ជាបុរស ប៉ុន្តែជាទូទៅ ដៃគូរួមភេទរបស់ជាបុរស ។ តើវានឹងអាចមានអ្វីកើតឡើង?
នៅពេលនិយាយពីបញ្ហាមនោសញ្ចោតនារបស់មនុស្ស យើងឃើញថា បុរសមួយចំនួនមានការចាប់ អារម្មណ៍ភាគច្រើនតែទៅលើស្ត្រីភេទ មួយចំនួនទៀតមានការចាប់អារម្មណ៍តែទៅលើបុរសដូចគ្នា និង បុរសខ្លះទៀតមានការចាប់អារម្មណ៍ទៅលើមនុស្សទាំងពីរភេទ ដូចគ្នា។ នេះជារឿងពិត ដែលកើតមាន នៅក្នុងពិភពលោកយើងនេះ ហើយវាក៏មិនមានលក្ខណៈអ្វីប្លែកគ្នា ចំពោះប្រទេសកម្ពុជាយើង ក្នុងពេល បច្ចុប្បន្ននេះដែរ។
ករណីដែលបុរសណាម្នាក់ មានដៃគូស្នេហាជាមួយបុរសដូចគ្នា ម្តងម្កាល ឬ ជាអចិន្ត្រៃយ៍ ពួកគេហាក់ មានអារម្មណ៍លំបាកក្នុងការបញ្ចោញ ឬ បង្ហាញដោយចំហ អោយអ្នកដទៃដឹងឮណាស់ ដោយសារភាពខ្មាស់អៀន និង ការរើសអើងនៅក្នុងសង្គម។ អ្វីដែលជាបញ្ហានោះ គឺថា តើពួកគេនឹងត្រូវប្រឈមមុខ ជាមួយ នឹងក្រុមគ្រួសារ មិត្តភក្តិ និង សង្គមជាទូទៅ ដោយរបៀបណា អំពីបញ្ហាផ្លូវភេទ ដែលជាចំនែក មួយនៅក្នុងឆាកជីវិតរបស់ពួកគេ។
ជាលទ្ធផល ធ្វើឲ្យពួកគេមានការ ខ្វះខាតនូវព័ត៌មាន និង ចំនេះដឹងស្តីអំពី បញ្ហាសុខភាពជាទូទៅ បញ្ហាសុខភាពបន្តពូជ និង ព័ត៌មានពី បញ្ហាជំងឺកាមរោគ ផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ វាមានការលំបាកណាស់ ក្នុងការវាយតំលៃថា តើមនុស្សម្នាក់ខុស រឺ ត្រូវ ដោយគ្រាន់តែផ្អែកលើសម្ព័ន្ធភាពស្នេហារបស់គេផ្ទាល់ ជាអ្នកដែលមានការស្រឡាញ់ រវាងមនុស្សភេទ ដូចគ្នា ហើយវាក៍គ្មានច្បាប់ណា ដែលងាកយកមកកាត់សេចក្តីលើបញ្ហាទាំងនេះដែរ ។ បញ្ហាដែលគួរ ឲ្យចងចាំនោះ គឺថា តើគួរធ្វើបៀណា ដើម្បីការពារខ្លួនឲ្យជៀសវាងពី ការឆ្លង ជំងឺកាមរោគ និង មេរោគអេដស៍ ពីដៃគូររបស់ខ្លួន ដោយមិនគិតថា ដៃគូនោះជា បុរស រឺ ស្ត្រី ឡើយ។
តើបុរសដែលមានទំនាក់ទំនងផ្លូវភេទជាមួយបុរសដូចគ្នាមានន័យដូចម្តេច ?
ជាពាក្យកាត់ដែលមានន័យថា បុរសដែលស្រឡាញ់បុរសភេទដូចគ្នា គឺសំដៅទៅលើ មនុស្សដែលមានភេទជាប្រុស តាមផ្នែកជីវសាស្ត្រ មានទំនាក់ទំនងភេទជាមួយមនុស្សភេទប្រុសដូចគ្នា តាមផ្នែកជីវសាស្ត្រដែរ តែពួកគេពុំបានពិចារណាថា ពួកគេ ជាពពួក
មនុស្សរួមភេទជាមួយភេទដូចគ្នា ឬ ជាក្រុមខ្ទើយទេ (Gay) (ប្រភពឯកសារ Girault et al, 2000; UNAIDS 2000, Naz Foundation 2001)។
តើអ្វីខ្លះ ជាគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍ និង ជំងឺកាមរោគដទៃទៀត នៅពេលដែល បុរសមានទំនាក់ទំនងផ្លូវភេទជាមួយបុរសដូចគ្នា ?
