រហែល​ជា​ត្រូវ​ចាប់​ផ្តើម​ពី​ឪពុក​ម្តាយ​ដែល​សង្ឃឹម​ចង់​បាន​កូន​មាន​ដែល​មាន​ភេទ​ដូច​ខ្លួន​ប្រាថ្នា តែ​ចៃដន្យ​ពេល​កូន​កើត​មក​​បែរ​ជា​មាន​ភេទ​ដែលផ្ទុយ​ពី​អ្វី​ដែល​គាត់​ចង់​បាន​ ដូច​ជា​ចង់​បាន​កូន​ប្រុស​ តែ​បែរ​ជា​បាន​កូន​ស្រី​ ​នេះ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​មាន​ការ​ខក​ចិត្ត ទើប​ដក់​ជាប់​ក្នុង​ចិត្ត​ ហើយ​ធ្វើ​វិធីសាស្ត្រ​ក្នុង​ការ​ចិញ្ចឹម​កូន​​ប្រុស​​ជា​មួយ​កូន​ស្រី​ខ្លួន​ទៅ​វិញ ទាំង​នេះ​ជាមូល​ហេតុ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​វិវត្តន៍​ខុស​ផ្លូវ​ភេទ​។

2- ចាប់​អារម្មណ៍​ភេទ​ណា​មួយ​ជ្រុល​ពេក គ្រួសារ​ដែល​មាន​កូន​ច្រើន​នាក់​​ មានទាំង​កូន​ស្រី​ និង​ កូន​ប្រុស អាច​មាន​កូន​ប្រុស​ច្រើនជាង​កូន​ស្រី ឬ កូន​ស្រី​ច្រើន​ជាង​ក្ូន​ប្រុស នេះ​ក៏​អាច​ជា​មូល​ហេតុ​មួយ​ធ្វើឲ្យ​កើត​បញ្ហា​ប្រែ​ប្រួល​ផ្លូវ​ភេទ​​របស់​កូន​​បាន​ដែរ​ គឺ​ប្រែ​ប្រួល​ទៅ​រក​ភេទ​ដែល​មាន​ចំនួន​ច្រើន​ក្នុង​គ្រួសារ​។

3- កង្វះ​គំរូឪពុក ឬ​គំរូ​ម្តាយ គឺ​ អ្នក​ដែល​ជា​ឪពុក​ជា​ម្តាយ គួរ​ធ្វើ​ខ្លួន​ជា​គំរូ​ល្អ​ដល់​កូន ព្រោះ​ឪពុក​ម្តាយ​ប្រៀប​ដូច​ជា​គ្រូ​ដំបូង​របស់​កូន។​ តែ​ប្រសិន​បើ​កូន​​ៗ មាន​គំរូ​ឪពុក​ម្តាយ​មិន​ត្រឹម​ត្រូវ មិន​សមរម្យ ក៏​អាច​ផ្តល់​ផល​ប៉ះ​ពាល់​មិន​ល្អ ឬ​អាច​ឲ្យ​កូន​មាន​ព្រឹត្តិ​កម្ម​វៀច​វេរ​ខាង​ផ្លូវ​​ភេទ​។

4- បរិស្ថាន​ ជា​បច្ច័យ​សំខាន់​ដែល​មាន​កម្លាំង​អូស​ទាញ​ឲ្យ​ក្មេង​មាន​បញ្ហា​វៀច​វេរ​ខាង​ផ្លូវ​ភេទ ដូច​ជា ជា​Gay ឡេស​បៀន ខ្ទើយ ក៏​​ព្រោះ​តែ​បរិស្ថាន​ជុំ​វិញ​ខ្លួន​ដែល​ក្មេង​ទៅ​រស់​នៅ​ជា​មួយ ក្នុង​​រយៈ​យូរ​នោះ​អាច​បណ្តាល​ឲ្យ​​ក្មេង​មាន​ការ​ប្រែ​ប្រួល​ព្រឹត្តិកម្ម​ផ្លូវ​ភេទរបស់​គេ​បាន​។

