![]()
ទំនាយលេខ ១
អ្នក និង គេ យល់ចិត្តគ្នាបានល្អ តែសូមកុំឲ្យមានអ្នកទី៣ លូកដៃចូលមកឲ្យសោះ។
អ្នកមិនត្រូវយកចិត្តទុកដាក់អ្នកផ្សេងក្រៅពីសង្សារអ្នកខ្លាំងពេកទេ ដើម្បីចៀសវាង
បញ្ហាស្នេហាត្រីកោណកើតមានឡើង ជាមួយគ្នានោះផងដែរ
អ្នកមិនត្រូវធ្វើខ្លួនជាមនុស្សត្រចៀកស្រាល
ព្រោះប្រយ័ត្នចាញ់ឃោសនាចាក់រុក ឲ្យស្នេហ៍អ្នកបែកបាក់។
![]()
ទំនាយលេខ ២
ព្រោះតែគំនិតអត្មានិយមទើបធ្វើឲ្យអ្នកនឹងគេមិនសូវជាចុះសម្រុងនឹងគ្នាទេ។ បើចង់ឲ្យស្នេហាគង់វង់
នៅពេលមានការប្រកែកទាស់សម្តីគ្នា គួរព្យាយាមខាំមាត់ សង្កត់ចិត្តរៀងខ្លួន
កាត់បន្ថយអារម្មណ៍ឆេវឆាវចោល ដើម្បីស្រឡាញ់គ្នាឲ្យកាន់តែបានយូរ។
![]()
ទំនាយលេខ ៣
និយាយពាក្យថាលាគ្នាកាន់តែឆាប់កាន់តែល្អ
នៅពេលដែលគេចាប់ផ្តើមមើលមិនសូវឃើញទង្វើល្អរបស់អ្នក
ហើយអ្នកគួរចាប់ផ្តើមសំឡឹងមើលអ្នកផ្សេងជុំវិញខ្លួនបំរុងទុកឲ្យហើយទៅ
អ្នកប្រហែលជានឹងជួបមនុស្សដែលយល់ចិត្តអ្នកជាងគេម្នាក់នេះ ។

![]()
ទំនាយលេខ ៤
មិនចាំចាច់បារម្មណ៍ខ្លាំងពេកទេ ព្រោះពេលខ្លះអ្នក និង គេ អាចមានរឿងមិនចុះសម្រុងគ្នាខ្លះ
តែបញ្ហាទាំងនោះអាចដោះស្រាយបានហើយរឹតធ្វើឲ្យអ្នកនឹងគេ
ស្រឡាញ់គ្នាថែមទៀត ដូចគេថា ក្រោយភ្លៀងមេឃស្រឡះ។
ទោះមានព្យុះភ្លៀងខ្លាំងយ៉ាងណា ក៏មិនអាចបំបែកទាំងពីរបានឡើយ។
![]()
ទំនាយលេខ ៥
សាកល្បងទាក់ទងមើលចិត្តគ្នាជាមុនសិនប្រសើរជាងការជួបភ្លាមស្រឡាញ់ភ្លាម
បើមិនអាចទៅឆ្ងាយបាន យ៉ាងហោចណាស់អ្នកអាចធ្វើជាមិត្តនិងគ្នាបាន។
តែបើសិនមានការឈឺចាប់ក្រោយពេលបែកគ្នា សូមគិតត្រឹមថា វាជាមេរៀនជីវិតដ៏មានតម្លៃ
ហើយឈប់ទៅទាក់ទងជាមួយគេទៀត។
![]()
ទំនាយលេខ ៦
គេម្នាក់នោះជាប្រភពនៃកម្លាំងចិត្តដ៏ប្រសើរសំរាប់ដំណើរឈានទៅមុខនៃស្នេហាអ្នក
ទៅបីផ្លូវដើរនៅខាងមុខមិនល្អ ដូចអ្វីដែលអ្នកគិតក៏ដោយ