ការមានទំនាក់ទំនងផ្លូវភេទ រវាងបុរសនិងបុរសដូចគ្នា ប្រព្រឹត្តទៅក្រោមរូបភាពច្រើនបែប ដូចជា ៖
* ការសំរេចបំណង ដោយដៃ
* ការសំរេចបំណង តាមចន្លោះភ្លៅ
* ការប្រើមាត់
* តាមរយៈរន្ធគូថ
ក្នុងចំណោមការអនុវត្តទាំងអស់ខាងលើនេះ ការរួមភេទតាមរន្ធគូថ គឺជាការប្រព្រឹត្តិប្រឈមមុខខ្ពស់ ជាងគេ ក្នុងការឆ្លង មេរោគអេដស៍ និង ជំងឺកាមរោគ ដទៃទៀត ព្រោះថាកន្លែងនោះ មានលក្ខណៈ ចង្អៀត និង មិនអាចបង្កើតទឹករំអិល តាមបែបធម្មជាតិ ដូចជាទ្វារមាស ដែលអាចជួយសំរួលដល់ការ រួមភេទបានឡើយ ។ ដូច្នេះ វាអាចធ្វើអោយមានការឈឺចាប់ និង មានរបួសដាច់រលាត់ ដែលអាច បណ្តាលឲ្យមានចេញឈាម។
អាស្រ័យហេតុនេះ ពួកគេចាំបាច់ត្រូវគិតទៅដល់ ការប្រើប្រាស់ ស្រោមអនាម័យជាប្រចាំ ដោយ មានទឹករអិលជាជំនួយផង ។ ទឹករអិល គឺជាសារធាតុដែលអាច ជួយសំរួលដល់ការរួមភេទ និង សំខាន់ បំផុត អាចជួយការពារ កុំអោយមានការដាច់ ឬ បែកស្រោមអនាម័យទៀតផង។
តើអាចស្វែងរកស្រោមអនាម័យ និង ប្រេងរំអិលនៅទីណា ?
ប្រសិនបើអ្នកចង់ធ្វើការរួមភេទ អ្នកគួរគិតទៅដល់ការប្រើប្រាស់ ស្រោមអនាម័យ និង ទឹករំអិល ដែល អាចស្វែងរកបាននៅកន្លែងជាច្រើន ក្នុងប្រទេសកម្ពុជា ដូចជា ៖
* ឱសថស្ថាន
* គ្លីនិកកាមរោគ
* មណ្ឌលសុខភាពនានា
* គ្លីនិកពន្យារកំនើត
* និង តាមបណ្តាអង្គការ ក្រៅរដ្ឋាភិបាលមួយចំនួនទៀត
តើមានជំងឺឆ្លងតាមការរួមភេទអ្វីខ្លះ ដែលត្រូវប្រឈមមុខក្រៅពីមេរោគអេដស៍ ប្រសិនបើខ្ញុំ រួមភេទ ដោយមិនបានការពារ ?
ការមានជំងឺកាមរោគជាមូលហេតុ ដែលអាចបង្កើនលទ្ធភាព នៃការចំលងមេរោគអេដស៍ នៅពេល រួមភេទ។ ជំងឺកាមរោគ បង្កើតឲ្យមានការរាតត្បាត បើមានការធ្វេសប្រហែស ជាពិសេសនៅក្នុង ចំណោមស្ត្រី ដោយហេតុថាការមានជំងឺកាមរោគនេះ ច្រើនតែមិនមានរោគសញ្ញា គួរអោយចាប់ អារម្មណ៍ទេ ។
ចំពោះការចំលងដែលកើតមានតាមរយៈ ការរួមភេទតាមរន្ឋគូថ គឺមិនអាចមើលស្រាល បានទេព្រោះថាពេលខ្លះគឹវាមិនអោយយើងមើលដឹងបានឡើយ។ បើទោះជាដូច្នេះក៏ដោយ ក៏ទិន្នន័យ ទាក់ទងទៅនឹងបញ្ហាធ្ងន់ធ្ងរទាំងនេះ គឺនៅមានតិចតួចប៉ុណ្ណោះ។ នៅកម្ពុជា ក៏កររោគតាម បង្ហួរនោម (Urethral Infections) ក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរស កើតមានច្រើនជាង ការកររោគ នៅទ្វារធំ (Rectal Infections) ក៏ប៉ុន្តែជាទូទៅ បុរសរួមភេទជាមួយបុរស ប្រមាណ ២៧% ក្នុង ពេលបច្ចុប្បន្ន យ៉ាងហោចណាស់ ក៏មានជំងឺកាមរោគមួយប្រភេទដែរ។
បុរសដែលបានឆ្លង ជំងឺកាមរោគ បានបន្តចំលងទៅអ្នកដទៃ ក្នុងទ្រង់ទ្រាយមួយដ៏សំខាន់ ពីព្រោះថា ភាគច្រើនគឺគាត់មិនបានដឹងថា ខ្លួន គាត់មានជំងឺកាមរោគផងទេ ។ លើសពីនេះ បុរសរួមភេទជាមួយបុរសភាគច្រើន ដែលដឹងថា ខ្លួនមាន កាមរោគ តែពុំបានស្វែងរក
ការព្យាបាលទេ។
ប្រសិនបើអ្នកបានរួមភេទដោយមិនបានការពារ អ្នកនឹងប្រឈមមុខ នឹងការឆ្លងជំងឺមួយចំនួន ដូចជាៈ
* ជំងឺ ស្វាយ
* ជំងឺប្រមេះទឹកបាយ
* ជំងឺប្រមេះទឹកថ្លា
* ជំងឺ ដុះសាច់
* ជំងឺ ដំបៅពងបែក
បណ្តាជំងឺឆ្លងទាំងនេះ អាចកើតមាននៅលើកន្លែងខុសៗគ្នា ដូចជាៈ
* មាត់ និង បំពង់ក
* រន្ធគូថ
* ប្រដាប់ភេទ
តើខ្ញុំគួរធ្វើដូចម្តេចនៅពេលខ្ញុំមានបញ្ហាសុខភាព ក្រោយពីមានការរួមភេទ?