ដូច្នេះ​អ្នក​ជា​អាណាព្យាបាល​ក្មេង​គួរ​ចិញ្ចឹម​​ និង​ អបរំ កូនរបស់​អ្នក​ឲ្យ​ត្រូវ​វិធី ឬ​យ៉ាង​ហោច​ណាស់​មិន​គួរ​ដាក់​ចិត្ត​ចង់​បាន​កូន​ប្រុស​ ឬ​កូន​ស្រី​ខ្លាំង​ពេក កូន​របស់​អ្នក​ទោះ​ប្រុស​ ឬ​ ស្រី​ ក៏​ជា​កូន​របស់​អ្នក ហើយ​អ្វី ដែល​សំខាន់​គឺ​ពួក​គេ​ នឹង​ត្រូវ​ទទួល​រង​សម្ពាធ​ពី​ខាង​ក្រៅ​នា​ថ្ងៃ​អនាគត បើ​ពូក​គេ​មាន​បញ្ហា​​ដូច​បាន​លើក​ឡើង​ខាង​លើ​។

September 21, 2006

ហាត់​ប្រាណ​​​ឲ្យ​បាត់​រួយ​ កញ្ចឹង​"ក"

អាការ​រួយ​កញ្ចឹង​ក​ ងាយ​នឹង​កើត​ឡើង​ខ្លាំង​ណាស់​សំរាប់​អ្នក​ដែល​ប្រើ​ ក ក្នុង​ឥរិយាបថ​ខុស​ឆ្គងដូច​ជា៖ គ្រូ​បង្រៀន​ដែល​ត្រូវ​ងើយ​មុខ​សសេរ​អក្សរ​លើ​ក្តា​ឃៀន​​ច្រើន អ្នក​ធ្វើ​បញ្ជី​ដែល​ឈ្ងោក​មុខ​សសេរ​ ឬ​អាន​ច្រើន ។ល។ ឬ​ការ​ប្រើ​ខ្នើយ​ខ្ពស់​​កើយ​ពេល​គេង​ក៏​អាច​រួយ​កញ្ចឹងក​ បាន​ដែរ សំរាប់​អ្នក​ដែល​ឧស្សាហ៍​រួយ​កញ្ចឹង​ក​ គួរ​សាកល្បង​សំរួល​សាច់​ដុំ​កញ្ចឹងក​របស់​ខ្លួន​ឲ្យ​រឹងមាំ​ជាង​មុន។

1- ឈ្ងោក​
ធ្វើ​ ក ឲ្យ​ត្រង់​ ​ប្រឹង​ឱន​ឈ្ងោក​តែ​យក​ដៃ​មក​ទប់​ថ្ងាស់ឲ្យ​ជាប់​ ពេល​នោះ​សាច់​ដុំ​នឹង​ប្រឹង​ឡើង​រឹង តែ​ ក​ មិន​ឱន​ចុះ​មក​ទេ​ព្រោះ​ដៃ​ទប់​ ទើប​ធ្វើ​ឲ្យ​ឆ្អឹង​កងក​មិន​មាន​ចលនា ប្រឹង​ទប់​បែប​នេះ​ប្រហែល​ ៥​ ទៅ​ ១០​ វិនាទីរួច​សំរាក​ ក្រោយ​មក​ធ្វើ​ម្តង​ទៀតតែ​រាង​ឱន​ក្បាល​ចុះ​បន្តិច​ប្រហែល​ ៥​ទៅ១០ អង្សារ ធ្វើ​រហូត​ឱន​ក្បាល​ចុះ​ទាប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