បើអ្នកទាំងពីរនឹងរួមដៃគ្នារុញក្បូនស្នេហា
នោះវានឹងទៅដល់ត្រើយសុភមង្គលជាក់ជាមិនខាន។
![]()
ទំនាយលេខ ៧
សម្ព័ន្ធភាពរបស់អ្នក និង គេដូចជារឿងគួរឲ្យចាប់អារម្មណ៍របស់អ្នកដទៃ
ដែលរង់ចាំមើលថាអ្នកស្នេហាអ្នកនិងគេនឹងធ្វើដំណើរបានឆ្ងាយប៉ុណ្ណាដែរ
ហើយអ្នកទាំងពីរក៏មិនសូវជាខ្វល់ជាមួយមនុស្សជុំវិញខ្លួនដែរប៉ុន្មានដែរ
ព្រោះអ្នកជឿទុកចិត្តគ្នាទៅវិញទៅមក។
![]()
ទំនាយលេខ ៨
បណ្តោយតាមព្រេងតាមវាសនាចុះ កុំទៅរវល់ខ្វល់ខ្វាយជាមួយគេខ្លាំងពេក
រហូតធ្វើការងារផ្សេងមិនបាន។ គួរគិតថា អ្វីដែលវាបំរុងនឹងកើតឡើងវាត្រូវតែកើត
បើជាគូនិងគ្នាវាមិនបែកទៅណាឆ្ងាយទេ។
ធ្វើចិត្តឲ្យស្រស់ថ្លា នោះអ្នកនឹងជួបតែអ្វីដែលល្អៗសំរាប់ជីវិតរបស់អ្នក
ជាពិសេសគឺគូជីវិតដរបស់អ្នកតែម្តង។
ទំនាយលេខ ៩
អ្នកទាំងពីរបានយល់ចិត្តគ្នាតាំងពីគ្រាដំបូងដែលបានជួប
ចាត់ទុកថាអ្នកទាំងពីរជាគូរព្រេងនឹងគ្នាតាំងពីអតីតជាតិ។
តែនៅពេលខ្លះមនុស្សជុំវិញខ្លួនអ្នកអាចធ្វើឲ្យអ្នកទាំងពីរមានបញ្ហាបាន
សូមគិតថាវាជាវិញ្ញាសាជីវិតដែលទាមទារឲ្យមនុស្សគ្រប់រូបឆ្លងកាត់វា
ដើម្បីដឹងថាអ្នកទាំងពីរស្រឡាញ់គ្នាប៉ុណ្ណា និងយូរអង្វែងដល់ពេលណា។
ទំនាយលេខ ៩ នេះជាទំនាយល្អជាងគេក្នុងចំណោមទំនាយទាំងដប់។
ទំនាយលេខ ១០
អ្នកត្រូវប្រឹងប្រែងរក្សាស្នេហាអ្នក នោះអ្នកពិតជាមិនខុសបំណងទេ
នៅពេលអ្នកឲ្យគេនូវក្តីស្រឡាញ់ច្រើនប៉ុណ្ណា
នោះអ្នកនឹងទទួលបាននូវក្តីស្រឡាញ់ពីគេច្រើនប៉ុណ្ណោះដែរ។
តែអ្នកត្រូវប្រាកដក្នុងចិត្តថាអ្នកពិតជាស្រឡាញ់រូបគេ មិនមែនវង្វេងនិងគេទេ
នៅពេលអ្នកឆ្លើយនិងសំណួរខ្លួនឯងបានហើយអ្នកនឹងដឹងថាអ្នកនឹងត្រូវធ្វើអ្វីតទៅមុខទៀតជាមួយគេម្នាក់នោះ។
ព្យាយាមគង់បានសម្រេច តែពេលខ្លះត្រូវគិតថា ព្រះអាទិត្យមិនអាចរះពីទិសខាងលិចបានទេ។








