សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

នាថ្ងៃ​ដែលជីវិត​ដើរ​មក​ដល់​ចំណុច​ផ្លាស់ប្តូរ(ផ្លូវ​បំបែ)
រហូត​ដល់​ពេល​ខ្លះ​មនុស្ស​យើង​មិនបាន​ទាំង​ត្រៀម​ចិត្ត(បេះដូង)​ខ្លួន​ជាមុន
ទោះជាសេចក្តី​សុខឬក៏ទុក្ខ គ្នាន​នរណា​ម្នាក់ដឹង​ថា​វា​នឹង​មក​ពេល​ណា​
សំខាន់​គឺ​ត្រង់​ថា​យើង​ម្នាក់​ៗ​អាច​ទទួល​ស្គាល់​ការ​ពិត​ដែល​កំពុង​ជួបបាន​ប៉ុណ្ណា?

ព្រោះ​ជីវិត​គឺជាជីវិត ពេលមាន​អ្វី​ចូល​មក(សុខ​ឬទុក្ខ)​​វា​តែង​តែ​ចាកចេញ​ទៅ​វិញ
ជីវិត​មាន​​សេចក្តី​សុខ​ មាន​ខក​បំណង សើច​សប្បាយ ឬទុក្ខ​​កង្វល់ កើត​ឡើង​មកក្នុង​ជីវិត​របស់​យើង​បាន​គ្រប់​ពេល។
ត្រូវ​រៀន​​សូត្រ(មេរៀន​ជីវិត)ហើយ​ព្រម​ទទួល​ស្គាល់អ្វី​ៗ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិតរបស់​យើង​ ត្រូវធ្វើ​ការ​ត្រិ​រិះដោយ​ប្រើ​គំនិត​សតិ​បញ្ញា​ឲ្យ​បាន​ទាន់​ពេល​វេលា ត្រូវ​រស់​នៅ​ជាមួយ​ការ​ពិត​ មិនមែន​រស់​នៅ​ក្នុង​សុបិន្ត​ ហើយ​ប្រើជីវិត​ថ្ងៃ​នេះឲ្យ​ល្អ​បំផុត(​ដើម្បីកុំ​ឲ្យ​មានពាក្យ​ថា​សោក​ស្តាយ​នៅថ្ងៃ​ស្អែក)។

នៅ​ពេល​ដែល​ជីវិត​យើង​ជួប​សេចក្តី​សុខ​ហើយ​ យើង​ក៏គួរ​តែ​ត្រៀ​មខ្លួន​យើង​ជា​និច្ច​ថានាថ្ងៃ​ខាង​មុខ​សេចក្តី​ទុក្ខ​នឹង​តាម​មកមិន​ខាន​។​ មនុស្ស​យើង​នឹង​ស្គាល់​អ្វី​ទៅ​ដែល​ជាការ​ពិត(សេចក្តីសុខ)នៅពេល​ដែល​មនុស្សយើង​ស្គាល់​ការ​ឈឺ​ចាប់​ជា​មុន​សិន​។