2- ងើយ​​ ក
តាំង​ ក​​ ឲ្យ​ត្រង់ ដៃ​ទាំង​សង​ខាង​ទប់​បរិវេណ​ក្បាល​ខាង​ក្រោយ​​ការពារ​មិន​ឲ្យ​ក្បាល​ងើយ​​ទៅ​ក្រោយ​បាន​ ព្រម​ជា​មួយគ្នា​នោះ​ឲ្យ​ប្រឹង​ងើយ​ទៅ​លើ​ឲ្យ​ខ្លាំង​តាម​កម្លាំង​ដែល​អាច​ធ្វើ​ទៅ​បាន​ រយៈ​ពេល ៥​ ទៅ  ១០​វិនាទី ងើយ​ឡើង​ម្តង​ពី ៥​ ទៅ  ១០​ អង្សារ​ រួច​ធ្វើ​តាម​វិធី​ខាង​លើ រហូត​អ្នក​អាច​ងើយ​ក្បាល​បាន​​តាម​អាច​ធ្វើ​ទៅ​បាន​។

3- ផ្អៀង​ ក
ធ្វើ​ការ​វិធីទាំង​ពីរ​ខាង​លើ​ ដោយ​ប្រើ​ដៃ​ទប់​ត្រង់​ត្រចៀក​មិន​ឲ្យ​ ក​ ផ្អៀង​​បាន​ ការ​ផ្អៀង​​ត្រូវ​ធ្វើ​ទាំង​ខាង​ឆ្វេង និង​ខាង​ស្តាំ និង​ផ្អៀង​​បន្តិច​ៗ ពី ៥ ទៅ ១០​ អង្សារ។

4- បង្វិល​ ក
ប្រើ​ដៃ​ទប់​ចងចង្កា​ មិន​ឲ្យ​ក​បង្វិល​ទៅ​ក្រោយ​បាន​ ធ្វើ​ដូច​ចំណុច​ទាំង​៣​ខាង​លើ តាំង​វិល​ទៅ​ឆ្វេង​ និង​ស្តាំ។​

September 19, 2006

គ្រឿង​​ញៀន​ និង​ សុខភាព

ប្រភព​៖ កម្មវិធី​សុខភាព​យុវវ័យ
ដោយ​៖ សមាគម​ថែ​ទាំ​សុខភាពគ្រួសារ​កម្ពុជា រ៉ាក់

យ៉ាបាMethamphetamine

អ្វី​ទៅ​ជា​គ្រឿង​ញៀន​?
គ្រឿង​ញៀន​ សំដៅ​សារធាតុ ឬ​ផលិត​ផល​ដែល​ប៉ះ​ពាល់​ដល់​អារម្មណ៍​ ការ​គិត មើល​ឃើញ ឬ​បញ្ចេញ​ អាកប្បកិរិយា​របស់​មនុស្ស​ប្លែក​ពី​ធម្មតា។

តើ​បារី និង​គ្រឿង​ស្រវឹង​ជា​គ្រឿង​ញៀន​ដែរ​ឬទេ?
​បារី​ជា​គ្រឿង​ញៀន​មួយ​ប្រភេទ ដែល​មាន​ផ្ទុ​ក​សារជាតិ​គីមីជាង​ ៤០០​០ ប្រភេទ ហើយ​ញៀន​ខ្លាំង​ដោយ​សារ​ជាតិ​ នីកូទីន និង​ជ័រ​ថា។ ចំណែក​គ្រឿង​ស្រវឹង​ គឺ​ជា​គ្រឿង​ញៀន​មួយ​ប្រភេទ​ដែល​ញៀន​ដោយ​សារ​ជាតិ​អាល់កូហូល។ ប៉ុន្តែ​ បារី​ និង​គ្រឿង​ស្រវឹង​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សុភាព​ធ្ងន់​ធ្ងរ ដូចជា​គ្រឿង​ញៀន​ដទៃ​ទៀត​ដែរ។