នៅពេលដែលអ្នកមានបញ្ហា បន្ទាប់ពីមានការរួមភេទដោយមិនបានការពារត្រឹមត្រូវ អ្នកអាចទូរសព្ទ័ មកសួរ រឺ ពិភាក្សាដោយផ្ទាល់ជាមួយអ្នកផ្តល់ប្រឹក្សាដែលមានបទពិសោធន៍ តាមរយៈការហៅមក កាន់ លេខទូរស័ព្ទ អនាមិក និង រក្សាការសំងាត់ របស់សមាគមឥន្ធធនូ ដែលមានលេខ ០១២ ៩៩៩០០៨ ០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤១១១។
តាមរយៈលេខទូរសព្ទ័ទាំងនេះ អ្នកអាចពិភាក្សា ពីបញ្ហា របស់អ្នក ឬ អ្នកអាចសួររកសេវាព្យាបាល ដែលសមស្របទៅនឹងបញ្ហារបស់អ្នក។ រឺ ក៏ អ្នកអាចសួរ សំនួរមកកាន់អ៊ីមែល របស់សមាគមឥន្ទធនូ ដែលមានអាស័យដ្ឋាន info@INTHANOU.org អ្នកនឹង ទទួលបានចំលើយ នៅថ្ងៃបន្ទាប់។
ក្រៅពីនេះ នៅមានលេខទូរស័ព្ទមួយខ្សែទៀតដែល អ្នកអាចទទួលការផ្តល់ប្រឹក្សា ពីបញ្ហាបុរស ស្រឡាញ់បុរសដូចគ្នា ដោយទំនាក់ទំនង ទៅនឹងទូរសព្ទ័ លេខ ០៩២ ៩៤០ ៤៩០ ដែលអាចទាក់ទងបាន ចាប់ពីម៉ោង ៤ ល្ងាច ដល់ ម៉ោង១០ យប់ ពី ថ្ងៃពុធ ដល់ថ្ងៃ អាទិត្យ។
ប្រសិនបើអ្នក មិនចង់ទូរសព្ទ័មកកម្មវិធីណាមួយទេ អ្នកអាចទៅរកសេវាព្យាបាលដោយផ្ទាល់ ដូចជា ៖
* ទៅជួបជាមួយគ្រូពេទ្យ
* ទៅរកគ្លីនីក កាមរោគនានា
* ទៅមន្ទីរពេទ្យ រឺ មណ្ឌលសុខភាព
* រឺ អ្នកអាច ទាក់ទងទៅបណ្តាអង្កការមួយចំនួនដែលធ្វើការ ជាមួយក្រុមបុរសស្រឡាញ់បុរស
អ្នកមិនចាំបាច់មានការខ្មាសអៀន ក្នុងការសន្ទនាជាមួយវេជ្ជបណ្ឌិតនោះទេ ព្រោះថាពួកគាត់អាចជួយ ផ្តល់ការព្យាបាលពិសេសដល់អ្នក ប៉ុន្តែរឿងដែលសំខាន់ គឺអ្នកត្រូវរៀបរាប់ឲ្យបានល្អិតល្អន់ប្រាប់គាត់ នូវអ្វីដែល កើតមានចំពោះការប្រព្រឹត្តផ្លូវភេទរបស់អ្នក។
ឯកសារៈ សមាគមឥន្ទធនូ ភ្នំពេញ កម្ពុជា ទូរស័ព្ទ ០២៣ ៩៨៦ ២៤០ អ៊ីម៉េល info@INTHANOU.org