តើ​គ្រឿង​ញៀន​បង្កគ្រោះ​ថ្នាក់​អ្វី​ខ្លះ?
១- សុខភាព​រាងកាយ
- ថ្លើម​ បេះ​ដូង​ តំរងនោម និង​សួត​ត្រូវ​ខូច​ខាត​ដោយ​សារជាតិពុល និង​ដោយ​សារ​ជំងឺ​ផ្សេងៗ​ ។
- រូប​រាង​កាយ​ស្គម​ស្គាំង (ខ្វះជីវជាតិ) ដោយ​ឥទ្ធិពល​គ្រឿង​ញៀន​ធ្វើឲ្យ​មិន​ងុយ​ដេក និង​ការ​ឃ្លាន​ថយ​ចុះ ។
- ផ្លាស់​ប្តូរ​បុគ្គលិក​លក្ខណៈ និង​រូប​កាយ ។
- មិន​ងងុយ​ដេក កំលាំង​កាយ​ចុះ​ថយ ឬ​មិន​ស៊ី​សង្វាក់​ ។

២- សុខភាព​ផ្លូវ​ចិត្ត​
- ស្មារតី​មិន​នឹង​នរ​ មើល​ឃើញ​ ឬ​ស្តាប់​អ្វី​ដែល​គ្មាន​ការ​ពិត កើត​ការសង្ស័យ​ផ្តេសផ្តាស មិន​ទុក​ចិត្ត​គេ ធ្វើ​បាប​អ្នក​ដទៃ ។
- ការ​ចង​ចាំ​ថយ​ចុះ ឬបាត់​បង់​តែ​ម្តង ដោយ​សារ​ការ​ថយ​ចុះ​នៃ​ដំណើរ​ការ​នៃ​មុខងារ​ផ្សេងៗ របស់​ខួរ​ក្បាល​ ។
- ការ​ប្រើ​រយៈ​ពេល​យូរ​ជះឥទ្ធិពល​សាហាវទៅ​លើ​ខួរ​ក្បាល ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ឡប់​សតិ​ ឬ​ឆ្កួត ។

៣- វិបត្តិ​គ្រួសារ
- ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​គ្រួសារ ។
- ការ​បង្ក​ការ​ភ័យ​ខ្លាច និង​គ្រោះ​ថ្នាក់​ក្នុង​គ្រួសារ ។
- ការ​ចំណាយ​លុយ​សំរាប់​ធ្វើ​ការ​ព្យាបាល​ខ្លួន ។

៤- វិបត្តិ​សង្គម
- ការ​ប្រព្រឹត្ត​អំពើឧក្រិដ្ឋកម្មផេ្សងៗ ។
- គ្រោះ​ថ្នាក់​ចរាចរ ។

មូល​ហេតុ​ដែល​នាំ​ឲ្យ​យុវវ័យ​ប្រឡូក​គ្រឿង​ញៀន​
១- កត្តា​ខ្លួន​ឯង
- ការ​ចង់​សាក​ល្បង ភាព​ភ្លើត​ភ្លើន​ ចង់​សប្បាយ និង​អស់​សង្ឃឹម​​នឹង​រឿង​អ្វី​មួយ ។
- ការ​ចូល​ចិត្ត​ធ្វើ​តាម​នរណា​ម្នាក់ ឬ​តាម​ភាព​យន្ត​វីដេអូ ។
- អ្នក​ធ្វើ​ការ​ប្រើ​កំលាំង​ខ្លាំង ដូច​ជា​កម្មករ​នេសាទ សំណង់ ឬ​អ្នករត់​តាក់​ស៊ី (ដោយ​យល់​ថា​ថ្នាំ​ញៀន​ជួយ​លើក​កម្លាំង) ។

២- កត្តា​គ្រួសារ
- ភាព​ក្រី​ក្រ​ក្នុង​គ្រួសារ​ជាមូល​ហេតុ​នាំ​ឲ្យ​យុវវ័យ​ចាក​ចេញ​ពី​ផ្ទះ ​ស្វែង​រក​ការ​ងារ​ធ្វើ​ដែល​អាច​ប្រឈម​មុខ​ជា​មួយ​ក្រុម​ប្រើ​គ្រឿង​ញៀន និង​អាច​ឈាន​ទៅ​រក​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដោយ​ខ្លួន​ឯង ។
- ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ឪពុក​ម្តាយ​ដែល​ធ្វើ​ឲ្យ​កូន​ខ្វះ​ភាព​កក់​ក្តៅ ចាក​ចេញ​ពី​គ្រួសារ​ទៅ​សេពគប់​ជា​មួយ​ក្រុម​ប្រើ​គ្រឿង​ញៀន​ ។
- គ្រួសារ​ដែល​មាន​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​កូន​​ដែល​កកត្តា​នាំ​ឲ្យ​ប្រឈម​មុខខ្លាំង​ជាមួយ​ការ​ប្រើ​គ្រឿង​ញៀន ។

តើ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​ នៅ​ពេល​មាន​​មិត្ត​ភក្តិ​គូកន ឬ​នរណា​ម្នាក់​មកបបួលអ្នក​ឲ្យ​សាក​ល្បង​ប្រើ​គ្រឿង​ញៀន?
១- មុន​សេព​គប់​មិត្ត​ ត្រូវ​ស្គាល់​ឲ្យ​ច្បាស់ ព្រោះ​មាន​មិត្ត​នាំ​ឲ្យ​ល្អ និងមាន​មិត្ត​នាំឲ្យ​វិនាស ។

២- ប្រើ​ជំនាញ​ចរចារ​ដោះ​ស្រាយ​ដោយ​ប្រើពាក្យ៖
- ខ្ញុំ​មិន​ចង់
- ខ្ញុំ​ជាប់​រវល់
- ខ្លាច​ឪពុក​ម្តាយ​ខ្ញុំ​ដឹង ព្រោះ​គាត់​កាច​ណាស់
- ខ្ញុំ​ប្រើ​មិនបាន​ ព្រោះ​សុខភាព​ខ្ញុំ​ខ្សោយ (ឧទាហរណ៍៖ ឈឺ​បំពង់​ក ឈឺ​ក្រពះ ឈឺ​ថ្លើម​​ … ។ល។)

៣- មិន​ត្រូវ​សាក​ល្បង​ប្រើ​គ្រឿង​ញៀន​ សូម្បី​តែ​មួយ​ដង​ក៏​ដោយ ។

អន្ទាក់​គ្រឿង​ញៀន
- នៅ​ពេល​ជន​ណា​ម្នាក់​មក​បញ្ចុះ​បញ្ចូល​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​ដើម្បី​សំរេច​បំណង​របស់​គេ ពួក​គេ​តែង​តែ​ប្រើ​គ្រប់​មធ្យោបាយ​ដូច​ជា​ការ​បបួល​ត្រង់​ៗ​ឲ្យ​ប្រើ​គ្រឿង​ញៀន​ ដោយ​ព្យាយាម​ពន្យល់​ថា គ្រឿង​ញៀន​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​ អាច​បំបាត់​ទុក​ព្រួយ និង​កង្វល់​ផ្សេងៗ ។ ធ្វើ​ឲ្យ​មាន​កំលាំង​អាច​ធ្វើ​ការ​ងារ​អ្វី​បាន​សំរេច​ ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​វាង​វៃ និង​ការ​ចង​ចាំ​បាន​ល្អ ។ល។

- ការ​លួច​ដាក់​ក្នុង​អាហារ ឬ​ភេសជ្ជៈ វិធី​នេះ​កើត​មាន​ពេល​ស្រស់​ស្រូប​អាហារ​ជា​ក្រុម​​ពី២​នាក់​ឡើង​ទៅ ហើយ​អាច​ជា​អ្នក​ដែល​យើង​ទុក​ចិត្ត​បំផុត ។

ការ​ផ្តាច់​គ្រឿង​ញៀន
ចំពោះ​អ្នក​ជ្រុល​ខ្លួន​ប្រើគ្រឿង​ញៀន​ទៅ​ហើយ​ បើ​មាន​ចំណង​ចង់​បញ្ឈប់ ត្រូវ​ធ្វើ​តាមវិធី​ខាង​ក្រោម​៖
១- មាន​ការ​សំរេច​ចិត្ត​ច្បាស់​លាស់​ថា​ ឈប់​ប្រើ​គ្រឿង​ញៀន​ និង​ការ​តាំង​ចិត្ត​តស៊ូ​ការ​លំបាក និង​ការ​សំរប​ខ្លួន​ទៅ​នឹង​ភាព​គ្មាន​គ្រឿង​ញៀន​ ។
២- ជៀស​ឲ្យ​ឆ្ងាយ​ពី​ដៃ​គូ ឬ​ក្រុម​ដែល​ខ្លួន​ធ្លាប់​ប្រើ​គ្រឿង​ញៀន​ជា​មួយ​ ឬ​អ្នក​ដែល​បង្ខំ​ឲ្យ​ប្រើ​គ្រឿង​ញៀន ។
៣- រក​អ្នក​ផ្តល់​ប្រឹក្សា​ដើម្បី​ពិភាក្សា​ជួយ​ក្នុង​ការ​ផ្តាច់​គ្រឿង​ញៀន ។
៤- រក​កន្លែង​ព្យា​បាល​ជំងឺ​ដែល​កើត​មាន​ក្រោយ​ពេល​ប្រើ​គ្រឿង​ញៀន ។

September 4, 2006

"ឱប​-​ថើប​" បែប​ណា​ស្រឡាញ់? បែប​ណា​បោក​? (តចប់)

ប្រភព៖ Xcite
ប្រែសំរួល​ដោយ​៖ Kv
តពី​អត្ថបទ​មុន​

កាយ​វិការ​ទី 7- ក្តោប​ដៃ
ការ​​ចាប់​​បាត​ដៃ​អ្នក​និង​បាត​ដៃ​គេ​ចូល​គ្នា គឺ​​ជា​វិធី​ដែល​ម្តាយ​អ្នក​ធ្លាប់​ធ្វើ​ដាក់​អ្នក​ពេល​នៅ​ក្មេង​ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​​។ Dr. Willson យល់​ឃើញ​ថា "វា​ជា​ការ​សម្តែង​ចេញ​នូវ​​ការ​ការពារ​របស់​ឪពុក​​ម្តាយ​ចំពោះ​កូន ភាគ​ច្រើន​បុរស​ចាប់​ដៃ​ស្ត្រី​ក្នុង​លក្ខណៈ​នេះ នៅ​ពេល​ដឹក​ដៃ​នាង​ឆ្លង​ថ្នល់ ឬ​កំពុង​ជួយ​ប្រទះ​គ្រោះ​ថ្នាក់​ផ្សេងៗ​" ប្រសិន​បើ​​អ្នក​ដែល​ជា​ទី​ស្រឡាញ់​របស់​អ្នក​ចាប់​ដៃ​អ្នក​បែប​នេះ​បាន​ន័យ​ថា អ្នក​មាន​សម្ព័ន្ធ​ភាព​ដែល​រលូន ហើ​កាយ​វិការ​បែប​នេះ​ក៏​រមែង​ជា​កាយ​វិការ​ដែល​គូស្នេហ៍​ថ្មី​ថ្មោង​ធ្វើ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ តែ​ត្រូវ​ប្រយ័ត្ន​រឿង​ការ​ចាប់​ចង​អ្នក​ជា​របស់​ផ្ទាល់​ខ្លួន​ផង បើ​សិន​ជា​គេ​ធ្វើ​យ៉ាង​នេះ​ដាក់​អ្នក​ពេល​កំពុង​ដើរ​ចូល​​ក្នុង​ពិធី​ជប់​លៀង​ អាច​បាន​ន័យ​ថា​គេ​កំពុង​បង្ហាញ​(កាង)​ អ្នក​ដទៃ​ថា​អ្នក​មាន​ម្ចាស់​ហើយ កុំ​មក​រវល់​តិច​មាន​រឿង​!

កាយ​វិកា​ទី​៨- ម្រាម​ដៃ​ទាំង​ពីរ(​អ្នក​និង​គេ)ចាប់​ចូល​គ្នា​
បើ​គូស្នេហ៍​ស៊ក​ម្រាម​ដៃ​របស់​គេ​ចូល​មក​ចាប់​ម្រាម​ដៃ​របស់​អ្នក​ អាច​មាន​ន័យ​ពីរ​យ៉ាង៖ គេ​ចង់​ដោះ​សំលៀក​បំពាក់​អ្នក​​ចេញ​ភ្លាម​ៗ ឬ​គេ​ជា​ពួក​ឆ្កួត​នឹង​អំណាច។ Dr. Willson ធ្វើ​ការ​អធិប្បាយ​ថា "កាយ​វិការ​បែប​នេះក្នុង​ន័យ​ម្យ៉ាង​មាន​ន័យ​ថា ការ​ចង​ភ្ជាប់​​ ដោយ​ប្រើ​ម្រាម​ដៃ​​មក​ចាប់​ អាច​បង្ហាញ​ពី​ការ​តាម​ដាន មិន​ប្រាកដ​ក្នុង​ចិត្ត​​ព្រោះ​គេ​ខ្លាច​បាត់​បង់​​រូប​អ្នក​ ឬ​ការ​បង្ហាញ​ភាព​ជា​ម្ចាស់​"​ តែ​​គេ​អាច​គ្រាន់​តែ​ចង់​ប៉ះ​ពាល់​អ្នក​ឲ្យ​ណែន​ ក្នុង​ភាព​កក់​ក្តៅ​ ពោរ​ពេញ​ដោយ​មនោសញ្ចេត​នា​ ដ៏​ជ្រាលជ្រៅ របស់​គេ​មក​លើ​អ្នក ហើយ​សង្ឃឹម​ថា​អ្នក​អាច​ទទួល​ដឹង​បាន​តាម​រយៈ​ម្រាម​ដៃ​របស់​គេ ដែល​ការ​ចាប់​ដៃ​បែប​នេះ​មាន​តម្លៃ​ស្មើ ឬ​ក៏​លើស​ការ​ថើប​ទៅ​ទៀត។​

កាយ​វិការ​ទី​9- ចាប់​ចុង​ម្រាម​
បុរស​ដែល​ចូល​ចិត្ត​ចាប់​ចុង​ម្រាម​ដៃ​ស្ត្រី​ជា​មនុស្ស​ដែល​ចង់​នៅ​ជា​មួយ​អ្នក​ជា​រៀង​រហូត​ទេ ការ​ចាប់​តែ​ចុង​ម្រាម​បាន​ន័យ​ថា ព្យាយាម​​​ប៉ះ​ពាល់​អ្នក​​ឲ្យ​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ឬ​ទុក​ផ្លូវ​សំរាប់​ខ្លួន​គេ​នៅ​ពេល​ដែល​គេ​​នៅ​ថ្ងៃ​ក្រោយ។ តែ​កាយ​វិការ​បែប​នេះ​វា​មិន​អាក្រក់​គ្រប់​បែប​យ៉ាង​ទាំង​អស់​នោះ​ទេ ត្រូវ​សង្កេត​មើល​ថា​គេ​ចាប់​ដៃ​អ្នក​ក្នុង​​ពេល​ណា បើ​គ្រាន់​តែ​ម្តង​ម្កាល​នោះ​វា​ប្រហែល​មក​ពី​ស្ថាន​ភាព​បរិស្ថាន​ជុំ​វិញ​បង្ខំ​ឲ្យ​គេ​ធ្វើ​យ៉ាង​នេះ​ច្រើន​ជាង​ការ​ធ្វើ​ព្រោះ​ចិត្ត​របស់​គេ​បញ្ជា មិន​សូវ​មាន​គូ​ស្នេហ៍​ណា​ចាប់​ដៃ​គ្នា​បែប​នេះ​ទេ តែ​ឃើញ​មាន​កើត​ឡើង​​ញឹកញាប់​ព្រោះ​ការ​ខ្មាស់​អៀន​នៅ​កន្លែង​សាធារណៈ។

September 2, 2006

ស្នេហា​ ៤​ប្រភេទ​​របស់​យុវវ័យ​

"សេចក្តី​ស្នេហា ឬ​ ការ​ស្រឡាញ់​​" ជា​​​ប្រតិកម្ម​នៃ​ផ្នែក​អារម្មណ៍​ម្យ៉ាង​របស់​មនុស្ស​ដែល​សម្តែង​ចេញ​មក​លើ​បុគ្គល​ ឬ​វត្ថុ ដែល​ខ្លួន​ស្រឡាញ់​។ សេ្នហា​ ឬ ការ​ស្រឡាញ់​របស់​យុវវ័យ​ គឺ​ជា​អ្វី​ដែល​ចម្លែក​ និង​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​ ដូច​ជា​ ស្នេហា​រវាង​ភេទ​ផ្ទុយ​គ្នា​ ជា​ស្នេហា​ដែល​កើត​ឡើង​ដោយ​សារ​អ័រមូន​ភេទ ដូច្នេះ​​គេ​​អាច​បែង​ចែក​​ស្នេហា​របស់​យុវវ័យជា​៤​ប្រភេទ​ធំៗ​ដូច​ខាង​ក្រោម​ ៖

1- ការ​ស្រឡាញ់​ខ្លួន​ឯង កើត​មក​ពី​ការ​ឃើញ​ភាព​សំខាន់​របស់​ខ្លួន​ឯង និង​​មាន​ចំណាប់​អារម្មណ៍​លើ​​ខ្លួន​ឯង (គេ​អាចសង្កេត​ឃើញ​ក្មេង​ជំទង់​ចាប់​ចេះ​រៀប​ចំ​តែង​ខ្លួន ចង់​ស្អាត​ ចង់​ល្អ​ ។ល។)

2- ការ​ស្រឡាញ់​មិត្ត​ភ័ក្រ យុវវ័យ​ភាគ​ច្រើន​​​ចូល​ចិត្ត​នៅ​ជា​មួយ​មិត្ត​ភ័ក្រ និង​ស្រឡាញ់​មិត្ត​របស់​ខ្លួន​យ៉ាង​ខ្លាំង (​ពេល​ខ្លះ​គេ​ហ៊ាន​​ប្រកែក​តវ៉ា​ជា​មួយ​ឪពុក​ម្តាយ​ព្រោះ​តែ​​បញ្ហា​សេពគប់​មិត្ត​ជា​ដើម…)​

3- ការ​ស្រឡាញ់​ចំពោះ​​មនុស្ស​ដែល​ខ្លួន​កោត​សសើរ និង​ចូល​ចិត្ត​ជា​ពិសេស មាន​ដូច​ជា​​ តារា​ចម្រៀង, តារា​ភាព​យន្ត ​ក្នុង​ដួង​ចិត្ត ឬ​​មនុស្ស​ល្បី​ល្បាញ​ក្នុង​សង្គម​ដូច​ជា​ អ្នក​នយោបាយ ។ល។​

4-​ ការ​ស្រឡាញ់​មិត្ត​ភេទ​ផ្ទុយ​គ្នា ​ក្មេង​ដែល​ស្ថិត​ក្នុង​​វ័យ​នេះ​មាន​​រំញោច​ផ្លូវ​ភេទ​ខ្ពស់​ មាន​តម្រូវ​ការ​​ដើម្បី​ក្លាយ​ខ្លួន​ជា​ទី​ស្រឡាញ់​នៃ​អ្នក​ដទៃ និងចង់​​ជា​​មនុស្ស​ដែល​ភេទ​ផ្ទុយ​ខ្លួន​កោត​សសើរ។​

«« អត្ថបទចាស់ •  អត្ថបទថ្មី »»